en     km
en     km

តុលាការព្រហ្មទណ្ឌអន្ដរជាតិICCចាប់បើកសំណុំរឿងឧក្រិដ្ឋកម្មប្រឆាំងមេដឹកនាំយោធាភូមាករណីរ៉ូហ៊ីងយ៉ា

Share

ក្រុមរដ្ឋអាជ្ញានៃតុលាការព្រហ្មទណ្ឌអន្ដរជាតិICCដែលមានមូលដ្ឋាននៅប្រទេសហូឡង់ ចាប់ផ្ដើមពិនិត្យមើលសំណុំរឿងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ជាប់ពាក់ព័ន្ធទៅនិងមេដឹកនាំយោធាភូមាមួយចំនួន ករណីការធ្វើទុក្ខបុកម្នេញនិងការសម្លាប់រង្គាលទៅលើសហគមន៍ម៉ូស្លីមរ៉ូហ៊ីងយ៉ា ភូមា ។

បណ្ដាញផ្សាយព័ត៌មាន BBC ចុះផ្សាយថា តុលាការ ICC បានសម្រេចពិនិត្យមើលសំណុំរឿងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ប្រឆាំងនិងមេដឹកនាំយោធថា គឺធ្វើឡើងបន្ទាប់ពីក្រុមប្រឹក្សាសន្ដិសុខអង្គការសហប្រជាជាតិបានដាក់ការទទួលខុសត្រូវទៅលើពួកយោធាភូមា ដែលនាំអោយមានអំពើហិង្សាផ្ទុះឡើង ទៅលើសហគមន៍ម៉ូស្លីមរ៉ូហ៊ីងយ៉ា បណ្ដាលឲ្យមានជនភៀសខ្លួន ៧០ម៉ឺននាក់ និងរាប់ពាន់នាក់ត្រូវបានសម្លាប់។

កាលពីខែមុន ពួកយោធាភូមា យ៉ាងតិច ១២នាក់ត្រូវបានតុលាការ ICC កត់ក្នុងសំណុំរឿង ដើម្បីធ្វើការស៊ើបអង្កេតនិងចោទប្រកាន់ក្នុងសំណុំរឿងឧក្រិដ្ឋនេះ ។ ប៉ុន្ដែ ពួកយោធាបានច្រានចោលការចោទប្រកាន់ទាំងនេះ។

យ៉ាងណាក៏ដោយ រដ្ឋមន្រ្ដីការបរទេសអង់គ្លេស លោក Jeremy Hunt  បានទៅដល់ប្រទេសភូមានៅថ្ងៃនេះ គឺដើម្បីដាក់សំណុំរឿងកំណត់ហេតុសិទ្ធិមនុស្សករណីហិង្សាលើសហគមន៍រ៉ូហ៊ីងយ៉ានៅចំពោះមុខរដ្ឋាភិបាលភូមាផ្ទាល់ ហើយទស្សនកិច្ចនេះត្រូវបានមើលឃើញថា ប្រមុខកាទូតអង់គ្លេសរូបនេះ ហាក់បង្ខំអោយពួកយោធាភូមាត្រូវចូលខ្លួនទទួលខុសត្រូវករណីនេះ លោកស្រី Fatou BenSouda រដ្ឋអាជ្ញាតុលាការ ICC បាននិយាយថា ការសម្រេចដំណើរការសំណុំរឿងករណីសហគមន៍រ៉ូហ៊ីងយ៉ាចាប់ផ្ដើមហើយនៅថ្ងៃនេះ។

លោកស្រីបញ្ជាក់ថា បទល្មើសជាច្រើនបានកត់ត្រាទុករួចរាល់ហើយ ដូចជា ការរំលោភសិទ្ធិមនុស្សជាប្រព័ន្ធ ការរំលោភផ្លូវភេទ ការធ្វើទុក្ខបុកម្នេញផ្លូវចិត្ត ការដុតលំនៅដ្ឋានរបស់សហគមន៍ ការបង្ខំអោយនិរទេសខ្លួន និងការសម្លាប់ក្រៅប្រព័ន្ធ។

សូមរំលឹកថា សហគមន៍រ៉ូហ៊ីងយ៉ាជាជនចំណាកស្រុកមកពីប្រទេសបង់ក្លាដេស និងពីប្រទេសឥណ្ឌា បានមករស់នៅរដ្ឋរាក់ខាញ ប្រទេសភូមា តាំងពីសម័យអាណានិគមអង់គ្លេស។ សហគមន៍នេះមករស់នៅដំបូង គឺជា កម្មករក្នុងកសិដ្ឋានរបស់អង់គ្លេស។ប៉ុន្ដែក្រោយពី ប្រទេសអង់គ្លេសដកអាណានិគមរបស់ខ្លួន នៅឆ្នាំ ១៩៤៧ សហគមន៍នេះមិនត្រូវបានរដ្ឋាភិបាលភូមារាប់បញ្ចូលក្នុងរដ្ឋធម្មនុញ្ញជាជាតិសាសន៍មួយរបស់ខ្លួនឡើយ។

របបយោធាភូមា បានដាក់សហគមន៍នេះ នៅក្នុងបញ្ចីខ្មៅរបស់ខ្លួនដោយហាមមិនអោយប្រើប្រាស់សិទ្ធិ ដូចជា ពលរដ្ឋជនជាតិដើម ភូមាឡើយ។

បច្ចុប្ប​ន្ន សហគមន៍នេះ មានប្រមាណ ១លាននាក់ ប៉ុន្ដែបានភៀសខ្លួនទៅនៅជំរុំប្រទេសបង់ក្លាដេសប្រមាណជា ៧០ ម៉ឺននាក់ ចាប់តាំងពីអំពើហិង្សាបានផ្ទុះឡើង ក្រោមការបង្រ្កាបរបស់ប្រទេសភូមានៅឆ្នាំ ២០១២ ដោយពួកយោធាចោទសហគមន៍នេះថា ជាឧទ្ទាមមួយដើម្បីបំបែកការគ្រប់គ្រងពីរដ្ឋាភិបាល៕

Share

Image
Image
Image