en     km
en     km

គេហទំព័រ​ក្នុងស្រុក​មួយ​រៀបចំ​ពិ​ពណ៌​អាហារូបករណ៍​

Share

ភ្នំពេញ៖ ក្រុមអ្នករៀបចំគេហទំព័រដែលទាក់ទងនឹងវិស័យអប់រំមួយឈ្មោះថា WeduShareនឹងរៀបចំពិពណ៌ស្តីពីអាហាររូប ករណ៍មួយនៅថ្ងៃ អាទិត្យ ទី៧ ខែ ឧសភានេះ ដើម្បីចែករំលែកព័ត៌មានអំពីការដាក់សំណើរសុំអាហាររូបករណ៍ដល់សិស្សនិងនិស្សិត។

wedushare

ពិពណ៌នេះនឹងចាប់ផ្តើម ១រសៀល ដល់ម៉ោង ៥ល្ងាច នៅឯមជ្ឈមណ្ឌលប្រតិបត្តិការកម្ពុជា កូរ៉េ (CKCC) នៅក្នុងបរិវេណនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) ។

ស្រេង បូរមី អ្នកចាត់ការទូទៅនៃគេហទំព័រស្វែងរកចំណូលមួយនេះ មានប្រសាសន៍ថា ៖ «ការរៀបចំពិពណ៌ស្តីពីអាហាររូបករណ៍នេះឡើង គឺ ដើម្បីផ្តល់ព័ត៌មានសិស្សនិស្សិតកម្ពុជា ដែលពិបាកស្វែងរកព័ត៌មានស្តីពីអាហាររូបករណ៍បរទេស។ ម្យ៉ាងវិញទៀតដោយសារកាលពីមុនព័ត៌មានអំពីអាហារូបករណ៍បានស្ថិតនៅរប៉ាត់រប៉ាយពិបាករាវរក»។

មានអតីតនិស្សិតដែលធ្លាប់ទទួលបានអាហាររូបករណ៍នៅក្រៅប្រទេសប្រមាណ២០នាក់នឹងរង់ចាំផ្តល់ការពន្យល់និងបង្ហាញដល់សិស្សនិស្សិតដែលចាប់អារម្មណ៍។សិស្សនិស្សិត ដែលចាប់អារម្មណ៍ក្នុងការស្វែងរកអាហាររូបករណ៍ អាចចូលទៅកាន់គេហទំព័រWEduShare និងស្វែងរកGo Abroad with WEduShare 2017 ៕

Share

Image
Image
Image