en     km
en     km

ក្រសួងអប់រំចាប់ផ្ដើមពិនិត្យនិងដោះស្រាយសន្លឹកកិច្ចការប្រឡងឡើងវិញនៅថ្ងៃនេះ

Share

ភ្នំពេញ ៖ ក្រសួងអប់រំយុវជន និងកីឡាប្រកាសថា ​គណៈកម្មការ​កោសល្យវិច័យ និងត្រួតពិនិត្យ​ដោះស្រាយ​ចំពោះ​ការ​មិន​ពេញ​ចិត្ត​នឹង​លទ្ធផល​នៃ​ការ​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​​ទុតិយភូមិ សម័យ​ប្រឡង ​២០ សីហា ២០១៨ ដោយចាប់ផ្ដើមពិនិត្យនៅថ្ងៃពុធ ទី ១២កញ្ញា នេះ។

យោងតាមសេចក្ដីប្រកាសរបស់ក្រសួងអប់រំនៅថ្ងៃទី ១២ កញ្ញានេះ បញ្ជាក់ថា ក្រសួងអប់រំនឹងពិនិត្យដោះស្រាយបញ្ហាទាំងឡាយទៅលើការមិន​ពេញ​ចិត្ត​នឹង​លទ្ធផល​នៃ​ការ​ប្រឡង​បាក់ឌុបកន្លងទៅថ្មីៗនេះ ជូនដល់បេក្ខជន មាតាបិតា អា​ណាព្យាបាល ឬ​អ្នក​ពាក់ព័ន្ធ ប្រកប​ដោយ​វិជ្ជាជីវៈ និង​ស្មារតី​ទទួល​ខុសត្រូវ​ខ្ពស់ ដូច​ធ្លាប់​អនុវត្ត​តាម​នីតិវិធី​នា​ឆ្នាំ​កន្លង​មក ។ យ៉ាងណា ក្រសួងនឹងដោះស្រាយលើបញ្ហានេះចាប់ពីថ្ងៃនេះតទៅ ហើយប្រើពេល ១សប្ដាហ៍។

គួររំលឹកថា មានសិស្សពូកែផ្នែកគណិតវិទ្យាជាច្រើនដែលធ្លាក់លើមុខវិទ្យានេះ ក្នុងនោះមានសិស្សពូកែមេដាយមាសទូទាំងប្រទេស និងថ្នាក់ពិភពលោកផងដែរ ដែលបានតវ៉ាមកក្រសួងដើម្បីពិនិត្យនិងដោះស្រាយឱ្យបានលឿន៕

Share

Image
Image
Image