en     km
en     km

ទស្សនៈអតីតមេដឹកនាំផ្ដាច់ការMugabe “អាវសបោកមុនអាវខ្មៅ”ប្រឆាំងអំពើពូជសាសន៍និងបញ្ហាសិទ្ធិមនុស្ស

Share

ថ្មីៗនេះសហរដ្ឋអាមេរិកកំពុងបង្វិលចក្ខុមហាជនឱ្យផ្ដោតលើព្រឹត្តិការណ៍មួយទៀតរបស់ខ្លួនក្រៅពីជាប្រទេសកំពូលឆ្លងកូវីដ គឺការផ្ទុះបាតុកម្មទាមទារយុត្តិធម៌ឱ្យបុរស ស្បែកខ្មៅជនជាតិអាហ្រ្វិកអាមេរិកកាំងម្នាក់ដែលស្លាប់ក្រោមការសង្កត់ករបស់បុរសស្បែកសជាអាជ្ញាធរ។រឿងរ៉ាវទាំងនេះក៏បានរំលឹកឱ្យដឹងអំពីទស្សនៈប្រឆាំងយ៉ាងប្ដូរផ្ដាច់នឹងការរើសអើងពណ៌សម្បុររបស់លោកRobert_Mugabe។

បុរសម្នាក់នេះធ្លាប់ជាជនបដិវត្តន៍ការរើសអើងសម្រាប់Africaទោះបីជាអតីតប្រធានាធិបតីផ្ដាច់ការ សម្រាប់ Zimbabwe ក្ដី។បុរសមេដឹកនាំរូបនេះបានចាក់ចំឆ្អឹងកម្ចាស់អាណានិគមអង់គ្លេស និង ប្រព័ន្ធថ្មីនៃចក្រពត្តិនិយមហើយបានប្រាប់ពិភពលោកថាការរើសអើងទំនងគ្មានថ្ងៃបញ្ឈប់ឡើយលោកត្រូវបានគេដឹងលឺថាជាបុរសដែលមាត់ឆៅរឿងសិទ្ធិមនុស្សដើម្បីសិទ្ធិមនុស្ស។លោកអះអាងថាខ្លួនជាមនុស្សម្នាក់គត់ដែលនិយាយតែជាមួយព្រះ។

ម៉ូហ្កាបេកើតក្នុងត្រកូលកសិករ តែមានគំនិតជឿនលឿនណាស់ក៏បានក្លាយ ជាមេដឹកនាំបដិវត្តន៍។លើសពីនេះលោកជាបញ្ញវន្ដអាហ្រ្វិកជំនាន់ថ្មីដែលកាន់បីសញ្ញាបត្រតាមក្បួនរៀនឆ្លាតវៃនូវជំនាញទាំងបីនោះគឺ សេដ្ឋកិច្ច ច្បាប់ អប់រំ ។

តាមរយៈការថ្លែងរបស់លោកនៅក្នុងវិទ្យុជាតិ នៅមហាសន្និបាតរបស់អង្គការសហប្រជាជាតិ នៅវេទិកាសាធារណៈ នៅកិច្ចប្រជុំធំរបស់គណៈរដ្ឋមន្រ្ដី សម្ដីរបស់លោកមូហ្កាបេ បានបង្ហាញឱ្យពិភពលោកដឹងថា លោកមិនមែនជាបុរសធម្មតាម្នាក់នោះទេ អំឡុងពេលលោកកាន់អំណាចជិត៤០ឆ្នាំ។

បុរសដែលជួយចាក់ចំឆ្អឹងកម្ចាស់អាណានិគមអង់គ្លេស និង ប្រព័ន្ធថ្មីនៃចក្រពត្តិនិយម

ប្រទេសតូចនិងសន្តិភាពដូចហ្ស៊ីមបាវេកំពុងរងការគំរាមកំហែងជារៀងរាល់ថ្ងៃដោយប្រទេសមហាអំណាចលោភលន់និងប្រទេសមហាអំណាចដែលឃ្លានចង់បានការត្រួតត្រាហើយធនធានរបស់ពួកគេមិនមានព្រំដែនឡើយ។

