en     km
en     km

ក្រុមហ៊ុនប្រេងរបស់ចិនមួយទៀតផ្អាកមុខជំនួញនៅវេណេហ្សូអេឡាដោយសារភ័យខ្លាចរបបម៉ាឌូរ៉ូដួលរលំ

Share

ក្រុមហ៊ុនប្រេងដ៏ធំមួយទៀតរបស់ប្រទេសចិនគឺ សាជីវកម្មវិស្វកម្ម China Huanique បាន​សម្រចព្យួរមុខជំនួញរបស់ខ្លួនក្នុង ភាគហ៊ុនជាមួយនឹងក្រុមហ៊ុនប្រេងនៃប្រទេសវេណេហ្សូអេឡា PDVSA ដោយសារតែក្រុមហ៊ុននេះបារម្ភពីការមិនអាចផ្គត់ផ្គង់បានការផលិតប្រេងឆៅទៅកាន់ប្រទេសចិនខណៈភ័យខ្លាចរបបលោកម៉ាឌូរ៉ូដួលរលំ។

សេចក្ដីរាយការណ៍របស់សារព័ត៌មានអាមេរិក Bloomberg បានចុះផ្សាយនៅថ្ងៃសុក្រទី៦កញ្ញា​នេះ​ថា ការផលិតប្រេងឆៅតម្រូវការរបស់ប្រទេសចិនជាមួយនឹងក្រុមហ៊ុនប្រេងវេណេហ្សូអេឡាគឺតម្រូវការ៣សែន៥ម៉ឺនធុងក្នុងមួយថ្ងៃ។ប៉ុន្ដែចាប់តាំងពីខែសីហាមកគឺបន្ទាប់ពីអាមេរិកដាក់ទណ្ឌកម្មសេដ្ឋកិច្ចដំណាក់កាលទី២ក្រុមហ៊ុននេះទទួលបានប្រេងឆៅពីPDVSA បានតែ១សែន៦ម៉ឺន៥រយធុងតែប៉ុណ្ណោះក្នុងមួយថ្ងៃដែលវាធ្លាក់ដល់ទៅ៥៧ភាគរយ។

នេះជាក្រុមហ៊ុនទី២នៃប្រទេសចិនដែលបានព្យួរមុខជំនួញរបស់ខ្លួននៅក្នុងប្រទេសវេណេហ្សូអេឡាដែលកំពុងធ្លាក់ក្នុងវិបត្តិសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរ។

កាលពីសប្ដាហ៍មុនក្រុមហ៊ុនចិនឈ្មោះថា China national petroleum Corp. បានសម្រេចព្យួរមុខជំនួញរបស់ខ្លួនគឺដូចក្រុមហ៊ុន China Huanique នេះផងដែរ។

The Bloomberg បានចុះផ្សាយថា ការព្យួរមុខជំនួញរបស់ក្រុមហ៊ុនចិនថ្មីលើកទី២នេះគឺជាការវាយបោកទៅលើរបបលោកម៉ាឌូរ៉ូដោយសារតែរបបនេះមិនអាចធ្វើការទូទាត់ប្រាក់សំណងមួយចំនួនទៅឱ្យប្រទេសចិនតាមរយៈក្រុមហ៊ុននេះ។

របបលោកម៉ាឌូរ៉ូកាន់តែប្រឈមនឹងគ្រោះថ្នាក់ទៀតនោះគឺនៅចុងខែតុលាឆ្នាំ២០១៩នេះ ក្រុមហ៊ុនប្រេងរបស់អាមេរិកគឺ Chevrons នឹងបញ្ចប់កុងត្រាទាំងស្រុងក្នុងការខួងនិងការចម្រាញ់ប្រេងឆៅជាមួយនឹងក្រុមហ៊ុន PDVSA នៃប្រទេសវេណេហ្សូអេឡា។

សូមជម្រាបថា ចិនគឺជាម្ចាស់បំណុលធំទី១នៃរបបលោកម៉ាឌូរ៉ូគឺ៧០ពាន់លានដុល្លារ។ចំណែកឯរុស្ស៊ីជាម្ចាស់បំណុលធំទី២គឺមានទឹកប្រាក់២៥ពាន់លានដុល្លារ។ទាំងចិននិងរុស្ស៊ីគឺជាខ្នងបង្អែកដ៏ធំនៃរបបលោកម៉ាឌូរ៉ូ។

កាលពីខែឧសភាក្រុមហ៊ុនប្រេងរបស់រុស្ស៊ីឈ្មោះថា Lock oil បានព្យួរមុខជំនួញរបស់ខ្លួនជាមួយនឹងក្រុមហ៊ុនរដ្ឋវេណេហ្សូអេឡាបន្ទាប់ពីក្រុមហ៊ុននេះមិនអាចផលិតបានប្រេងឆៅដើម្បីផ្គត់ផ្គង់ទៅកាន់ប្រទេសរុស្ស៊ីនិងអ្នកបញ្ជាទិញរបស់ខ្លួន។

មូលនិធិរូបិយវត្ថុ IMF បានព្រមានថាសេដ្ឋកិច្ចរ​បបលោកម៉ាឌូរ៉ូនឹងស្ថិតក្នុងវិបត្តិធ្ងន់ធ្ងរហើយស្ដារលែងរួចគឺនៅចុងឆ្នាំ២០១៩នេះ។លោកម៉ាឌូរ៉ូដែលកំពុងត្រូវបានប្រជាជននិងក្រុមគណបក្សប្រឆាំងទាញទម្លាក់ឱ្យចុះចាញ់ពីអំណាចបានចោទសហរដ្ឋអាមេរិកថាកំពុងតែឈ្លានពាននិងត្រួតត្រាលើដែនអធិបតេយ្យវេណេហ្សូអេឡាព្រោះក្រុងវ៉ាស៊ីនតោននៅពីក្រោយគណបក្សប្រឆាំង៕

Share

Image
Image
Image