en     km
en     km

ថៃ៖និស្សិតផ្ដើមធ្វើបាតុកម្មទម្លាក់លោកប្រាយុទ្ធក្រោយតុលាការរំលាយបក្សប្រឆាំងធំមួយ

Share

កំហឹងនឹងការរំលាយបក្សប្រឆាំងដ៏មានប្រជាប្រិយភាពនិងជាបក្សប្រឆាំងធំទីពីរនៅក្នុងសភាបានកើតឡើងនៅថៃនាល្ងាចថ្ងៃអង្គារដែលគេកត់សម្គាល់ថាបាតុករទាមទារឱ្យលោកប្រាយុទ្ធចុះចេញពីតំណែងគឺផ្ដើមចេញពីហ្វូងនិស្សិត។

តាមគេហទំព័រសារព័ត៌មាន Khaosod English ថៃ សិស្សនិស្សិតរាប់រយនាក់ ជួបជុំគ្នានៅសកលវិទ្យាល័យជូឡាឡុងកន កាសិតសាត បរិវេណសាឡាយ៉ានៃសកលវិទ្យាល័យMahindolនាទីក្រុងបាងកកនាល្ងាចថ្ងៃទី២៥កុម្ភៈ។ពួកគេរួមគ្នាកាន់ដោយបដា អំពូលភ្លើង ស្រែកប្រឆាំងនឹងការរំលាយគណបក្សអនាគតឆ្ពោះទៅមុខថៃ។អ្នករៀបចំបាតុកម្មម្នាក់គឺBunkeueanun Paothongដែលរៀនជំនាញ ទំនាក់ទំនងអន្ដរជាតិថា៖

ខ្ញុំមានការភ្ញាក់ផ្អើលដែលបាតុកម្មមានសភាពធំបែបនេះ យើងចង់ឱ្យនិស្សិតសាលាមហិន្ទដុលបង្ហាញនូវការឈឺចាប់របស់ពួកគេមកកុំខ្លាចអ្វីការឈឺចាប់ដែលកើតឡើងដោយរដ្ឋាភិបាលនិងសេចក្ដីសម្រេចរបស់តុលាការធម្មនុញ្ញ។យើងចង់ឱ្យពួកគេចេញមកជួបយើងនៅទីនេះហើយប្រាប់ថាពួកគេបានធ្វើរឿងខុសហើយ យើងចង់ធ្វើឱ្យប្រាកដថារដ្ឋាភិបាលបានលឺសំឡេងរបស់ពួកយើង។បន្ទាប់មកសម្រែកចេញពីមាត់បាតុករជានិស្សិតស្រែកថាលោកប្រាយុទ្ធចុះចេញទៅ នៅពេលដែលសកម្មជននិស្សិតម្នាក់មកពីសាកលវិទ្យាល័យធម្មសាស្រ្ដផ្ដើមសំឡេងបែបនេះ។

ការរីកសុះសាយនូវកំហឹងយ៉ាងជាក់ស្ដែងដល់ទីសាធារណៈនេះកើតឡើងក្រោយពីផ្ទុះក្នុងបណ្ដាញសង្គមបន្ទាប់ពីបណ្ដាញយុវជននៃបក្សអនាគតឆ្ពោះទៅមុខថៃបានធ្វើយុទ្ធនាការទ្រង់ទ្រាយធំអនឡាយចំពោះការហាមធ្វើនយោបាយនិងរំលាយចោលបក្សប្រឆាំងធំទី២នៅក្នុងសភាមួយនេះកាលពីថ្ងៃទី២១កុម្ភៈ។យុទ្ធាការលើបណ្ដាញសង្គមនោះគឺមានសរសេរថា លោកប្រាយុទ្ធចុះចេញទៅ សិស្សមហិន្ទដុលត្រូការប្រជាធិបតេយ្យ យើងមិនញ៉ាំបង្អែមគ្រប់ពណ៌របស់អ្នកនោះទេ ហើយពួកគេកៀកគរឱ្យមានការជួបប្រជុំសាមគ្គីភាព។

ពាក្យថាបង្អែមគ្រប់ពណ៌គឺឈ្មោះបង្អែមមួយរបស់ថៃដែលមានឈ្មោះថាSalimត្រូវបានដាក់ជារហស្សនាមក្នុងអាណត្តិការដឹកនាំណាប្រឆាំងនឹងក្រុមប្រឆាំង។និស្សិតឈ្មោះថា Parit Chiwarakជាសកម្មជនមកពីសាសាធម្មសាស្រ្ ដថាលោកត្រូវបានអ្នកដឹកនាំអញ្ជើញឱ្យចូលរួមទីនេះហើយលោកក៏ពេញចិត្តនឹងមក។លោកបញ្ជាក់ថា វាជាតួនាទីខ្ញុំដើម្បីជាប្រយោជន៍ដល់សាមគ្គីភាព និស្សិតដើម្បីប្រជាធិបតេយ្យក្នុងការគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់សិស្សយកត្រឡប់មកវិញនូវអនាគត សិស្ស អំណាចរបស់យើង រដ្ឋាភិបាលរបស់យើង។