ប្រទេសនានាដូចជាសហរដ្ឋអាមេរិកនិងចក្រភពអង់គ្លេសបានសំរេចចិត្តតែឯកឯងសម្រាប់ពួកយើងឱ្យរស់នៅជាពិភពប្រទេសកំពុងអភិវឌ្ឍន៍ជួនជ្រៀតជ្រែកចូលកិច្ចការក្នុងស្រុករបស់យើងហើយនាំមកនូវអ្វីដែលគេហៅថាការផ្លាស់ប្តូររបប។

លោកម៉ូហ្កាបេថា បើឱ្យលោករើសពីការបាត់អធិបតេយ្យនិងធ្វើជា សមាជិករដ្ឋ Commonwealth ឬ រក្សាអធិបតេយ្យ និង បាត់សមាជិកភាពជារដ្ឋរបស់ Commonwealth លោកថា ឱ្យCommonwealth ទៅណាទៅៗ

ទីបំផុតបុរសរូបនេះ បានបង្ហើបប្រាប់សាធារណជនថា អារិភាពលោកខាងលិច នៅអាហ្រ្វិកនោះហើយទើបធ្វើឱ្យមានការសម្លឹងមើលទៅទិសខាងកើត ។

ជាងនេះលោកថា ភាសាសន្ទនារបស់ហ្ស៊ីមបាវេ និង ចិន មានភាពយុត្តិធម៌ ត្រឹមត្រូវ មិនលុះតាមការបញ្ជាពីប្រព័ន្ធឥត សរសេររបស់ពិភពលោក ប៉ុន្ដែផ្អែកលើគោលការណ៍អង្គការ សហប្រជាជាតិដែលនាំមកនូវការអភិវឌ្ឍដែលលោកចង់បាន។

មេដឹកនាំដែលប្រាប់ពិភពលោកថាការរើសអើងទំនងគ្មានថ្ងៃបញ្ឈប់ឡើយ

ការប្រកាន់ពូជសាសន៍នឹងមិនបញ្ចប់ឡើយ ដរាបណាឡានស នៅតែប្រើកង់ខ្មៅ ។ការប្រកាន់ពូជសាសន៍នឹងមិនបញ្ចប់ឡើយ ប្រសិនបើមនុស្សម្នានៅតែយកពណ៌ខ្មៅតំណាងឲ្យសំណាងអាក្រក់ ហើយពណ៌សតំណាងឲ្យសន្តិភាព។
ការប្រកាន់ពូជសាសន៍នឹងមិនបញ្ចប់ឡើយ ប្រសិនបើមនុស្សម្នានៅតែស្លៀកពាក់ពណ៌សទៅពិធីរៀបអាពាហ៍ពិពាហ៍ ហើយស្លៀកពាក់ពណ៌ខ្មៅទៅបុណ្យសព ។
ការប្រកាន់ពូជសាសន៍នឹងមិនបញ្ចប់ឡើយ ដរាបណាអ្នកដែលមិនបានបង់លុយឲ្យគេត្រូវបានគេដាក់ក្នុងបញ្ជីខ្មៅ មិនមែនបញ្ជីស ។ សូម្បីតែនៅពេលលេងស្នុកគ័រ អ្នកនឹងមិនអាចឈ្នះបានទេដរាបណាមិនទាន់វាយបញ្ចូលគ្រាប់បាល់ពណ៌ខ្មៅ ហើយបាល់ពណ៌សត្រូវតែរក្សាទុកនៅលើតុ ,ប៉ុន្តែខ្ញុំមិនខ្វល់ទេ ដរាបណាខ្ញុំនៅតែប្រើប្រាស់ក្រដាស បង្គន់ពណ៌ស ដើម្បីជូតសំអាតគូទខ្មៅរបស់ខ្ញុំ ខ្ញុំសុខចិត្តហើយ!

មេដឹកនាំម្នាក់ដែលមាត់ឆៅរឿងសិទ្ធិមនុស្សដើម្បីសិទ្ធិមនុស្ស

និយាយគ្នាស្រួលបួលរឿងសិទ្ធិមនុស្សបានលទ្ធផលប៉ុណ្ណា?ស្អីទៅជាមនុស្ស?

