en     km
en     km

ទសបារមីសេ្ដចកន ខ្លាំងណាស់កំចាត់ព្រះបាទស្រី សុគន្ធបទឈ្នះយ៉ាងងាយតែនៅតែចាញ់ ទសបារមីព្រះបាទច័ន្ទរាជា

Share

ឃុន ហ្លួង គឺជា គោរមងារ ដែល ព្រះរាជា ស្រី សុគន្ធបទ ប្រទានដល់នាយកន ជា ប្អូនប្រុស របស់ ស្នំ ឯក របស់ ព្រះអង្គ ។ នេះ បើ តាម ឯកសារ ប្រវត្តិសាស្ត្រ ប្រទេស កម្ពុជាចងក្រង នឹងរៀបរៀង ដោយ អ្នកនិពន្ធ អាដេ ម៉ារ ឡឺ ក្លែរ អតីត រ៉េស៊ីដង់ បារាំង ប្រចាំ កម្ពុជា។

បើតាមឯកសារ ប្រវត្តិសាស្ត្រ នេះ គឺព្រះរាជា ស្រី សុគន្ធ បទ សព្វព្រះរាជហឫទ័យ នឹង ស្នំ ឯក ព្រះ អង្គ ខ្លាំងណាស់ ។ ដោយភាពស្រលាញ់លើសលុប ព្រះអង្គចង់ ឱ្យ គ្រួសារ ស្នំ ឯក ឲ្យ រួចផុត ពី ឋានៈ ជា ពលព្រះ។តែជាអកុសល សម្រាប់ព្រះរាជានេះ បានសុគត់ក្រោមដៃប្អូនថ្លៃរបស់ខ្លួនទៅវិញ។ តាមឯកសារប្រតិ្តសាស្ត្រ នៃមហាបុរសខ្មែរ នា យកន កើតមកជាអ្នកមានបុណ្យ មាន អំណាច ជាប់ នឹងខ្លួន គឺសូម្បី ព្រះបាទស្រីសុគន្ធបទបញ្ជាឱ្យអាមាតសំលាប់ដោយបង់ សំណាញ់ ឱ្យជាប់ ស្លាប់ ទាំងរស់ក៏មិនអាចជោគជ័យផង។ នេះដោយសារគុណបុណ្យសត្វនាគមកជួយ។

តើស្ដេចកនមានអាថ៌កំបាងអ្វីខ្លះ ? ចុះហេតុអ្វីបានជាចាញ់ព្រះបាទច័ន្ទរាជា?

សូមស្ដាប់អត្ថាធិប្បាយរបស់លោកនួនបូរិនដូចតទៅ៖

ព្រះបាទស្រីសុគន្ធបទ ឡើងសោយរាជ្យនៅឆ្នាំ ១៥០៤ និងមានព្រះបាទច័ន្ទរាជាជាមហាឧបរាជ។

ព្រះអង្គជាស្តេច ដែលសព្វព្រះទ័យប្រពាតបឹងបួរ បង់សំណាញ់ ចាប់ត្រី កំសាន្តនិងយាងចូលព្រៃបបាញ់សត្វ ។ ព្រះអង្គចូលចិត្ត ព្រះរាជាវាំងនៅទួលបាសានព្រោះទ្រង់ឈ្វេងយល់ថាទីនោះជាចំណុចយុទ្ធសាស្រ្តមួយដោយមានបឹងធម្មជាតិ គឺងាយស្រួលក្នុងការការពារខ្លួនជាងនៅចតុមុខ ។

ក្រោយពីសប្បាយរីករាយនឹងស្នំឯកមិនបានប៉ុន្មានឆ្នាំផង ព្រះបាទស្រីសុគន្ធបទ ក៏ចាប់សង្ស័យចំពោះឃុនហ្លួងព្រះស្តេចកន ព្រោះព្រះអង្គជឿលើការសុបិន្ត។

យប់មួយនោះ ទ្រង់សុបិន្តថា នាគរាជដេញខាំស្វេតច្ឆ័ត្ររបស់ព្រះអង្គហើយពំាស្វេតច្ឆ័ត្រនោះហោះទៅបាត់ទៀតផង ។ ទ្រង់ក៏ឲ្យហោរាទស្សន៍ទាយ។ ហោរាទាយថា មានកោលាហលចំពោះរាជបល្ល័ង្គ ។ អ្នកបង្កគឺអ្នកដែលកើតនៅឆ្នាំរោង។ ការទស្សទាយរបស់ហោរា គឺត្រូវចំឃុនហ្លួងព្រះស្តេចកន ដែលកើតឆ្នាំនៅរោងហើយជាប្អូនថ្លៃខ្លួនទៀត។ ស្របពេលជាមួយគ្នានោះ មានពាក្យបណ្តឹងថា មានកើតហេតុចំឡែកផ្សេងៗ ក្នុងព្រះរាជនគរ ។ រឿងនេះធ្វើឲ្យព្រះស្រីសុគន្ធបទសង្ស័យកាន់តែខ្លាំងលើឃុនហ្លួងព្រះស្តេចកន ។ ដោយមានជំនឿលើ ការទស្សន៍ទាយរបស់ហោរា ព្រះបាទសុគន្ធ បទ ក៏ចាប់ផ្ដើមប្រើកលល្បិច កំចាត់ឃុនហ្លួងព្រះស្តេចកន។ រឿងនេះធ្លាយដល់បងស្រីនាយកន ហើយ រត់ទៅប្រាប់ប្អូនអោយរត់ភៀសខ្លួន។

