en     km
en     km

ខ្លាចកម្លាំងបាតុករTrumpរត់ចូលក្រោមដី មេបក្សប្រឆាំង Bidenទៅមើលបាតុកម្មផ្ទាល់

Share

ខណៈសេតវិមានត្រូវបានឡោមព័ទ្ធដោយក្រុមបាតុករ លោកដូណាល់ត្រាំត្រូវ បានរាយការណ៍ថាចំណាយពេលមួយម៉ោងសំងំគេចខ្លួននៅលេណដ្ឋានក្រោមដី។

មិនថាCNN, FORBES TODAY, USA TODAYទេសឹងតែគ្រប់សារព័ត៌មាន អន្ដរជាតិធំៗទាំងអស់ទើបទទួលបានព័ត៌មាននៅយប់ថ្ងៃអាទិត្យទី៣១ឧសភាថា លោកដូណាល់ត្រាំបានទៅលាក់ ខ្លួនក្រោមលេណដ្ឋានមួយម៉ោង កាលពីយប់ថ្ងៃសុក្រទី២៩ឧសភាមកម្ល៉េះពេលដែលកម្លាំងបាតុកម្មកញ្រ្ជោលមកសេតវិមានដែលជាលំនៅដ្ឋាននិងជាទីស្ដីការការងាររបស់លោកប្រធានាធិបតីអាមេរិក។

តំណាងរាស្រ្ដបក្សសាធារណៈម្នាក់មិនបញ្ចេញអត្តសញ្ញាណអះអាងថាភ្នាក់ងារសន្ដិសុខសំងាត់បានបញ្ចូនលោកដូណាល់ត្រាំទៅកាន់លេណដ្ឋានក្រោមដី ពេលដែលបាតុកម្ម ប្រឆាំងផ្ទុះឡើងកាន់តែខ្លាំងដែលមានរូបភាពជាការគប់ដុំថ្មចូលសេតវិមាន ដុតកង់ឡាន វាយតប់នឹងប៉ូលីស។បាតុករឬកុប្បករយល់ឃើញថាអាជ្ញាធរ ប៉ុន្មានថ្ងៃមុននេះមិនស្ដាប់បញ្ហាមហាជននោះទេ។

បញ្ហាមហាជននោះបានផ្ទុះឡើងនៅពេលដែលប៉ូលីសស្បែកសនៅក្រុងMinneapolisបានប្រព្រឹត្តហិង្សាដោយសង្កត់កទៅលើបុរសស្បែកខ្មៅម្នាក់ដែលខ្លួនសង្ស័យថាជាជនបន្លំប្រើប្រាស់សាច់ប្រាក់ក្លែងក្លាយ២០ដុល្លារ។បុរសស្បែកខ្មៅនោះបានស្រែកមុនផុតដង្ហើមជាសម្រែកដាស់ឱ្យមានបាតុកម្មបែបនេះថា “ខ្ញុំមិនអាចដកដង្ហើមបានទេ” តែប៉ូលីសទាំងអស់នោះគ្មានធម៌មេត្តាឡើយ។ឥលូវនេះកុំថាឡើយរដ្ឋMinnesotaឬរដ្ឋជាង៣០នៅសហរដ្ឋអាមេរិកបាតុកម្ម ប្រឆាំងនឹងអយុត្តិធម៌របស់អាជ្ញាធរស្បែកសដែលពួកគេគិតថារើសអើងលើស្បែកខ្មៅគឺកំពុងតែប្រព្រឹត្តឡើងឆ្លងដល់ប្រទេស បារាំង អាល្លឺម៉ង់ឯណោះទៀតផង។ឥលូវនេះដែរបម្រាមគោចរត្រូវបានបញ្ជាឱ្យដាក់នៅចំនួន៤០រដ្ឋហើយជាមួយនឹងការបញ្ចេញឆ្មាំសន្ដិសុខជាតិជាង៥ពាន់នាក់ និង ឆ្មាំសន្ដិសុខជាតិបម្រុងសម្រាប់តែនៅ រដ្ឋធានីវ៉ាស៊ីនតុនឌីសីថែម២០០០នាក់ដទៃទៀត។

អ្នកប្រឹក្សាសន្ដិសុខជាតិRobert O’Brienបដិសេធក្នុងថាសហរដ្ឋអាមេរិក មានប្រព័ន្ធនៃការដឹកនាំបែបរើសអើង។លោកបានលើកឡើងថា ផ្លែប៉ោមខូចពីរបីមិនមែនមានន័យថាមន្រ្ដីអនុវត្តច្បាប់ទូទាំងប្រទេសនោះទេ។លោកជឿជាក់ថាក្រោមរដ្ឋការរបស់លោកដូណាល់ត្រាំ៩៩ចុច៩ភាគរយគឺមន្រ្ដីអនុវត្តច្បាប់ទាំងអស់សុទ្ធតែជាលរដ្ឋអាមេរិកដ៏អស្ចារ្យ ភាគច្រើនពួកគាត់ជាអាមេរិក កាត់អាហ្វ្រិកកាត់អាស៊ីផង ពួកគេធ្វើការសកម្មណាស់សម្រាប់ប្រទេសមួយនេះ ។យ៉ាងណាក៏ដោយប៉ូលីសដែលជាជនដៃដល់ Chauvinនោះត្រូវបានរងការចោទ​ប្រកាន់​កាល​ពី​ថ្ងៃ​សុក្រ​ពី​បទ​ឃាតកម្ម​កម្រិត​ទី ៣ និង​មនុស្ស​ឃាត​កម្រិត​ទី ២ទៅហើយ។

