en     km
en     km

គណបក្សកាន់អំណាច​របស់​មី​យ៉ា​ន់​ម៉ា​បាត់បង់​ជ័យជម្នះ​ ទៅ​ក្នុង​ដៃ​លោកស្រី​ អ៊ុ​ង​សាន​ ស៊ូ​ជី​

Share

មេដឹកនាំបក្សប្រឆាំង លោកស្រី អង់សាន ស៊ូជី ទទួលបាច់ផ្កាពីអ្នកគាំទ្រក្នុងយុទ្ធនាកាឃោសនាបោះឆ្នោតរបស់គណបក្សលោកស្រី
មេដឹកនាំ​បក្ស​ប្រឆាំង​ លោកស្រី​ អ៊ុង​សាន​ ស៊ូ​ជី​ ទទួល​បាច់ផ្កា​ពី​អ្នកគាំទ្រ​ក្នុង​យុទ្ធនាកា​ឃោសនាបោះឆ្នោត​របស់​គណបក្ស​លោកស្រី​ (​រូបភាព​៖​ AP)​

​ក្រុង​យ៉ាំ​ង​ហ្គោ​ន​៖​ គណបក្សកាន់អំណាច​របស់​ប្រទេស​មី​យ៉ា​ន់​ម៉ា​ដែល​ដឹកនាំ​ដោយ​ពួក​យោធា​ បានឱ្យ​ដឹង​ថា​បរាជ័យ​ពី​ការ​បោះ​ឆ្នោត​នេះ​ នឹង​ធ្វើ​ឱ្យ​ការ​គ្រប់គ្រង​ប្រទេស​ត្រូវ​ស្ថិត​ក្រោម​ដឹកនាំ​ដោយ​មេ​បក្ស​ប្រឆាំង​ លោកស្រី​ អ៊ុ​ង​សាន​ ស៊ូ​ជី​ ដែល​ជា​អ្នក​បង្កើត​នូវ​ជ័យជម្នះ​ពី​ការ​បោះ​ឆ្នោត​ជា​ប្រវត្តិសាស្ត្រ​ ដោយ​អាច​ផ្ដល់​ឱ្យ​គណបក្ស​របស់​លោកស្រី​នូវ​តំណែង​ប្រធានាធិបតី​ ហើយ​ក៏​បន្ថយ​នូវ​ការ​ក្ដោប​ក្ដាប់​អំណាច​របស់​ពួក​យោធា​នៅ​ក្នុង​ប្រទេស​ផង​ដែរ​។​

​ជាមួយ​លទ្ធផល​ផ្លូវការ​ពី​ការ​បោះ​ឆ្នោត​ទូទៅ​កាលពី​ថ្ងៃអាទិត្យ​ បាន​បង្ហាញ​ថា​មាន​ភាព​យឺតយ៉ាវ​ ហើយ​គណបក្ស​សម្ព័ន្ធជាតិ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ​ (NLD)​ របស់​លោកស្រី​ ស៊ូ​ជី​ បាន​ចាប់ផ្ដើម​ប្រកាស​ពី​ជ័យជម្នះ​របស់​ខ្លួន​កាលពី​យប់​ថ្ងៃ​ចន្ទ​ថា​ វា​បាន​ស្ដែង​ឱ្យ​ឃើញ​យ៉ាង​ច្បាស់​ថា​គណបក្ស​ខ្លួន​បាន​ឈ្នះ​នូវ​គ្រប់​អ​សនៈ​ដែល​បាន​រាប់​សន្លឹក​ឆ្នោត​ចប់​ក្នុង​រដ្ឋ​ចំនួន​ ៤​ នៃ​រដ្ឋ​ទាំង​ ១៤​។​

​គណបក្ស​ NLD​ បានឱ្យ​ដឹង​ទៀត​ថា​ ពួក​គេ​បាន​ឈ្នះ​ចំនួន​ ៤៤​ អ​សនៈ​ក្នុង​ចំណោម​ ៤៥​ អ​សនៈ​នៃ​សភា​ជាន់​ទាប​ ហើយ​ឈ្នះ​ទាំង​ ១២​ អ​សនៈ​នៃ​សភា​ជាន់ខ្ពស់​ ពី​គណបក្ស​ដែល​ខ្លាំង​នៅ​ក្នុង​ទីក្រុង​យ៉ាំ​ង​ហ្គោ​ន​ដែល​ជាទី​ក្រុង​ធំ​បំផុត​របស់​ប្រទេស​មី​យ៉ា​ន់​ម៉ា​។​ គណបក្ស​នេះ​បាន​បញ្ជាក់​បន្ថែម​ថា​ ពួក​គេ​ក៏​បាន​ឈ្នះ​អ​សនៈ​ចំនួន​ ៣៨​ ក្នុង​រដ្ឋ​អា​យ៉េ​យ៉ា​វ៉ា​ដ​ឌី​ (Ayeyarwaddy)​ ផង​ដែរ​ ហើយ​ឈ្នះ​  អ​សនៈ​ចំនួន​ ៤០​ក្នុង​រដ្ឋ​បា​ហ្កូ​ (Bago)​ ព្រមទាំង​ឈ្នះ​ ១១​ អ​សនៈ​ក្នុង​ចំណោម​ ១៩​ នៃ​អ​សនៈ​សភា​ជាន់​ទាប​ និង​ឈ្នះ​ទាំង​ ១០​ អ​សនៈ​នៃ​សភា​ជាន់ខ្ពស់​ក្នុង​រដ្ឋ​មន​ (Mon)​។​ គេ​រំពឹង​ទុក​ថា​គណបក្ស​របស់​លោកស្រី​ ស៊ូ​ជី​ នឹង​បន្ត​ឈ្នះ​នៅ​ក្នុង​រដ្ឋ​ទាំង​ ១០​ ដែល​នៅ​សេសសល់​ផ្សេង​ទៀត​។​

