en     km
en     km

ក្រុម​ស្រាវជ្រាវ​អំពី​ការ​ទប់ស្កាត់​អំពើ​ហិង្សា​ផ្លូវភេទ​នៅ​កម្ពុជា​ឈ្នះ​រង្វាន់​ប្រាក់​ជិត​ ១​ សែន​ដុល្លារ

Share

ភ្នំពេញ​៖​ ក្រុម​ស្រាវជ្រាវ​អំពី​ការ​ទប់ស្កាត់​អំពើ​ហិង្សា​ផ្លូវភេទ​នៅ​កម្ពុជា​នៃ​សកល​វិទ្យាល័យ​ Monash​ University​ ឈ្នះ​ជ័យ​លា​ភី​រង្វាន់​ប្រាក់​ជិត​ ១​ សែន​ ដុល្លារ​អា​មេ​រិ​ក​ពី​ធនាគារ​ពិភព​ លោក​(World​ Bank)​ និង​ពី​កម្មវិធី​ស្រាវជ្រាវ​អំពើ​ហិង្សា​លើ​ផ្លូវភេទ​(Sexual​ Violence​ Research​ Initiative)​ កាលពី​ថ្មីៗ​នេះ​។​

 

 

                                             ប្តីប្រើអំពើហិង្សាកាប់សម្លាប់ប្រពន្ធនិងកូនចុងអស់មួយគ្រួសារ នៅខេត្តត្បូងឃ្មុំ។

 

​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ធនាគារពិភពលោក​ផ្សព្វផ្សាយ​នៅ​ថ្ងៃ​ទី​ ២០​ ខែ​ មេ​សា​នេះ​ ឲ្យ​ដឹង​ថា​ ធនាគារពិភពលោក​ និង​កម្មវិធី​ស្រាវជ្រាវ​អំពើ​ហិង្សា​លើ​ផ្លូវភេទ​បាន​ផ្តល់​ប្រាក់​រង្វាន់​ទឹកប្រាក់​ចំនួន​ ៩៩.៩០០​ ដុល្លារ​អា​មេ​រិ​ក​ដល់​សកល​វិទ្យាល័យ​ Monash​ University​ នៅ​ប្រទេស​អូស្ត្រាលី​ ក្នុង​សិក្សា​ស្រាវជ្រាវ​រក​ដំណោះស្រាយ​អំពើ​ហិង្សា​ទាក់ទង​នឹង​យេ​ន​ឌ័​រ​ ឆ្នាំ​ ២០១៨​។​

​សេចក្តី​ប្រកាស​ព័ត៌មាន​ប្រកាស​ថា​ រង្វាន់​នេះ​ផ្នែក​មួយ​នៃ​កម្មវិធី​«​ការ​អភិវឌ្ឍ​ទីផ្សារ​ឱ្យ​មាន​ ន​វា​នុ​វត្ត​ភាព​ ដើម្បី​ដោះស្រាយ​អំពើ​ហិង្សា​»​ ដើម្បី​ជួយ​អង្គការ​សម្ព័ន្ធ​សុខភាព​កុមារ​និង​សុខភាព​បន្ត​ពូជ​ដែល​មាន​មូលដ្ឋាន​នៅ​កម្ពុជា​។​

​ក្រុម​ស្រាវជ្រាវ​អំពី​ការ​ទប់ស្កាត់​អំពើ​ហិង្សា​ផ្លូវភេទ​នៅ​កម្ពុជា​នៃ​សកល​វិទ្យាល័យ​ Monash​ University​ ស្រាវជ្រាវ​អំពី​អានុភាព​ផ្នែក​វប្បធម៌​ដែល​ជាដើម​ចមនាំ​ឱ្យ​កើត​មាន​អំពើ​ហិង្សា​ទាក់ទង​នឹង​យ៉េន​ឌ័​រ​ និង​ធ្វើ​ពិសោធន៍​ចំពោះ​កិច្ច​អន្តរាគមន៍​ពី​ព្រះសង្ឃ​ និង​យាយជី​ អាច​រួម​សហការ​កម្រិត​ណា​ក្នុង​ការ​ទប់ស្កាត់​អំពើ​ហិង្សា​លើ​ផ្លូវភេទ​។​

​ក្រុម​សិក្សា​ជ្រាវ​នេះ​ក៏​នឹង​ពិសោធន៍​ថា​តើ​ ស្ត្រី​ បុរស​ ហើយ​ ក្មេង​ស្រី​ និង​ក្មេង​ស្រី​ បង្ហាញ​តឹកតាង​វប្បធម៌​ជា​សំអាង​បែប​ណាខ្លះ​ ដើម្បី​យល់​ដឹក​អំពើ​ហិង្សា​ទាក់ទង​នឹង​យ៉េន​ឌ័​រដែ​ល​ពួក​គេ​ធ្លាប់​ជួប​ប្រទះ​ និង​ទទួល​រង​។​

​ជាមួយ​គ្នា​នេះ​ ក្រុម​ស្រាវជ្រាវ​អំពី​ការ​ទប់ស្កាត់​អំពើ​ហិង្សា​ផ្លូវភេទ​នៅ​កម្ពុជា​ នឹង​ចងក្រង​ឯកសារ​អំពី​មូលហេតុ​អ្វី​បានជា​ជនល្មើស​ និង​ជន​រង​គ្រោះ​រួច​ផុត​ពី​អំពើ​ហិង្សា​ងាក​ទៅ​រក​ព្រះសង្ឃ​និង​យាយជី​ឲ្យ​ជួយ​ពួក​គេ​ ហើយ​ពូក​គេ​ផ្លាស់​ប្តូរ​អរិ​យា​ប​ថ​បែប​ណា​ចំពោះ​ស្ត្រី​និង​ក្មេង​ស្រី​។​

​យោង​តាម​ទីភ្នាក់ងារ​អង្គការសហប្រជាជាតិ​សម្រាប់​លើកកម្ពស់​សមភាព​យ៉េន​ឌ័​រ​ប្រចាំ​កម្ពុជា​ (UN​ Women)​ រក​ឃើញ​ថា​ យ៉ាងតិច​ស្ត្រី​ម្នាក់​ក្នុង​ចំណោម​៥​នាក់​ក្លាយជា​ជន​រង​គ្រោះ​នៃ​អំពើ​ហិង្សា​ទាក់ទង​នឹង​យ៉េ​ប​ឌ័​រ​ ហើយ​ជាង​ពាក់កណ្តាល​នៃ​ចំនួន​កុមារ​សរុប​រង​នូវ​អំពើ​ហិង្សា​លើ​រាង​កាយ​ក្នុង​ទម្រ​ង​ណាមួយ​ពី​ឳ​ពុក​ម្តាយ​ សាច់ញាតិ​ ឬ​សមាជិក​ក្នុង​សហគមន៍​របស់​ពួក​គេ​។​

​ធនាគារពិភពលោក​រក​ឃើញ​ថា​ អំពើ​ហិង្សា​ទាក់ទង​នឹង​យ៉េន​ឌ័​រអា​ច​ធ្វើ​ឱ្យ​ខាតបង់​ផ្នែក​សេដ្ឋកិច្ច​រហូត​ដល់​៣.៧​ភាគរយ​នៃ​ផលិតផល​ក្នុងស្រុក​សរុប​ (GDP)​ ដោយសារ​ផលិតភាព​ផ្នែក​ សេដ្ឋកិច្ច​បាត់បង់​នៃ​ជន​រង​គ្រោះ​អំពើ​ហិង្សា​៕

Share

Image
Image
Image