en     km
en     km

ដំណើរវិលមកវិញថ្នាក់ដឹកនាំអតីតគណបក្សសង្គ្រោះជាតិផ្ដុំគ្នានៅក្រុងបាងកក

Share

នៅសល់ប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះថ្នាក់ដឹកនាំនៃអតីតគណបក្សសង្គ្រោះជាតិនឹងសម្រេចវិលចូលកម្ពុជាវិញដោយឆ្លងកាត់ព្រំដែននៃប្រទេសថៃ។នៅថ្ងៃចន្ទទី២១តុលានេះថ្នាក់ដឹកនាំនៃអតីតគណបក្សសង្គ្រោះជាតិទាំងនោះមានលោកស្រីមួរសុខហួរលោកអេងឆៃអ៊ាងដែលជាអនុប្រធាននៃគណបក្សប្រឆាំងធំនេះរួមទាំងអចនិន្រ្ដៃយ៍បក្សជាច្រើនទៀតដែលបាននិរទេសខ្លួនចាប់តាំងពីការរំលាយកណបក្សសង្គ្រោះជាតិដោយតុលាការកំពូលកាលពីថ្ងៃទី១៦វិច្ឆិកាឆ្នាំ២០១៧មក គឺពេល​នេះពួកគាត់សម្រេចធ្វើមាតុភូមិនិវត្តន៍មកកាន់កម្ពុជាវិញ។តាមសេចក្ដីរាយការណ៍ជាច្រើនដែលបង្ហោះនៅលើបណ្ដាញសង្គមគឺបានបង្ហាញរូបភាពនៃការជួបជុំថ្នាក់ដឹកនាំនិងសកម្មជនរបស់អតីតគណបក្សសង្គ្រោះជាតិដែលសង្ស័យថាមកប្រមូលផ្ដុំគ្នានៅទីក្រុងបាងកក។ទាំងលោកស្រីមួរសុខហួរនិងលោកអេងឆៃអ៊ាងបានបង្ហាញរូបភាពដូចនេះដោយបញ្ចេញកាយវិការសន្យាវិលចូលចកម្ពុជាវិញនៅថ្ងៃ៩វិច្ឆិកាឱ្យខានតែបាន។លោកសមរង្ស៊ីប្រធានស្ដីទីនៃគណបក្សសង្គ្រោះជាតិដែលជាមេដឹកនាំការធ្វើមាតុភូមិនិវត្តន៍នេះនៅមិនទាន់មកកាន់ទីក្រុងបាងកកនៅឡើយទេ ។គេរំពឹងថាលោកនឹងមកកាន់តីក្រុងបាងកកនេះនៅថ្ងៃទី៣វិច្ឆិកាគឺមុនប៉ុន្មានថ្ងៃប៉ុណ្ណោះនៃការវិលចូលកម្ពុជា។លោកសមរង្ស៊ីបានប្រកាសថារូបលោកនិងអ្នកអមដំណើរជាមួយលោកនៃបណ្ដាប្រទេសមួយចំនួនក្នុងសហភាពអឺរ៉ុប២៨ប្រទេសរួមនិងអង្គការជាតិនិងអន្ដរជាតិដែលលោកអះអាងថាបានកំពុងរៀបចំទិញសំបុត្រហោះធ្វើដណើរមកកាន់តំបន់អាស៊ីអាស៊ីគ្នេយ៍។សម្រាប់លោកសរង្ស៊ីដែលជាគូប្រជែងនយោបាយដ៏ខ្លាំងបំផុតជាមួយនឹងសម្ដេចនាយករដ្ឋមន្រ្ដីហ៊ុនសែបានអះអាងថាវត្តមានរបស់លោកនៅពេលនេះគឺដើម្បីស្រោចស្រង់ស្ថានការណ៍នយោបាយឡើងវិញហើយនិងជួយទប់កុំឱ្យបាត់បង់ប្រព័ន្ធអនុគ្រោះEBAដែលសហភាពអឹរ៉ុបកំពុងតែរៀបចំកាត់ផ្ដាច់ពីកម្ពុជានៅដើមឆ្នាំ២០២០។យ៉ាងណាក៏ដោយទាំងលោកសមរង្ស៊ី លោកស្រីមួរសុខហួរ លោកអេងឆៃអ៊ាងនិងថ្នាក់ដឹកនាំដទៃទៀតនៃគណបក្សសង្គ្រោះជាតិចំនួន៩រូបរួមទាំងលោកស្រីជូឡុងសួមួរ៉ាភរិយាលោកសមរង្ស៊ីផងដែរសុទ្ថតែត្រូវបានតុលាការកម្ពុជាចេញដីកាឱ្យប្រទេសនៅក្នុងសមាគមអាស៊ានជាពិសេសគឺប្រទេសថៃឃាត់ខ្លួនពួកគាត់ដើម្បីចាប់បញ្ចូនមកអនុវត្តទោសនៅកម្ពុជាដែលតុលាការកាត់ទោសពីបទប៉ុនប៉ងផ្ដួលរលំរដ្ឋាភិបាល។តែយ៉ាងនេះក្ដីថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិទាំងនោះបានសច្ចាថាត្រូវតែវិលចូលកម្ពុជានៅថ្ងៃ៩វិច្ឆិកាទោះជារងការគម្រាមកំហែងចាប់ខ្លួនក៏ដោយ៕

Share

Image
Image
Image