en     km
en     km

តុលាការលើកពេលការជំនុំជម្រះក្ដីលោករ៉ុងឈុន ខណៈ សង្គមស៊ីវិលអំពាវនាវឲ្យទម្លាក់បទចោទ

Share

លោកសំ សុគង់ សហមេធាវីម្នាក់របស់លោករ៉ុង ឈុន បានអោយអ្នកសារព័ត៌មានដឹងថា តុលាការ បាន សម្រេចលើកសំណុំរឿងលោករ៉ុង ឈុន ទៅបន្តជំម្រះក្ដីនៅថ្ងៃទី១៧ ខែកុម្ភៈ ដោយតុលាការបានលើកហេតុផលថា ត្រូវការពេលវេលាបន្ថែមក្នុងសាកសួរសាក្សី។

 

លោកសំ សុគង់ បានអោយសន្និដ្ឋានថា សំណុំរឿងរបស់លោករ៉ុង ឈុន តុលាការអាចនឹងលើកទៅបន្តសវនាការប្រហែល២ដងទៀតទើបអាចបញ្ចប់ការជំនុំជម្រះ។

លោកមេធាវីបន្តថាការបន្លាយពេកយូរពេកអាចនឹងប៉ះពាល់ដល់សេរីភាពលោករ៉ុង ឈុន។ លោករ៉ុង ឈុន ដែលគិតមកដល់ពេលនេះ លោកបានជាប់ក្នុងឃុំប្រមាណជា១៧ខែមកហើយ។លោក​រ៉ុ​ង​ ​ឈុន​ គឺជា​ប្រធាន​ស

ហភាព​សហជីព​កម្ពុជា និងជាប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា។ នៅថ្ងៃទី៣ ខែ កុម្ភៈ គឺជាសវនាការលើកទី២ ដែលលើកទីមួយបានធ្វើឡើងកាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១។

 

លោក រ៉ុង ឈុន ត្រូវបានអាជ្ញាធរកម្ពុជាចាប់ខ្លួនក្រោយ​ពេល​ដែលលោក​ថ្លែង​ពាក់ព័ន្ធ​នឹង​បញ្ហា​ព្រំដែន​នៅខេត្តត្បូងឃ្មុំ។ លោក ត្រូវបានសា

លាដំបូង​រាជធានី​ភ្នំពេញ​ចោទពី​បទ​​ញុះញង់​ឱ្យ​មាន​ការ​ប្រព្រឹត្តបទ​ឧក្រិដ្ឋជាអាទិ៍​តាមមាត្រា ៤៩៥។ ពាក់ព័ន្ធនឹងសំណុំរឿងរបស់លោក រ៉ុង ឈុន  យ៉ាងតិចសកម្មជន​ជាង១០​នាក់​ត្រូវបានចាប់​ឃុំខ្លួន ​ ​ ខណៈពួកគេ​នាំគ្នាតវ៉ាករណី​ចាប់​ខ្លួន​អ្នករិះគន់​បញ្ហាព្រំដែនរូបនេះ។ នៅមុនសវនការមួយថ្ងៃ សម្ព័ន្ធ​សហជីព​សាកល អំពាវនាវ ឲ្យអាជ្ញាធរកម្ពុជាទម្លាក់ចោល“ ការចោទប្រកាន់លើកលោករ៉ុងឈុន ដោយចាត់ទុកថា ជារឿងខាងនយោបាយ។

សេចក្ដីថ្លែងការណ៍​ចេញ​ផ្សាយកាល​ពី​ថ្ងៃ​ទី២ កុម្ភៈ របស់អង្គការអន្តរជាតិទាំងនេះ ចាត់​ទុក​ការ​ចោទ​ប្រកាន់​លោក រ៉ុង ឈុន និង​មនុស្ស​មួយ​ចំនួន​ទៀត ជា​ហេតុផល​នយោបាយ ដោយ​អំពាវនាវ​ឲ្យ​តុលាការ​លើកលែង​ការ​ចោទ​ប្រកាន់​អ្នក​ទាំង​នោះ​វិញ​ដោយ​ឥត​លក្ខ

ខ័ណ្ឌ។ សម្ព័ន្ធ​សហជីព​ដដែល​នេះ បាន​ហៅ​ការ​ចាប់​ខ្លួន​លោក រ៉ុង ឈុន និង​សកម្មជន​នេះ​ថា ជា​ការ​ប៉ុនប៉ង​ដើម្បី​គំរាម​កំហែង បំភិតបំភ័យ និង​បំបិទ​មាត់ តាម​ទម្រង់​នានា ដែល​បង្ហាញ​ពី​ការ​ធ្លាក់​ចុះ​នៃ​សិទ្ធិ​សេរីភាព​បញ្ចេញ​មតិ និង​ការ​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​នៅ​កម្ពុជា។

បែបណា អ្នកនាំពាក្យ ក្រសួងយុត្តិធម៌ប្រទេសកម្ពុជា តែតែងច្រានចោល ការលើកឡើងករណីលោករ៉ុងឈុន និងអ្នកផ្សេងទៀតថា ជារឿងនយោបាយដោយអះអាងថា ធ្វើឡើងតាមអង្គហេតុ និងអង្គច្បាប់ ត្រឹមត្រូវ ៕

Share

Image
Image
Image