en     km
en     km

ចិនទទូចឱ្យអាមេរិកទម្លាក់ចោលការធ្វើបត្យាប័នករណីអគ្គនាយកហិរញ្ញវត្ថុក្រុមហ៊ុនHuawei

Share

ចិនទទូចឱ្យអាមេរិកទម្លាក់នូវការធ្វើបត្យាប័នដោះដូរជនជាប់ចោទ គឹលោកស្រី ម៉េង ដែលជាអគ្គនាយកហិរញ្ញវត្ថុក្រុមហ៊ុនបច្ចេកវិទ្យាចិនដ៏ល្បីល្បាញ ហើយថាបើនៅបន្ដធ្វើដូចនេះប្រៀបដូចជាកំពុងតែបំបាក់នូវសម្ព័ន្ធភាពទ្វេភាគីរវាងរដ្ឋាភីបាលក្រុងប៉េកាំង និង អូតាវ៉ា។

អ្នកនាំនៃក្រសួងការបរទេសចិន លោកស្រី ហ៊ូ ឈុនឈីន បានជម្រុញឱ្យសហរដ្ឋអាមេរិច កែប្រែកំហុសខ្លួនហើយទម្លាក់ចោលនូវនីតិវិធីធ្វើបត្យាប័នស្នើសុំលោកស្រីម៉េង ដែលមានមុខតំណែងជា អគ្គនាយកហិរញ្ញវត្ថុនៃក្រុមហ៊ុន HUAWEI ចោលជាបន្ទាន់។

លោកបានលើកឡើងដូចនេះថា កិច្ចព្រមព្រៀងធ្វើសបត្យាប័នរបស់សហរដ្ឋអាមេរិក និង កាណាដា គឺរំលោភយ៉ាងធ្ងន់ធ្រទៅលើសិទ្ធិសុវត្ថិភាព និង សិទ្ធិការពារចំពោះមុខច្បាប់នៃប្រយោជន៍ប្រជាជនចិន។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានចិន CGTN កាលពីថ្ងៃអង្គារ។

ការថ្លែងដូចនេះជាតំណាងរបស់ក្រសួងការបរទេសចិនតែម្ដងបានធ្វើឡើងបន្ទាប់ពីសារព័ត៌មាន កាណាដាបានចុះផ្សាយថា សហរដ្ឋអាមេរិក កំពុងរៀបចំដំណើរការនីតិវិធីបត្យាប័នដោះដូរជនជាប់ចោទរូបនេះ​ពីប្រទេសកាណាដា ដែលបច្ចុប្បន្នលោកស្រីបានតម្កល់ប្រាក់សុំនៅក្រៅការឃុំខ្លួន។

អ្នកនាំពាក្យនេះបានបន្ថែមទៀតថាឧប្បត្តិហេតុនេះគឺជាការរំលោភលើសន្ធិសញ្ញាធ្វើបត្យាប័នរបស់កាណាដា និង សហរដ្ឋអាមេរិក។​ មិនតែប៉ុណ្ណោះសហរដ្ឋអាមេរិកហាក់សម្ដែងទំនុកចិត្តលើប្រព័ន្ធដោះដូរជនជាប់ចោទរបស់ខ្លួន និងថែមទាំងសរសេរលិខិតថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកាណាដាដែលបានសហការយ៉ាងរឹងមាំក្នុងការអនុវត្តច្បាប់បានយ៉ាងត្រឹមត្រូវ។

ករណីចាប់ខ្លួនអគ្គនាយកហិរញ្ញវត្ថុរូបនេះបានធ្វើឡើងកាលពីថ្ងៃទី១ ខែធ្នូឆ្នាំ២០១៨ តាមការស្នើសុំដោយរដ្ឋអាជ្ញាសហរដ្ឋអាមេរិក ដែលគេស៊ើបអង្កេតក្នុងគម្រោងការណ៍ ដាក់ការដាក់ទណ្ឌកម្មសេដ្ឋកិច្ចររបស់សហរដ្ឋអាមេរិក ទៅលើប្រទេសអ៊ីរ៉ង់ ក្រោយពីគេបានដឹងថា ក្រុមហ៊ុននេះមានចំណងនឹងយោធាចិន និង ជាសហគ្រាសអន្ដរជាតិដ៏ជោគជ័យទូទាំងពិភពលោក។

 ភាគីចិន ត្រូវបានមជ្ឈដ្ឋានមើលឃើញថាវាយបកទៅវិញ ដោយសង្ឃឹមនៅមានផ្លូវផ្សេងទៀត តាមរយៈការចាប់ខ្លួនបុរសកាណាដាពីរនាក់កាលពីថ្ងៃទី១០ខែធ្នូរយៈ និង បើកសំណុំរឿងកាត់ទោសឧក្រិដ្ឋជនគ្រឿងញៀនកាណាដា ក្រោមទោសប្រហារជីវិតឡើងវិញ៕

 

 

 

 

Share

Image
Image
Image