​បើ​ទោះបីជា​មិន​ទាន់​មាន​លទ្ធផល​ជា​ផ្លូវការ​ក៏​ដោយ​ ក៏​វា​ច្បាស់​ណាស់​ថា​គណបក្ស​គណបក្ស​សាមគ្គី​សហភាព​ និង​អភិវឌ្ឍន៍​ (USDP)​ កំពុង​ត្រូវ​បាន​ទទួល​បរាជ័យ​។​ គណបក្ស​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​អតីត​សមាជិក​រដ្ឋាភិបាល​នៃ​របប​យោធា​ ដែល​ជា​អ្នកដឹកនាំ​ប្រទេស​ម្នាក់​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ដែល​មាន​រយៈពេល​កន្លះ​សតវត្សរ៍​ ហើយ​ក៏​ស៊ឹង​តែ​ជា​រដ្ឋាភិបាល​ស៊ី​វិល​មួយ​ ចាប់តាំងពី​ឆ្នាំ​ ២០១១​ មក​ដែរ​។​

​ទោះបីជា​គណៈកម្មការ​បោះ​ឆ្នោត​សហភាព​ របស់​រដ្ឋាភិបាល​ មិន​បាន​ប្រកាស​លទ្ធផល​ពី​ការ​ប្រកួតប្រជែង​ក្នុង​ទីក្រុង​យ៉ាំ​ង​ហ្គោ​ន​ក៏​ដោយ​ ក៏​គណបក្សប្រឆាំង​ NLD​ បាន​ដាក់​តំណាង​របស់​ខ្លួន​ នៅ​មណ្ឌល​រាប់​សន្លឹក​ឆ្នោត​ ព្រមទាំង​បាន​រក្សា​នូវ​លទ្ធផល​សរុប​របស់​ខ្លួន​ដែរ​។​ គណៈកម្មការ​បោះ​ឆ្នោត​មាន​ភាព​យឺតយ៉ាវ​ក្នុង​ការ​ចេញផ្សាយ​នូវ​ការ​រាប់​សន្លឹក​ឆ្នោត​របស់​ខ្លួន​។​

​សហរដ្ឋអាមេរិក​ បាន​សាទរ​ប្រទេស​មី​យ៉ា​ន់​ម៉ា​ ចំពោះ​ការ​បោះ​ឆ្នោត​នេះ​ ប៉ុន្តែ​ក៏​បាន​កត់សម្គាល់​ដែរ​ថា​មាន​កិច្ចការ​ជា​ច្រើន​ទៀត​នៅ​សល់​ចំពោះ​មុខ​ ក្នុង​ដំណើរ​ឆ្ពោះទៅ​កាន់​លទ្ធិប្រជាធិបតេយ្យ​របស់​ប្រទេស​មួយ​នេះ​។​

អ្នកគាំទ្រ គណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ (NLD) របស់លោកស្រី ស៊ូជី
អ្នកគាំទ្រ គណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ (NLD) របស់លោកស្រី ស៊ូជី (រូបភាព៖ AP)

ឱសថការី​ម្នាក់​វ័យ​ ២៩​ ឆ្នាំ​ គឺ​លោក​ អង់​ ចា​ចា​ (Aung​ Kyaw​ kyaw)​ បាន​និយាយ​ថា​លោក​មិន​បាន​បោះ​ឆ្នោត​ឱ្យ​គណបក្ស​កាន់អំណាច​សព្វថ្ងៃ​ទេ​ ព្រោះថា​៖​ «​ពួក​គេ​គឺជា​អតីត​យោធិន​ ហើយ​បើសិនជា​ខ្ញុំ​បោះ​ឱ្យ​ពួក​គេ​ នោះ​មាន​ន័យ​ថា​ខ្ញុំ​កំពុង​តែ​ឱ្យ​សត្រូវ​របស់ខ្ញុំ​វិល​មក​ក្នុង​ជីវិត​ខ្ញុំ​ទៀត​អ​ញ្ចឹ​ង​»​។​

