en     km
en     km

ទីបំផុតត្រាំផ្ដល់សច្ចាប័នការពារសិទ្ធិនិងប្រជាធិបតេយ្យពលរដ្ឋហុងកុង

Share

បើទោះបីជាមិត្តចិនបានព្រមានសហរដ្ឋអាមេរិកពីទំហំនៃផលវិបាកដែលខ្លួនកំពុងចង់លូកលាន់កិច្ចការផ្ទៃក្នុងចិនក៏ដោយក្ដី។អាមេរិកនៅតែបន្ដសម្រេចបាននូវច្បាប់ស្ដីពីសិទ្ធិមនុស្សនិងប្រជាធិបតេយ្យហុងកុង។

នៅថ្ងៃពុធម្សិលមិញនេះ លោកដូណាល់ត្រាំបានផ្ដល់សច្ចាប័នដល់ច្បាប់ ស្ដីពីហុងកុងដែលខ្លឹមសារទណ្ឌកម្មនេះច្បាប់នោះគឺជាសកម្មភាពទណ្ឌកម្មការទូតនិងសេដ្ឋកិច្ចប្រឆាំងនឹងហុងកុង។សេចក្ដីថ្លែងការណ៍របស់សេតវិមានបានបញ្ជាក់ថា៖ ច្បាប់ស្ដីពីសិទ្ធិមនុស្សនិងប្រជាធិបតេយ្យហុងកុងជាការធានានិងវិសោធនកម្មម្ដងទៀតនូវច្បាប់ស្ដីពីគោលនយោបាយអាមេរិកមានចំពោះហុងកុងក្នុងឆ្នាំ១៩៩២ទាក់ទងនឹងការវាយតម្លៃផ្ទាល់ពីការអភិវឌ្ឍនយោបាយនៅហុងកុង។ប្បញត្តិក្នុងច្បាបនោះគឺប្រើការជ្រែតជ្រឿកតាមរយៈការអនុវត្តរបស់អាជ្ញាធរមានធម្មានុរូបរបស់រដ្ឋាភិបាលគោលនយោបាយបរទេសសហរដ្ឋអាមេរិក។

ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកនៅទីក្រុងប៉េកាំងត្រូវបានរដ្ឋាភិបាលប៉េកាំងកោះហៅជាលើកទី៣កាលពីសប្ដាហ៍មុនជាការហៅទៅសួរនាំនិងបានទាមទារឱ្យបង្អក់ឱ្យបាននូវចំណាត់ការប្រែក្លាយសេចក្ដីព្រាងច្បាប់ទៅជាច្បាប់ដោយចិនចាត់ទុកថាអាមេរិកកំពុងជ្រៀតជ្រែកអធិបតេយ្យចិន។

ការផ្ដល់សច្ចាប័នរបស់ត្រាំដែលមិនហាក់មិនខ្វល់អ្វីសោះពីភាគីប៉េកាំងក៏មានន័យថាអាមេរិកនិងឈប់លក់ឱ្យទៀតនូវគ្រាប់បែកទឹកភ្នែកនឹងកាំភ្លើងកៅស៊ូទៀត។ដែរអាវុធពីរនេះជាអាវុធប្រើច្រើនបំផុតក្នុងាករបង្រ្កាបក្រុមបាតុករ។លោកត្រាំបានធ្វើសេចក្ដីថ្លែងការណ៍ព័ត៌មាននៅសេតវិមានថា ខ្ញុំបានចុះហត្ថលេខាលើច្បាប់ទាំងនោះចេញពីការគោរពសម្រាប់លោកប្រធានាធិបតីត្រាំ ចិននិងពលរដ្ឋហុងកុង ពួកគារត្រូវបានចងដោយក្ដីសង្ឃឹមថាមេដឹកនាំនិងអ្នកតំណាងចិននិងហុងកុងនឹងដែលអាចរៀបចំសន្ដិភាពរយៈពេលវែងនិងវិបុលភាពសម្រាប់មនុស្សគ្រប់គ្នា។

អ្វីដែលជាខ្លឹមសាររបស់ច្បាប់នោះគឺវាមានអនុភាពដែលអនុញ្ញាតឱ្យរដ្ឋាភិបាលក្រុងវ៉ាស៊ីនតុងព្យួរនូវកិច្ចពាណិជ្ជកម្មពិសេសនឹងហុងកុងដរាបណាហុងកុងមានលទ្ធភាពគ្រប់គ្រងមិនអនុវត្តតាមគោលនយោបាយប្រទេសមួយប្រព័ន្ធពីរ។

