en     km
en     km

ចាប់ពីថ្ងៃទី២៧កញ្ញាកម្ពុជារងប្រពន្ធ័សម្ពាធទាបពេញមួយសប្តាហ៍

Share

ចាប់ពីថ្ងៃទី ២៧ខែកញ្ញា កម្ពុជានឹងរងប្រពន្ធ័សម្ពាធទាប អូសបណ្លាយពេញមួយសប្តាហ៍ បង្កឲ្យមានភ្លៀងធ្លាក់ តំបន់មួយចំនួនអាចប្រឈមនឹងជំនន់ទឹកភ្លៀង ។ នេះបើតាមការព្យាករណ៍ របស់ ក្រសួងធនធានទឹក និងឧតុនិយមដែលបានចេញផ្សាយ កាលពីថ្ងៃទី ២៦ខែ កញ្ញាឆ្នាំ២០១៧ ។

ប្រភពរូព៖ Postnews

ក្នុងសេចក្តីជូនដំណឹងដដែល តាមបណ្តារាជាធានី  ខេត្ត ដែលរងសម្ពាធទាប រយៈពេលមួយសប្តាហ៍នេះ មានដូចជា រាជធានីភ្នំពេញ កណ្តាល  តាកែវ កំពុងស្ពឺ ព្រៃវែង ស្វាយរៀង កំពុងឆ្នាំង ពោធិ៍សាត់ បាត់ដំបង  បន្ទាយមានជ័យ សៀមរាប កំពុងធំ  ឧត្តមានជ័យ ក្រចេះ កំពុងចាម  ត្បូងឃ្មុំ កំពងធំ និង ខេត្តជាប់មាត់សមុទ្រ។  ចំណែក តំបន់មាត់សមុទ្រ នឹងមានភ្លៀងធ្លាក់ខ្លាំងរលកសមុទ្រខ្ពស់ៗ ។

តាមសេចក្តីជូនដំណឹងនេះក្រសួងបានអំពាវនាវឲ្យប្រជានេសាទ និងអ្នកធ្វើដំណើរតាមសមុទ្រ បង្កើនការប្រុងប្រយ័ត្នខ្ពស់ ដើម្បីចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ៕

 

Share

Image
Image
Image