បែបនេះក៏ដោយក្ដីក្រោយពីរថ្ងៃដែលត្រាំរត់ចូលក្រោមដី លោកJoe Bidenមេបក្សប្រឆាំងជាគូប្រកួតតំណែងប្រធានាធិបតីនឹង ត្រាំសម្រាប់ខែវិច្ឆិកាខាងមុខនេះ បានទៅសួរសុខទុក្ខបាតុករនៅរដ្ឋ Delawareកាលពីថ្ងៃសុក្រ លោកថា៖

សហរដ្ឋអាមេរិកកំពុងតែឈឺចាប់ហើយ តែលោកថាយើងមិនត្រូវបណ្ដោយ ឱ្យការឈឺចាប់នេះបំផ្លាញយើងនោះទេ បើខ្ញុំជានាយករដ្ឋមន្រ្ដី ខ្ញុំនឹងជួយដឹកនាំការសន្ទនាសំខាន់ៗ ស្ដាប់អ្នក ដូចដេលខ្ញុំមកចូលរួមក្នុងបាតុកម្មនឹងអ្នកនៅយប់នេះនៅ Wilmingtonអ៊ីចឹង។

Tim Walz អភិបាលរដ្ឋMinnesota នៅតែ់ពន្យារបម្រាមគោចរមកដល់ថ្ងៃចន្ទ នេះក្រោមការលើកឡើងថា

យើងមានមូលហេតុក្នុងការជឿថា តួអង្គអាក្រក់លបបន្លំក្នុងបាតុកម្មថាដើម្បីភាព ត្រឹមត្រូវរបស់លោកGeorge Floyd។”

យ៉ាងណាក្រោយពីត្រាំចេញពីផ្ទះក្រោមដីនៃសេតវិមានមកធម្មតាវិញនៅថ្ងៃអាទិត្យទី៣១ឧសភាត្រាំបានប្រើ ប្រកបដោយអំណាចកាចសាហាវដាក់បន្ដថា ៖បើសិនរបងសេតវិមានបាក់ដោយកម្លាំងបាតុករនោះឆ្កែកំណាច អាវុធគម្រាមកំហែងនឹងស្វាគមន៍ ខ្ញុំក៏មិនដែលឃើញរឿងហ្នឹងដែរ។ប្រយោគនេះលោកប្រើនៅពេលដែលបាតុកម្មក្លាយជាកុប្បកម្មលួចប្លន់ប្រើប្រាស់ហិង្សាអគ្គិភ័យគឺក្រោយមួយថ្ងៃដែលលោកបញ្ជាឱ្យអាជ្ញាធរចាត់វិធានការតាមអំណាចមុខងារនិងសមត្ថកិច្ចខ្លួននូវប្រយោគជំនាន់ឆ្នាំ១៩៦០ថា៖

“បើចោរកម្មកើតឡើង ការបាញ់បោះក៏កើតឡើងដែរប៉ុន្ដែខ្ញុំឈរក្បែរអ្នកមិត្ តនិងប្រជាជនសហរដ្ឋអាមេរិកដើម្បីស្វែងរកយុត្តិធម៌និងសន្ដិភាព ព្យាបាលមិនមានគំគួរ យុត្តិធម៌មិនមែនចលាចលនេះហើយជាបេសកកម្មក្នុងដៃ។”

សូមជម្រាបថាលេណដ្ឋានក្រោមដីនោះស្ថិតនៅភាគខាងកើតនៃសេតវិមាន។ទីនោះមានប្រព័ន្ធការពាំរពិសេសជៀសអំពីសព្វាវុធទាំងឡាយជាពិសេសនោះគឺកម្លាំងអាវុធនុយក្លេង៊ែរម្ដេចក្ដីក៏មិនអាចបំបែកប្រព័ន្ធសុវត្ថិភាពនិងទំនាក់ទំនងនោះបានដែរ។

ជាប្រវត្តិសាស្រ្ដមានបីប្រធានាធិបតីរត់ទៅពួននៅលេណដ្ឋាននោះគឺលើកទីមួយលោកFranklin Rosevletនៃសង្គ្រាមលោកលើកទីពីរ ប្រធានាធិបតីទី២ គឺលោកប៊ូស និង មន្រ្ដីរបស់លោកមួយចំនួន​ក្នុងព្រឹត្តិការណ៍ថ្ងៃទី១១កញ្ញា និងចុងក្រោយនេះ លោកដូណាល់ត្រាំ ព្រោះតែបាតុកម្មត្រូវបានគេនាំរត់ចូលទៅលាក់ខ្លួននៅលេណដ្ឋាន ក្រោមដីមួយម៉ោងដែរ៕

ដោយ៖ពៅនិកា

Share

Image
Image
Image