នៅពេលឃុនហ្លួងព្រះស្តេចកន រត់គេចខ្លួនពីការប៉ុនប៉ងសម្លាប់ពីព្រះបាទស្រីសុគន្ធបទ ស្តេចកនបានទៅ កាន់ខេត្តត្រើយខាងកើត ដើម្បីបង្កជាកម្លាំងទ័ពសងសឹកព្រះរាជាវិញ។ នាយកន ចាត់ទុកព្រះរាជា ចង់កំចាត់ខ្លួនចេញពីវាំង ។

ក្នុងហេតុការណ៍នេះ នាយកនបានប្រើល្បិចបោកបញ្ជោត ចៅហ្វាយខេត្តថាខ្លួនទទួលបេសកកម្ មពីព្រះបាទស្រីសុគន្ធបទ មកកេណ្ឌទ័ពទៅកំចាត់មហាឧបរាជអង្គចន្ទរាជា ដែលក្បត់រាជបលង្ល័ង្ក ។ ដំណឹងនេះបានឮដល់ព្រះបាទច័ន្ទរាជាហើយទ្រង់ក៏នឹកស្មានថាព្រះបាទស្រីសុគន្ធបទជាព្រះរាមចោទព្រះអង្គ ដូចការឃោសនារបស់ឃុនហ្លួងព្រះស្តេចកនមែន ក៏នាំញ្ញាតិវង្សានុវង្សភៀសខ្លួនទៅសុំសិទ្ធជ្រកនៅ ប្រទេសសៀម ។

បន្ទាប់ពីព្រះអង្គចន្ទរាជាចេញផុតពីដែនដីកម្ពុជា គឺពេលនោះ ជាសង្រ្គាមរវាងឃុនហ្លួងព្រះស្តេចកននិងព្រះរាជាស្រីសុគន្ធបទ ។

តាម ឯកសារ ប្រវត្តិសាស្ត្រ ប្រទេស កម្ពុជា ចងក្រងដោយលោក អាដេ ម៉ារឡឺក្លេ ស្ដេច កន មាន សមត្ថភាព ជ្រើសរើស កងទ័ព ប្រយុទ្ធប្រឆាំង នឹង ព្រះរាជា នៅ សម័យ នោះ។

តាម ឯកសារ ប្រវត្តិសាស្ត្រ នេះគឺមិន មាន រាស្ត្រ ណា អាច មាន សមត្ថភាព ធ្វើ ដូច្នេះ បាន ឡើយ ។មួយទៀត ស្ដេចកនមាន សមត្ថភាព ខាង បញ្ជា ទ័ព ចូលក្នុង ចម្បាំង រហូតដល់ បាន ជ័យជម្នះ លើ ទ័ព ព្រះរាជា ។ក្នុង ការបញ្ជា ទ័ព នេះ ស្ដេចកន ក៏ មាន ប្រើល្បិច កិច្ចកល ដ៏ ចំណាន ផងដែរ ដូច ជា ល្បិច ក្នុង ការរំដោះ ញាតិវង្ស របស់ ខ្លួន ពី ការសម្លាប់ របស់ ព្រះរាជា ស្រី សុគន្ធ បទ និង ល្បិច បញ្ជូន ទ័ព ទៅ បង្កប់ ខាង ភាគី បដិបក្ខ ដើម្បី ធ្វើ ឃាត គូសត្រូវ ជា ដើម ។

ស្ដេចកន ដែលមើលទៅប៉ិនប្រសប់នឹងសង្រ្គាមផងនោះ ក៏បាន វាយយកខេត្តនានាជិតរាជធានី ហើយទីបំផុតគឺនៅឆ្នាំ ១៥១២ កងទ័ពនិងឃុនហ្លួងព្រះស្តេចកន បានធ្វើគត់ព្រះស្រីសុគន្ធបទនៅបន្ទាយស្ទឹងសែនបាននៅគ្រានោះ។

ឃុនហ្លួងព្រះស្តេចកន បានឡើងសោយរាជ្យនៅឆ្នាំ ១៥១២ ដែលមានរាជធានីនៅចន្លោះត្បូងឃ្មុំ និងបាភ្នំត្រង់ភូមិស្រឡប់ពិជ័យ ដែលសម័យនោះហោះថា ក្រុងស្រឡប់ពិជ័យព្រៃនគរ បានកសាងនៅឆ្នាំ ១៥១៤ ។ តែមិនយូរឡើយ ដំណឹងនៃការធ្វើគត់ ព្រះបាទស្រីសុគន្ធបទលេច លឺដល់នគរសៀមហើយចំពេល ស្ដេចកនប្រកាសឡើងគ្រងរាជ្យទៀត គឺជាការរុញទឹកចិត្តព្រះបាទច័ន្ទរាជា អោយឆាប់ វិល ចូលនគរវិញដើម្បីដណ្ដើមរាជ្យពីស្ដេចកន។

