en     km
en     km

ចិន​ផ្តល់​ជំនួយ​ជាង​ ២​ លាន​ដុល្លារ​សម្រាប់​បោសសម្អាត​គ្រាប់​មីន​នៅ​កម្ពុជា​

Share

ភ្នំពេញ​៖​ រ​ដ្ឋា​បាល​ចិន​បាន​ផ្តល់​ជំនួយ​ឥត​សំណង​ជាង​ ២​ លាន​ដុល្លារ​ដល់​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់​មីន​កម្ពុជា​ហៅ​ថា​ ស៊ី​ម៉ាក់​ ដើម្បី​បោសសម្អាត​គ្រាប់​មីន​ និង​សំណល់ជាតិ​ផ្ទុះ​ពី​សម័យ​សង្គ្រាម​ក្នុង​រយៈពេល​មួយ​ឆ្នាំ​។​

                              បុគ្គលិកស៊ីម៉ាក់ជាស្រ្តីកំពុងយកឧបករណ៍ចាក់ចូលដីស្វែករកគ្រាប់មីន។រូបហ្វេសប៊ុក៖អគ្គនាយក CMAC

​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ស៊ី​ម៉ាក់​ចុះ​ផ្សាយ​នៅ​ថ្ងៃ​ទី​ ២៤​ ខែ​ ឧសភា​ ម្សិលមិញ​ បញ្ជាក់​ថា​ ចិន​ផ្តល់​ជំនួយ​ឥត​សំណង​ ២,​ ៥​ លាន​ដុល្លារ​អា​មេ​រិ​ក ​ដែល​ហៅ​ថា​ គម្រោង​ជំនួយ​ចិន​ ដើម្បី​លុប​បំបាត់​គ្រាប់​មីន​នៅ​កម្ពុជា​ រហូត​ដល់​ឆ្នាំ​ ២០១៩​។​

​គម្រោង​នេះ​នឹង​ធ្វើ​សកម្មភាព​ចំនួន​បី​សំខាន់ៗ​គឺ​ កិច្ច​ប្រតិបត្តិការ​បោសសម្អាត​គ្រាប់​មីន​ និង​សំណល់​ជាតិ​ផ្ទុះ​ពី​សម័យ​សង្គ្រាម​ក្នុង​ខេត្តព្រះវិហារ​ ស្ទឹង​ត្រែង​ កំពង់ធំ​ និង​សៀមរាប​ ហើយ​កិច្ច​ប្រតិបត្តិការ​ស្រាវជ្រាវ​ព័ត៌មាន​នៅ​តំបន់​គ្រាប់​មីន​ និង​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​លើ​ដីគោក​ ក្នុង​ទឹក​ និង​ជុំវិញ​ខេត្ត​ជាប់​បឹង​ទន្លេសាប​។​ គម្រោង​នេះ​ក៏​នឹង​ពង្រឹងសមត្ថភាព​នៃ​វិទ្យាស្ថាន​បច្ចេកទេស​សកម្មភាព​ចំ​ចាត់​មីន​ និង​មណ្ឌល​សុនខ​ជាតិ​។​

​ដើម្បី​សម្រេច​គោលដៅ​នេះ​ អង្គភាព​ស៊ី​ម៉ាក់​ដាក់​ពង្រាយ​កម្លាំង​ប្រតិបត្តិការ​ចំនួន​ ២៣០​ នាក់​។​គម្រោង​នេះ​នឹង​ផ្តល់​ប្រយោជន៍​ដោយ​ផ្ទាល់​ដល់​ប្រជាជន​រាប់​ពាន់​គ្រួសារ​ និង​ការ​ស្រាវជ្រាវ​ព័ត៌មាន​ភូមិ​ចំនួន​ ៨៤០​ ហើយ​ជួយ​ពង្រឹងសមត្ថភាព​ធនធានមនុស្ស​ និង​ពង្រឹង​សុនខ​ហិត​មីន​។​

​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់​មីន​កម្ពុជា​បាន​សម្អាត​គ្រាម់​មីន​ និង​សំណល់ជាតិ​ផ្ទុះ​ សល់​ក្រោយ​សម័យ​សង្គ្រាម​ក្នុង​រយៈពេល​ ២៥​ ឆ្នាំ​ បាន​ចំនួន​ ២​ លាន​ ៧​ សែន​ គ្រាប់​ និង​សម្អាត​ផ្ទៃដី​ចម្ការ​មីន​ជាង​ ១​ ពាន់​គីឡូម៉ែត្រ​។​

​ក្នុង​ប្រតិបត្តិការ​សម្អាត​មីន​មន្ត្រី​អង្គភាព​ស៊ី​ម៉ាក់​ចំនួន​ ១៥​ នាក់​ពលី​ជីវិត​ ៨២​នាក់​ ក្លាយជា​ជន​ពិការ​ និង​ ២៥០​ នាក់​បាត់បង​លទ្ធភាព​ពលកម្ម​៕

Share

Image
Image
Image