en     km
en     km

ក្រុមហ៊ុន​អាកាសចរណ៍​ម៉ា​ឡេ​ស៊ី​គ្រោង​បើក​កា​រិ​យ​ល័យ​នៅ​ភ្នំពេញ​

Share

​ភ្នំពេញ​៖​ក្រុមហ៊ុន​អាកាសចរណ៍​ ដែល​មាន​តម្លៃ​សំបុត្រ​ថោក​គឺ​ក្រុមហ៊ុន​អាកាសចរណ៍​ Air​ Asia​ គ្រោង​នឹង​បើក​ការិយាល័យ​តំណាង​របស់​ខ្លួន​ក្នុង​ទីក្រុង​ភ្នំពេញ​ ដើម្បី​ជួយ​ជំរុញ​ភ្ញៀវ​ទេសចរណ៍​មក​កាន់​កម្ពុជា​។​

antonyy
លោក​ អាន​ថូ​នី​ ហ្វ៊ែ​ណ​ង់​ដេ​ស​ (Anthony​ Fernandes)

លោក​ អាន​ថូ​នី​ ហ្វ៊ែ​ណ​ង់​ដេ​ស​ (Anthony​ Fernandes)​  អគ្គនាយក​របស់​ក្រុមហ៊ុន​អាកាសចរណ៍​ម៉ា​ឡេ​ស៊ី​នេះ​ ត្រូវ​កាសែត​បាងកក​ប៉ុស្តិ៍​ស្រង់​សំដី​នៅ​ថ្ងៃ​ពុធ​ ទី​២៥​ មក​រា​ ម្សិលមិញ​ថា​ ការ​សម្រេច​បើក​ការិយា ល័យ​ក្រុមហ៊ុន​នៅ​ទីក្រុង​ភ្នំពេញ​ បន្ទាប់​ពី​មានការ​ជួប​ពិភាក្សា​ជាមួយ​សម្តេច​ ហ៊ុន​ សែន​ ក្រោយ​ពី​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​នៅ​ប្រទេស​ស្វ៊ី​ស​។​ កិច្ចប្រជុំ​ដែល​បាន​បញ្ចប់​កាលពី​ស​ប្តា​ហ៍​មុន​។​ សម្តេច ​ហ៊ុន​ សែន​ មាន​ប្រសាសន៍​ថា​ វត្តមាន​របស់​ក្រុមហ៊ុន​អាកាសចរណ៍​ Air​ Asia​ នឹង​ជួយ​ជំរុញ​កំណើន​ទេសចរ​មក​កាន់​កម្ពុជា​ថែម​ទៀត​៕​

Share

Image
Image
Image