​លោកស្រី​ ស៊ូ​ជី​ ម្ចាស់​ជ័យ​លា​ភី​ពានរង្វាន់​មេដាយ​សន្តិភាព​ និង​ជា​អ្នក​ប្រជាធិបតេយ្យ​និយម​ បាន​ជំរុញ​ឱ្យ​អ្នកគាំទ្រ​ កុំឱ្យ​បង្កជម្លោះ​ដល់​គូប្រជែង​ ដែល​ភាគច្រើន​ជា​តំណាង​ឱ្យ​អតីត​រដ្ឋាភិបាលយោធា​ក្នុង​ប្រទេស​ដែល​ធ្លាប់​ត្រូវ​បាន​ស្គាល់​ថា​ ភូមា​ នោះ​។​

​ប៉ុន្មាន​ម៉ោង​មុន​ពេល​ប្រកាស​លទ្ធផល​នៃ​ទីក្រុង​យ៉ាំ​ង​ហ្គោ​ន​ អ្នកនាំពាក្យ​គណបក្ស​សម្ព័ន្ធជាតិ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ​ (NLD)​ លោក​ វី​ន​ តេន​ (Win​ Htein)​ បានឱ្យ​ដឹង​ថា​ គណបក្ស​លោក​បាន​ឈ្នះ​ចំនួន​ ៧០%​ ពី​ការ​រាប់​សន្លឹក​ឆ្នោត​គិត​ត្រឹម​ពាក់កណ្ដាល​ថ្ងៃ​ចន្ទ​ម្សិលមិញ​ តែ​អ្នកនាំពាក្យ​ម្នាក់​ទៀត​ លោក​ ណា​ន​ វី​ន​ (Nyan​ Win)​ បាន​ប្រាប់​សារព័ត៌មាន​ Associated​ Press​ (AP)​ ថា​ឈ្នះ​ ៩០%​ ៖​ «​យើង​នឹង​ឈ្នះ​ភ្លូកទឹកភ្លូកដី​»​។​

​ប្រសិនបើ​ទិន្នន័យ​ទាំងនោះ​ត្រូវ​បាន​បញ្ជាក់​ដោយ​លទ្ធផល​ជា​ផ្លូវការ​ វា​នឹង​មាន​ន័យ​ថា​គណបក្ស​របស់​លោកស្រី​ អង់​សាន​ ស៊ូ​ជី​ នឹង​មិន​ត្រឹមតែ​គ្រប់គ្រង​សភា​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​ក៏​នឹង​ទទួល​បាន​តំណែង​ប្រធានាធិបតី​ផង​ដែរ​ ថ្វីបើ​មានការ​រារាំង​ពី​រដ្ឋធម្មនុញ្ញ​ក៏​ដោយ​។​

​អ្នក​លក់ដូរ​នៅ​តាម​ផ្លូវ​ម្នាក់​ឈ្មោះ​ថា​ ម៉ា​ ឃី​ន​ (Ma​ Khine)​ បាន​និយាយ​ដោយ​ក្ដី​គោរព​ស្រឡាញ់​ចំពោះ​មេដឹកនាំ​គណបក្ស​វ័យ​ ៧០​ ឆ្នាំ​ នេះ​ថា​៖​ «​ខ្ញុំ​ចង់ឱ្យ​អ្នក​ម្ដាយ​ ស៊ូ​ (Mother​ Suu)​ ឈ្នះ​ការ​បោះ​ឆ្នោត​នេះ​ គាត់​មាន​ជំនាញ​ក្នុង​ការ​ដឹកនាំ​ប្រទេស​ ខ្ញុំ​គោរព​គាត់​ណាស់​ ខ្ញុំ​ស្រឡាញ់​គាត់​ គាត់​នឹង​ផ្លាស់​ប្ដូរ​ប្រទេស​យើង​ក្នុង​ផ្លូវ​ដ៏​ល្អ​បំផុត​មួយ​»​។​

​គណបក្ស​ NLD​ ត្រូវ​បាន​គេ​រំពឹង​ទុក​ថា​នឹង​ឈ្នះ​នូវ​អ​សនៈ​ភាគច្រើន​នៅ​ក្នុង​សភា​។​ សំឡេង​ភាគច្រើន​ ២​ ភាគ​ ៣​ នឹង​ផ្ដល់​នូវ​ការ​គ្រប់គ្រង​តំណែង​នីតិប្រតិបត្តិ​ ក្រោម​ប្រព័ន្ធ​ប្រធានាធិបតី​សភា​និយម​ ដ៏​ស្មុគស្មាញ​របស់​មី​យ៉ា​ន់​ម៉ា​ ដែល​មានការ​រក្សា​នូវ
​អ​សនៈ​ចំនួន​ ២៥%​ នៃ​ចំនួន​អ​សនៈ​ទាំង​ ៦៦៤​ ទុក​សម្រាប់​ឱ្យ​ពួក​យោធា​៕​ (bnn)

ប្រែ​សម្រួល​ដោយ​៖​ សេង​ វិបុល​ /​ ប្រភព​៖​ The​ Jakarta​ Post

Share

Image
Image
Image