en     km
en     km

គ​.ស​.ក​ រក​ឃើញ​កម្ពុជា​មាន​បញ្ហា​ប្រឈម​៤​ធំៗ​ លើ​អនុវត្ត​គោលដៅ​ អភិវឌ្ឍន៍​សហស​វត្សរ៍​

Share

លោក សឿង សារឿន នាយកប្រតិបត្តិគណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា (គសក)
លោក សឿង សារឿន នាយកប្រតិបត្តិគណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា (គសក)

គណៈកម្មាធិការ​សហប្រតិបត្តិការ​ដើម្បី​កម្ពុជា​ រក​ឃើញ​បញ្ហា​ប្រឈម​៤​ធំៗ​លើ​ការ​អនុវត្ត​គោលដៅ​ អភិវឌ្ឍន៍​សហសវត្ស​របស់​កម្ពុ​ជានា​ឆ្នាំ​២០១៦​ដល់​២០៣០​ បន្ទាប់​ពី​កម្ពុជា​បាន​សាកល្បង​ធ្វើការ​អនុវត្ត​លើ​គោលដៅ​អភិវឌ្ឍន៍​សហសវត្ស​ (MDGs)​ នៅ​ឆ្នាំ​ ២០០០​ ដល់​ឆ្នាំ​២០១៥​ គណៈកម្មាធិការ​សហប្រតិបត្តិការ​ដើម្បី​កម្ពុជា​ បាន​វិភាគ​ រក​ឃើញ​ថា​ កម្ពុជា​នៅ​មាន​បញ្ហា​ប្រឈម​ធំៗ​ចំនួន​៤​ មុន​នឹង​កម្ពុជា​ឆ្ពោះទៅ​រក​ គោលដៅ​អភិវឌ្ឍន៍​ សហ​វត្ស​ប្រប​កដោយ​ និរន្ដ​ភាព​ ជាមួយ​និង​ប្រទេស​នីមួយៗ​នៅ​ក្នុង​ពិភពលោក​ ក្នុង​ឆ្នាំ​២០១៦​ និង​២០៣០​ ខាង​មុខ​។​ បញ្ហា​ប្រឈម​ទាំង​៤​នោះ​រួម​មាន​ ៖​ ទី​១​ ទាក់ទង​នឹង​កិច្ច​ការងារ​អភិបាលកិច្ច​ ទី​២​ ធនធានមនុស្ស​ ទី​៣​ ទាក់ទង​នឹង​ធនធាន​ហិរញ្ញវត្ថុ​ និង​បញ្ហា​ប្រឈម​ទី​៤​ ទាក់ទង​ទៅ​នឹង​ការ​ កសាង​ជំនឿ​ទុកចិត្ត​ រវាង​ស្ថាប័ន​មួយ​ទៅ​ស្ថាប័ន​មួយ​ ឬ​ស្ថាប័នរដ្ឋ​ ទៅ​សង្គម​ស៊ី​វិល​។

​ កញ្ញា​ជុំ​ ជោគ​ជាតា​ រាយការណ៍​ព័ត៌មាន​លម្អិត​!


អង្គការ​មួយ​ដែល​តាមដាន​លើ​ការ​អភិវឌ្ឍ​របស់​កម្ពុជា​ក្នុង​រយៈពេល​១៥​ឆ្នាំ​កន្លង​មកនេះ​ បាន​លើក​ឡើង​ថា​ គោលដៅ​អភិវឌ្ឍន៍​សហស​វត្សរ៍​ប្រកបដោយ​និរន្ដ​ភាព​ នៅ​ឆ្នាំ​ ២០០០​ ដល់​ឆ្នាំ​២០១៥​ ជួបនឹង​បញ្ហា​ប្រឈម​ធំៗ​ចំនួន​៤​។​