កិច្ចសហប្រតិបត្តិការនិងការគោរពគ្នាទៅវិញទៅមកនឹងជម្រុញបញ្ហាសិទ្ធិមនុស្សនៅទូទាំងពិភពលោក។ ការប្រឈមមុខដាក់គ្នា ការហ៊ាននិយាយអាក្រក់ និងការអនុវត្តស្តង់ដារពីរទៅវិញទេ ដែលមិនជម្រុញបញ្ហាសិទ្ធិមនុស្សប៉ុន្មានទេ។

តំណាងឱ្យមនុស្សអាហ្រ្វិកម្នាក់លោកពិពណ៌នាថាយើងនៃទ្វីបអាហ្រ្វិកតវ៉ាចំពោះការវាយតម្លៃពេលបច្ចុប្បន្ននេះដែលគេចាត់ទុកយើងជាមនុស្សធុនទាបជាងជនជាតិដទៃទៀត។

ហ៊ីត្លែជានិមិត្តរូបរបស់ មូហ្កាបេ តែម៉ូហ្កាបេថា ខ្ញុំហ៊ីត្លែ១០ដង! ហ៊ីត្លែរមានគោលបំណងតែមួយគត់គឺយុត្តិធម៌សម្រាប់ប្រជាជនរបស់គាត់ អធិបតេយ្យភាពសម្រាប់ប្រជាជនរបស់គាត់ ការទទួលស្គាល់ឯករាជ្យភាព របស់ប្រជាជនរបស់គាត់និង សិទ្ធិរបស់ពួកគេលើធនធានរបស់ពួកគេ។

មេដឹកនាំដែលនិយាយតែជាមួយព្រះ

មូហ្កាបេបានស្លាប់ច្រើនដង ត្រង់នេះហើយលោកថាលោក យកឈ្នះព្រះគ្រិស្ដបាន ព្រោះទ្រង់សុគតតែម្ដងទេ។

ដើមទសវត្សទី៩០ លោកមូហ្កាបេ បានក្ដាប់អំណាចរដ្ឋបាន ប្រមាណ២០ឆ្នាំក្រោយមកអំណាចរបស់លោក រប៉ាក់រប៉ើកម្ដងៗ មួយឃ្លាយ៉ាងខ្លីលោកស្រដីថាមានតែព្រះដែលតែងតាំងខ្ញុំទេដកខ្ញុំបាន។ រហូតដល់វ័យលោក៩៣ឆ្នាំលោកថា លោកអាចកាន់អំណាចអស់មួយជីវិត តែវាមិនដូច្នេះទេ ឆ្នាំទី៩៣នៃអាយុរបស់លោកគឺជាឆ្នាំដែលគេធ្វើ រដ្ឋប្រហារអំណាចជាប្រធានាធិបតីពីលោកទៅវិញ។

បើតាមសុន្ទរកថាប្រកបដោយវោហាសាស្រ្ដរបស់លោក ទូទាំងអាហ្រ្វិកាហាក់មានការរំជើបរំជួលក្នុងភាពជាមនុស្សមានទស្សនវិជ្ជា តែប្រជាពលរដ្ឋរបស់លោកក្នុងបទសម្ភាសទាក់ ទិននឹងដំណឹងមរណភាពលោកមូហ្កេបានពួកគេបានជម្រាបថា បើលោកមិនបន្ដអំណាចនៅអំឡុងដើមទសវត្សទី២១ទេ ម្ល៉េះលោកក្លាយជាមេដឹកនាំដ៏អស្ចារ្យរបស់អាហ្រ្វិកទៅហើយ។

យ៉ាងណាក៏ដោយក្ដីទីបំផុត អង្គភាពសារព័ត៌មានដែលលោកធ្លាប់បានបញ្ជា ឱ្យបិទនិងអ្នកកាសែតដែលត្រូវបានចាប់ខ្លួន បានព្រួតគ្នាចេញ ចំណងជើងអត្ថបទថា From liberator and hero to dictator and tyrant ដែលប្រែសេចក្ដីថាពីជនសេរី វីរជនទៅជាជនផ្ដាច់ការ ជនហិង្សាទៅវិញ។

គួរឱ្យយល់ថាក្នុងសង្គមប្រជាធិបតេយ្យ ប្រជាពលរដ្ឋមិនស្រលាញ់ស្មោះនឹង អ្នកនយោបាយដែលមិនស្មោះនឹងពួកគេទេ តែសង្គមនេះនឹងរីកចម្រើនពិតប្រាកដ ពេលណាប្រជាពលរដ្ឋមានការអប់រំនិងចំណេះដឹងជ្រៅជ្រះ៕

ដោយ៖ពៅនិកា

Share

Image
Image
Image