សង្រ្គាមឆេះពេញទំហឹងរវាងស្ដេចកននិងព្រះបាទច័ន្ធរាជា

ព្រះបាទចន្ទរាជារត់ទៅប្រទេសសៀមព្រោះ ចាញ់បោកការឃោសនារបស់ស្តេចកន។ ន្តែនៅពេលទទួលដំណឹងនេះភ្លាម ព្រះបាទ ច័ន្ទរាជា ក៏ នាំ ទ័ព ចូល មក ដល់ កម្ពុជា ភ្លាម ហើយ សង្គ្រាម រវាង ព្រះអង្គ និង ហ្លួង ព្រះ ស្ដេច កន ក៏ បាន ផ្ទុះ ឡើង ។

សង្រ្គាមបាន អូស បន្លាយ អស់ រយៈពេល ជិត ១០ ឆ្នាំ។ ព្រះបាទ ច័ន្ទរាជា មាន ការ គាំទ្រ យ៉ាង ប្ដូរ ផ្តាច់ ពី គ្រួសារ តា ពេជ្រ គឺ ឃ្លាំងមឿង ដែល បាន ធ្វើ ពលិកម្ម បូជា ជីវិត ដើម្បី ទៅ កេណ្ឌ ទ័ព ខ្មោច មក ជួយ ផង។

យុទ្ធសាស្រ្តនៃការធ្វើសង្រ្គាមរបស់គូសត្រូវនឹងគ្នា គឺមានភាពប៉ិនប្រសប់ដូចគ្នា។ តែមិនយូរ ឡើយ ព្រះបាទច័ន្ទរាជាកាន់តែមានប្រៀប ហើយក៏ចាប់ឈ្នះនិងដណ្ដើម បានខេត្តពី ស្ដេចកន បណ្ដើរៗ។ ព្រះបាទច័ន្ទរាជាកាន់តែទទួលបានការគាំទ្រពីរាស្ត្រ ព្រោះព្រះអង្គជាបុត្រ របស់ ស្ដេច។ នៅគ្រានោះ រាស្ត្រសម្រុកមកខាងព្រះបាទច័ន្ទរាជា ហើយធ្វើអោយទ័ពខាងស្ដេចកន ចុះខ្សោយ ក្នុងការប្រើទ័ពការពារនគរ។ ម្យ៉ាងទៀត បើនិយាយពីគុណបុណ្យបារមីវិញ គឺ ព្រះ បាទច័ន្ទរាជាកាន់តែកើនឥទ្ធិពល ហើយស្ដេចកាន់កាន់តែស្រុតចុះ ហើយជួបឧបសគ្គ កាន់តែ ច្រើនគឺសូម្បីទៅទីញអាវុធពីម៉ាឡេស៊ី ក៏ត្រូវលិចបាត់បង់នៅក្នុងសមុទ្រ ដោយសារសំពៅរបស់ ស្ដេច កន ត្រូវ ព្យុះវាយកំទេចធ្វើអោយស្ដេចអង្គនេះ អស់លទ្ធភាពក្នុងប្រើអាវុធដើម្បីការការពារខ្លួន។ ចំណែក សំពៅដឹក អាវុធរបស់ព្រះបាទច័ន្ទរាជាបានមកដល់កម្ពុជាដោយ សុវត្ថិភាព នាំ អោយ ទ័ពរបស់ព្រះបានប្រើអាវុធវាយប្រហារស្ដេចកន។

ទី បញ្ចប់ នៃ សង្គ្រាម នេះគឺ ទ័ព ព្រះ បាទច័ន្ទ រាជា បាន ឡោមព័ទ្ធ បន្ទាយ ស្រឡប់ ពិជ័យ ព្រៃ នគរ របស់ ស្ដេច កន ជាប់ អស់ រយៈ កាល បី ខែ ហើយ វាយ សន្ធាប់ ធ្វើ អោយ ស្ដេច កន ត្រូវ របួស និង ចាប់ ខ្លួន បាន ហើយ ត្រូវ ប្រហារ ជីវិត នៅ មុខ បន្ទាយ នោះគឺ ក្នុង ឆ្នាំ ១៥២៥។ព្រះបាទច័ន្ទរាជា ត្រូវបាន អ្នក ប្រវត្តិសាស្ត្រ កត់ត្រាថាជាស្ដេច សង្រ្គាម ដ៏ខ្លាំងពូកែ ហើយជាស្ដេច ដណ្ដើមទឹកដីពីសៀម មក វិញ ទៀតផង៕

 

 

 

 

Share

Image
Image
Image