​លោក​ សឿង​ សា​រឿ​ន​ នាយក​ប្រតិបត្តិ​គណៈកម្មាធិការ​សហប្រតិបត្តិការ​ដើម្បី កម្ពុជា​​​ (​គ​សក​)​ បាន​មាន​ប្រសាសន៍​បែប​នេះ​ នៅ​ថ្ងៃ​ទី​២១​ ខែកញ្ញា​នេះ​ នៅ​ក្នុង​សិក្ខាសាលា​ស្ដី​ពី​ ការ​វិភាគ​អំពី​ការ​ត្រៀម​ខ្លួន​របស់​ប្រទេស​កម្ពុជា​ សម្រាប់​អនុវត្ត​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​និរន្ដ​ភាព​។​

​លោក​មាន​ប្រសាសន៍​ថា​ បញ្ហា​ប្រឈម​ទាំងនោះ​រួ​មាន​ ការងារ​អភិបាលកិច្ច​ ធនធានមនុស្ស​ ធនធាន​ហិរញ្ញវត្ថុ​ និង​ការ​កសាង​ជំនឿ​ទុកចិត្ត​ រវាង​ស្ថាប័ន​មួយ​ទៅ​ស្ថាប័ន​មួយ​ ឬ​រវាង​ស្ថាប័នរដ្ឋ​ ទៅ​សង្គម​ស៊ី​វិល​ ជាដើម​។​ លោក​ថា​ “​បញ្ហា​ប្រឈម​ដែល​គាត់​បាន​រក​ឃើញ​ មាន​បី​បួន​ បញ្ហា​ប្រឈម​ គឺ​ទី​មួយ​ ទាក់ទង​ទៅ​នឹង​កិច្ច​ការងារ​អភិបាលកិច្ច​ ដែល​ត្រូវ​តែ​លើកទឹកចិត្ត​ និង​ជំរុញ​ធ្វើ​ឲ្យ​ប្រសើរ​បន្ថែម​ទៀត​។​ ហើយ​ទី​ពីរ​ បញ្ហា​ប្រឈម​គឺ​គោលដៅ​អភិវឌ្ឍន៍​ ប្រកបដោយ​និរន្ដ​ភាព​សម្រាប់​រយៈពេល​១៥​ឆ្នាំ​ហ្នឹង​ គឺ​មាន​មហិច្ឆតា​ខ្លាំង​ ហើយ​ធនធាន​ដែល​កម្ពុជា​នឹង​អាច​ធ្វើ​ទៅ​បាន​ គឺ​នឹង​អាច​មាន​សក្ដានុពល​តិចតួច​ក្នុង​ការ​សម្រេចចិត្ត​ទៅ​បាន​ ។​ ទី​បី​ ក៏​បញ្ហា​ប្រឈម​ដែរ​ គឺ​ក្នុង​ការ​កៀងគរ​ធនធាន​ហិរញ្ញវត្ថុ​ ដែល​កម្ពុជា​យើង​នៅ​ពឹងផ្អែក​ ភាគច្រើន​ ទៅ​លើ​ជំនួយ​បរទេស​។​ នឹង​ចុង​ក្រោយ​ គឺ​យន្ដការ​ក្នុង​ការ​ធ្វើ​ការងារ​រួម​គ្នា​យើង​​​មាន​យន្ដការ​ មួយ​ចំនួន​ហើយ​ ប៉ុន្ដែ​យើង​សួរ​ថា​ តើ​យន្ដការ​ដែល​មាន​សព្វថ្ងៃ​ហ្នឹង​ នឹង​អាច​ជំរុញ​ និង​លើក​ទឹក​ចិត្ត​​ឱ្យ​មានការ​ចូលរួម​ធ្វើការ​សម្រេចចិត្ត​រួម​គ្នា​ បាន​ប្រសើរ​ហ្នឹង​ដែរ​ឬ​អត់​?

