en     km
en     km

ក្រសួង​អំពាវនាវ​ឱ្យ​ធនាគារ​បន្ថយ​អត្រា​ការ​ប្រាក់​ដល់​កសិករ​រង​គ្រោះ​ដោយ​ទឹកជំនន់​

Share

ភ្នំពេញ​៖​ ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ និង​ធនាគារជាតិ​ បាន​អំពាវនាវ​ដល់​គ្រឹះស្ថាន​ធនាគារ​ និង​មីក្រូហិរញ្ញវត្ថុ​ត្រូវ​ទម្លាក់​អត្រា​ការ​ប្រាក់​ឬ​មិន​យកការប្រាក់​ និង​មិន​ត្រូវ​រឹម​អូស​ទ្រព្យសម្បត្តិ​ចំពោះ​ប្រជា​កសិករ​ជួប​គ្រោះ​ទឹកជំនន់​។​

         ទឹកជំនន់លិចផ្ទះអ្នកភូមិរស់នៅតាមដងទន្លេសេសាន ក្នុងខេត្តរតនគិរី នៅឆ្នំា ២០១៨។រូបភាព៖ក្រសួងធនធានទឹក



​យោង​តាម​សេចក្តីថ្លែងការណ៍​រួម​ចេញផ្សាយ​នៅ​ថ្ងៃ​ទី​ ២៤​ សីហា​នេះ​ ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ និង​ធនាគារជាតិ​ដាក់​ចេញ​គោលការណ៍​បី​ចំណុច​អំពាវនាវ​ឱ្យ​គ្រឹះស្ថាន​ធនាគារ​ និង​មីក្រូហិរញ្ញវត្ថុ​ត្រូវ​ប្រុង​ប្រយ័ត្ន​ក្នុង​ការ​បន្ត​ផ្តល់​ឥណទាន​ និង​មាន​យន្តការ​ដោះស្រាយ​ទន់ភ្លន់​ចំពោះ​ អតិថិជន​រង​គ្រោះ​ដោយសារ​ទឹកជំនន់​។​

​គ្រឹះស្ថាន​ធនាគារ​ និង​មីក្រូហិរញ្ញវត្ថុ​ត្រូវ​ ត្រូវ​ពិនិត្យ​និង​វាយតម្លៃ​លទ្ធភាព​សង​របស់​ប្រជា​កសិករ​រង​ផល​ប៉ះពាល់​ដោយសារ​ទឹកជំនន់​ ក្នុង​ការ​ពន្យា​ពេល​សង​ បន្ថយ​អត្រា​ការ​ប្រាក់​ ឬ​ម​មិន​យកការប្រាក់​ក្នុង​រយៈពេល​ណាមួយ​ និង​មិន​ត្រូវ​រឹបអូស​ទ្រព្យសម្បត្តិ​ប្រជា​កសិករ​ឡើយ​។​

Share

Image
Image
Image