មិនតែសិស្សនិស្សិតសង្គមទេ និស្សិតឈ្មោះប៊ីមកពីមហាវិទ្យាល័យ វិទ្យាសាស្រ្ដដែលស្ថិតក្នុងហ្វូងបាតុកម្មថា នាងចង់បង្ហាញព្រលឹងឆន្ទៈនាងប្រឆាំងនឹង អ្វីដែលនាងបានយល់ឃើញថាវាអយុត្តិធម៌។កញ្ញាថា កញ្ញាមានមោទនភាពដែលឃើញ​ពួកគេចេញមកទាមទាររកតម្លៃប្រជាធិបតេយ្យនៅក្នុងប្រទេស ដោយអំពាវនាវបន្ថែម​ថាគួរចេញមកក្រៅចូលរួមជាមួយនិស្សិតក្នុងការប្រយុទ្ធនឹងអយុត្តិធម៌ក្នុងសង្គមដែលយើងរស់នៅ។បាតុកម្មកាលពីម្សិលមិញបានបញ្ចប់ទៅវិញនៅម៉ោងប្រមាណ៧ ១៥នាទីយប់។មិនមានតែនៅក្រុងបាងកកទេសកលវិទ្យា័យនៅឈៀងម៉ៃ ឧប៊ុន និង សាកលវិទ្យាល័យម៉ៃចូក៏ធ្វើការជួបជុំនិស្សិតបាតុកម្មផងដែរបន្ទាប់ពីការអំពាវនាវលក្ខណៈអនឡាញរួចមក។

រលកបាតុកម្មរបស់និស្សិតបានធ្វើការឱ្យមានភ្ញាក់ផ្អើលនឹងរំលឹកព្រឹត្តិការណ៍ឆ្នាំ១៩៩២ដែលនិស្សិតប្រឆាំងនឹងរដ្ឋប្រហាររដ្ឋាភិបាលមួយ។

និស្សិតនៃសកលវិទ្យាល័យធម្មសាស្រ្ដបានជម្រាបថានៅថ្ងៃនេះពួកគេនឹងមានគម្រោងបន្ដពីរបីសកលទៀតមកជួបជុំប្រយុទ្ធដើម្បីប្រជាធិបតេយ្យនិងភាពជានិស្សិតថៃ។

បើយោងតាមបាងកកប៉ុស្ដិ៍ប៉ូលីសបានធ្វើការព្រមានក្រុមនិស្សិតរៀបចំឆាកនយោបាយនៅតាមសកលចំនួនបីបួនថាធ្វើឱ្យប្រាកដថាពួកគេអនុវត្តតាមច្បាប់ជួបជុំរបស់ប្រទេស។នេះជាសម្ដីរបស់អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិថៃគឺលោក Pol. Col Kissana Phattanacahroen។

តុលាការធម្មនុញ្ញថៃនៅសុក្រ ទី២១កុម្ភៈ បានសម្រេចរំលាយគណបក្សប្រឆាំងធំទី២ គឺគណបក្សអនាគតឆ្ពោះទៅមុខ -FFP ដែលដឹកនាំដោយ សេដ្ឋីវ័យក្មេងឈ្មោះ ថាណាថន ចាំងរុងរឿងគិត។មូលហេតុដែលនាំអោយបក្ស ប្រឆាំងធំទី២ ត្រូវបានរំលាយ គឺដោយសារតែបក្សនេះបានប្រើប្រាស់ មូលនិធី ដោយខុសច្បាប់ រំលោភច្បាប់បោះឆ្នោត និងច្បាប់គណបក្សនយោបាយ ឆ្នាំ២០១៧។

ច្បាប់នេះ បានហាមបក្សនយោបាយទាំងអស់ និងគណៈកម្មាធិការនាយកទទួល​មូលនិធិ ឬទ្រព្យសម្បត្តិ ឬ ផលប្រយោជន៍ណាមួយ ដែលជាការខុសច្បាប់បោះឆ្នោត ។

ការប្រើប្រាស់មូលនិធិនេះ គឺជាប្រាក់កម្ចី ដែលលោក Thanathorn បានបញ្ចេញប្រាក់របស់លោក ក្នុងយុទ្ធនាការបោះឆ្នោត នៅក្នុងការបោះឆ្នោតសភា នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៩ គឺជាការបំពានច្បាប់ដែលបានដាក់កំហិត​អោយបក្សនយោបាយនិមួយៗ មានឱកាសប្រើប្រាស់ដើម្បីឃោសនា បោះឆ្នោត នូវមូលនិធីត្រឹមតែ១០លានបាតប៉ុណ្ណោះ ប៉ុន្តែបក្ស អនាគត ឆ្ពោះទៅមុខ -FFPបានប្រើប្រាស់មូលនិធីកម្ចីរបស់លោក Thanathorn ដល់ទៅ ១៩១លានបាត ឬស្មើនឹង៦លានដុល្លារអាមេរិក ដែលអ្នកច្បាប់ថៃឯករាជ្យ ព្រមានថា ជាការប្រព្រឹត្តខុសធ្ងន់ធ្ងរបើមានបទល្មើសបែបនេះ ។គួរឱ្យដឹងថាសាលដីកាតុលាការធម្មនុញ្ញហាមគណៈកម្មាការនាយក១៦រូបហាមធ្វើនយោបាយរយៈពេល១០ឆ្នាំ។គណបក្សអនាគតឆ្ពោះទៅមុខថៃគឺជាបក្សប្រឆាំងជោគជ័យទីមួយដែលបែកចេញពីក្បាលម៉ាស៊ីនបក្សថាកស៊ីនមានការគាំទ្រច្រើនពីមនុស្សវ័យ៤០ឆ្នាំចុះជាពិសេសអតីតក្រុមអាវលឿងថៃ។គណបក្សនេះថាខ្លួនបង្កើតឡើងដើម្បកំណែទម្រង់រដ្ឋធម្មនុញ្ញ យោធានិងវិស័យសេដ្ឋកិច្ចនៃនយោបាយនវានុវត្តន៍៕

ដោយ៖ ពៅនិកា

Share

Image
Image
Image