​លោក​សឿង​ សា​រឿ​ន​ ឲ្យ​ដឹង​បន្ថែម​ទៀត​ថា​ នៅ​ថ្ងៃ​ទី​២៥​ ដល់​ថ្ងៃ​ទី​២៧​ ខែកញ្ញា​ ឆ្នាំ​២០១៥​នេះ​ នៅ​ទីក្រុង​ញ៉ូ​វ​    ​យ៉​ក​​សហរដ្ឋអាមេរិក​ ប្រទេស​នីមួយៗ​នឹង​ចូលរួម​អនុម័ត​ទៅ​លើ​គោលដៅ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ និង​បរិស្ថាន​ប្រកប ដោយ​និរន្ដ​ភាព​ ពី​ឆ្នាំ​២០១៦​ និង​ឆ្នាំ​២០៣០​ ។​ លោក​បន្ត​ថា​ ដើម្បី​ឲ្យ​ប្រទេស​កម្ពុជា​ឆ្ពោះទៅ​ការ​អនុវត្ត​ប្រកប ដោយ​​និរន្ដ​ភាព​ លើ​គោលដៅ​ទាំង​អស់នេះ​ ទី​មួយ​ គោលដៅ​អភិវឌ្ឍន៍​សហស​វត្សរ៍​របស់​ប្រទេស​កម្ពុជា​ ដែល​មិន​ទាន់​ត្រូវ​បាន​សម្រេច​នៅឡើយ​ ត្រូវ​តែ​រក្សា​ទុក​បន្ដ​ទៀត​ សម្រាប់​ការ​អនុវត្ត​ ។​ ទី​ពីរ​ រដ្ឋាភិបាល​ត្រូវ​ធានា​ឲ្យ​មាន​អភិបាលកិច្ច​ល្អ​ និង​ទី​បី​ រាជរដ្ឋាភិបាល​ត្រូវ​ធានា​ឲ្យ​គ្រប់​វិស័យ​ទាំងអស់​ មានការ​សម្រេច​ចិត្តបាន​ពេញលេញ​ ទៅ​តាម​តួនាទី​រៀងៗ​ខ្លួន​ ក្នុង​ការ​ធ្វើការ​រួម​គ្នា​ និង​ទី​បួន​ ការ​កៀងគរ​ថវិកា​ រាជរដ្ឋាភិបាល​ត្រូវ​ធានា​យ៉ាងណា​ឲ្យ​ដៃគូ​ពាក់ព័ន្ធ​ក្នុង​រឿង​នេះ​ទាំងអស់​ បាន​ពិនិត្យ​មើល​លទ្ធភាព​ ក្នុង​ការ​កៀងគរ​កញ្ចប់​ថវិកា​ នៅ​ក្នុង​ប្រទេស​របស់​ខ្លួន​ ។​

​ជុំវិញ​នៃ​រឿង​នេះ​ដែរ​ លោក​ ថេ​ង​ បញ្ញា​ធន​ អគ្គនាយក​ និង​ជា​ជំនួយការ​សមាជិក​ ឧត្តម​ក្រុមប្រឹក្សា​សេដ្ឋកិច្ច​ នៃ​ក្រសួងផែនការ​ មាន​ប្រសាសន៍​តប​ថា​ រឿង​នេះ​រាជរដ្ឋាភិបាល​មិន​ទាន់​អាច​និយាយ​បាន​នោះ​ទេ​ ព្រោះថា​ គោលដៅ​នៃ​ការ​អនុវត្ត​ប្រកបដោយ​និរន្ដ​ភាព​ របស់​កម្ពុជា​ ដែល​ហៅ​ថា​ (MDGs)​ នៅ​ថ្ងៃ​ខាង​មុខ​ មិន​ទាន់​ចប់​នៅឡើយ​ទេ​ ។​ លោក​ ថេ​ង​ បញ្ញា​ធន​ មាន​ប្រសា​ន៍​ ឲ្យ​ដឹង​បន្ដ​ថា​ រឿង​នេះ​រង់ចាំ​លទ្ធផល​ ការ​អនុម័ត​ពី​អង្គការសហប្រជាជាតិ​នៅ​ ថ្ងៃ​ខាង​មុខ​សិន​ ។​ លោក​ ថា​ “​ខ្ញុំ​នឹង​ត្រូវ​ទៅ​ជាមួយ​សម្ដេច​នាយក​រដ្ឋមន្ដ្រី​ ថ្ងៃ​២៣​នេះ​ ហើយ​រហូត​ទៅ​ដល់​បន្ទាប់​ពី​ ថ្ងៃ​ទី​២៩​មក​ បានដឹង​ថា​យើង​ត្រូវធ្វើ​អី​ ។​ ឥឡូវ​មិន​ទាន់​បាន​អនុម័ត​ អានោះ​ផង​ នាំ​គ្នា​និយាយ​ហើយ​ថា​ធ្វើ​អី​ ហើយ​សួរ​ថា​មាន​បញ្ហា​ប្រឈម​ម៉េច​ ទៅ​និយាយ​ម៉េច​ អានេះ​នៅ​លើ​មេឃ​ណោះ​ណឹ​ង​។​”​

