en     km
en     km

តំណាងUN បង្ហាញក្ដីបារម្ភពីស្ថាប័នព្រឹទ្ធសភាមានបក្សតែមួយ

Share

ភ្នំពេញ៖ អ្នករាយការណ៍ពិសេសេអង្គការសហប្រជាជាតិផ្នែកសិទ្ធិមនុស្សនៅកម្ពុជា លោកស្រី រ៉ូណាស្មីត បានបង្ហាញក្ដីព្រួយបារម្ភររបស់ខ្លួនចំពោះស្ថានភាពនយោបាយនៅកម្ពុជាប្រាប់ទៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ថា  ក្នុងស្ថាប័នព្រឹទ្ធសភាពមានបក្សតែមួយ ដែលលោកស្រីខ្លាចថាប៉ះពាល់ទៅដល់ការបោះឆ្នោតខាងមុខ។

ការលើកឡើងរបស់លោកស្រីរ៉ូណាស្មីតដូចនេះ នៅក្នុងជំនួបជាមួយប្រធានគណៈកម្មាធិការជាតិរៀបចំការ​បោះឆ្នោត កាលពីថ្ងៃទី ១៣ មីនា ម្សិល​​មិញ។

ឆ្លើយតបចំពោះក្ដីព្រួយបារម្ភរបស់អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ  លោក ស៊ិក ប៊ុនហុក ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះ ឆ្នោត (គ.ជ.ប) បានប្រាប់លោកស្រី រ៉ូណាស្មីត ថា ការដែលមានបក្សតែមួយ គឺដោយសារតែនេះជាលទ្ធផលដែលបានពីការបោះឆ្នោត គ្មាននរណាម្នាក់អាចកែប្រែលទ្ធផលនេះបានទេ។

នៅក្នុងសេចក្ដីប្រកាសព័ត៌មានរបស់គ.ជ.ប ចុះនៅថ្ងៃទី១៣ មីនា ២០១៨ ដដែលនេះ លោក ស៊ិក ប៊ុកហុក បានអះអាងនៅចំពោះមុខលោកស្រី រ៉ូណាស្មីត ថានឹងរៀបចំការបោះឆ្នោតមួយអាចទទួលយកបានដែលគណបក្សនយោបាយទាំងអស់មានភាពស្មើគ្នាចំពោះមុខច្បាប់ និងស្មើភាពគ្នាក្នុងការធ្វើសកម្មភាពផ្សេងៗស្របតាមច្បាប់ ។

ប្រធានគ.ជ.ប រូបនេះ បានស្នើផងដែរទៅកាន់លោកស្រី រ៉ូណាស្មីត ឱ្យដាក់អ្នកសង្កេតការណ៍ ឬរៀបចំឱ្យមានការិយាល័យ UN នៅទីស្ដីការ គ.ជ.ប ដើម្បីឃ្លាំមើលសុចរិតភាពរបស់គ.ជ.ប ។

ចុងបញ្ចប់នៃកិច្ចជំនួបនេះ លោកស្រី រ៉ូណាស្មីត លើកឡើងថា លោកស្រីបានយកចិត្តទុកដាក់យ៉ាងខ្លាំងលើសកម្មភាពការងាររៀបចំដំណើរការបោះឆ្នោតរបស់គ.ជ.ប។ លោកស្រី សង្ឃឹមថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដឆ្នាំ២០១៨នឹងទទួលបានជោគជ័យដូចការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ផងដែរ៕

 

Share

Image
Image
Image