​ទន្ទឹម​នឹង​នេះ​ដែរ​ នាយក​វិទ្យាស្ថាន​តស៊ូ​មតិ​ និង​គោលនយោបាយ​លោក​ ណេ​ប​ ស៊ិ​ន​ថៃ​ មើល​ ឃើញ​ថា​ ប្រទេស​កម្ពុជា​នៅ​មាន​បញ្ហា​ប្រឈម​ច្រើន​ ក្នុង​ការ​អនុវត្ត​ គោលដៅ​អភិវឌ្ឍន៍​សហស​វត្សរ៍​ប្រកបដោយ​និរន្ដ​ភាព​នៅ​ពេល​ខាង​មុខ​ ។​

​លោក​ណេ​ប​ ស៊ិ​ន​ថៃ​ បន្ដ​ថា​ ដើម្បី​ឲ្យ​កម្ពុជា​ឆ្ពោះ​ ទៅ​រក​ដំណើរការ​អនុវត្ត​គោលដៅ​អភិវឌ្ឍន៍​សហស​វត្សរ៍​ ប្រកបដោយ​និរន្ដ​ភាព​ទៅ​បាន​ លុះណាតែ​រដ្ឋាភិបាល​ ក៏​ដូច​ជា​សង្គម​ស៊ី​វិល​ ដាក់ចិត្ត​ដាក់​កាយ​ អង្គុយ​ធ្វើការ​រួម​គ្នា​ និង​បង្កើន​សហ​ប្រតិបត្តិ​គ្នា​ឲ្យ​បាន​ល្អ​ ជា​ជាង​ការ​វាយប្រហារ​គ្នា​ទៅ​វិញ​ទៅ​មក​។​ លោក​ថា​ “​ខ្ញុំ​យល់​ថា​ សហការ​បាន​នៅ​ក្នុង​វិស័យ​មួយ​ចំនួន​ ទាក់ទង​ទៅ​នឹង​រឿង​សេវា​សាធារណៈ​ ។​ ឧទាហរណ៍​ដូច​ជា​ សុខាភិបាល​ រឿង​អប់រំ​ យើង​ឃើញ​ សហការ​បាន​ល្អ​ ប៉ុន្ដែ​ដូច​វិស័យ​ទាក់ទង​ទៅ​នឹង​រឿង​ការងារ​អភិបាលកិច្ច​ល្អ​ ជា​ពិសេស​ កាលណា​ដែល​យើង​និយាយ​ អភិបាលកិច្ច​ល្អ​ ផ្ដោត​ទៅ​លើ​រឿង​ការ​ប្រយុទ្ធ​ប្រឆាំង​និង​អំពើ​ពុក​រលួយ​ ហើយ​ក៏​ដូច​ជា​ក្នុង​ដំណើរការ​តាក់តែង​ច្បាប់​អី​ យើង​ឃើញ​ថា​ ហាក់ដូចជា​មិនសូវ​មាន​ ការ​ស៊ីសង្វាក់​គ្នា​”​ ។​

​សូម​ជម្រាប​ថា​ គោលដៅ​អភិវឌ្ឍន៍​សហស​វត្សរ៍​ដែល​ហៅ​ថា​(MDGs)​ ត្រូវ​បាន​បង្កើត​ឡើង​ ជាមួយនឹង​គោលបំណង​សំខាន់​បំផុត​ គឺ​ដើម្បី​កាត់​បន្ថយ​ភាព​ក្រីក្រ​របស់​ពិភពលោក​ឱ្យ​បាន​ ៥០​ ភាគរយ​ នៅ​ត្រឹម​ចុងខែ​ធ្នូ​២០១៥​ ៕

Share

Image
Image
Image