ជាងនេះវាទៀតក៏ផ្ដល់ឱ្យនូវក្រុងវ៉ាស៊ីនតុនការប្រុងប្រយ័ត្នខ្ពស់ក្នុងការដាក់ទណ្ឌកម្មមនុស្សដែលចាត់ទុកថាជាអ្នកធ្វើសកម្មភាពធ្វើឱ្យអនុ្ដរាយដល់ស្វ័យភាពហុងកុងពីចិនដីគោកដែលនឹងនាំឱ្យមានការបដិសេធទិដ្ឋាការរបស់គេចូលទីក្រុងអាមេរិក។ព្រឹទ្ធសភាអាមេរិក លោក​Marco Rubioថាច្បាប់ថ្មីនេះជាឧបករណ៍ពិសេសដ៏មានអត្ថន័យក្នុងដែលធ្វើឱ្យរដ្ឋាភិបាលប៉េកាំងញញើតសាយឥទ្ធិពលជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងហុងកុង។បើតាមច្បាប់ដដែលនោះក្រសួងពាណិជ្ជកម្មអាមេរិកក្នុងរយៈពេល១៨០ថ្ងៃនឹងផលតិរបាយការណ៍ពិសេសតាមដានថាតើរដ្ឋាភិបាលចិនបានព្យាយមប្រើប្រាស់ពាណិជ្ជកម្មសេរីរបស់ហុងកុងយ៉ាងដូចម្ដេចខ្លះក្នុងការនាំចូលប្រព័ន្ធបច្ចេកវិទ្យាពិសេសពីរយ៉ាងប្រើប្រាស់រំលោភលើច្បាប់គ្រប់គ្រងការនាំចេញរបស់សហរដ្ឋអាមេរិក។ប្រព័ន្ធបច្ចេកវិទ្យាពិសេសពីរយ៉ាងនោះរួមមាន ទាំងការអនុវត្តផ្នែកពាណិជ្ជកម្មនិងយោធា។

ស្ថានភាពចុងក្រោយនៅហុងកុងគឺក្នុងមួយថ្ងៃៗប៉ូលីសចាប់ខ្លួនមនុស្សជាង១០០នាក់ជាពិសេសពួកបាតុករពាក់ម៉ាសដែលប៉ូលីសថាជាជនឧក្រិដ្ឋលាក់បាំងអត្តសញ្ញាណ។ពលរដ្ឋហុងកុងបានអំពាំវនាវឱ្យអន្ដរជាតិអស់រយៈពេលជាង៦ខែហើយឱ្យជួយពួកគេឱ្យមានសេរីភាពជាពិសេសគឺរដ្ឋាភិបាលអាមេរិកលើរឿងនេះ។

កាលពីថ្ងៃអាទិត្យសប្ដាហ៍មុនហុងកុងបានរៀបចំការបោះឆ្នោតជ្រើសរើសក្រុងប្រឹក្សាស្រុក។ក្រុមប្រជាធិបតេយ្យទីបំផុតក្នុងកម្លាំងអ្នកគាំទ្រជាង៤លាននាក់បានដណ្ដើមស្រុកទាំងអស់១៧ក្នុងចំណោម១៨ស្រុកដែលនេះគឺជាជោគជ័យជាការបោះឆ្នោតមួយជាប្រវត្តិសាស្រ្ដមិនធ្លាប់ដែលក្រុមគាំទ្រប្រជាធិបតេយ្យអាចដណ្ដើមជ័យជម្នះបានច្រើនមហិមា។លទ្ធផល​នៃ​ការ​បោះឆ្នោត​ឃុំ សង្កាត់​ពេល​នេះ​ជា​សក្ខីកម្ម​មួយ​ដែល​បញ្ជាក់​ថា ពលរដ្ឋ​ហុងកុង​ភាគ​ច្រើន​បាន​បន្ត​គាំទ្រ​បុព្វហេតុ​របស់​ក្រុម​អ្នកប្រជាធិបតេយ្យ​ដែល​បាន​ចុះ​ផ្លូវ​ធ្វើ​បាតុកម្ម​តាំង​ពី ៦ខែ​កន្លង​មក។ បុព្វហេតុ​នោះ គឺ​សេរីភាព និង​ប្រជាធិបតេយ្យ​ដោយ​ទទូច​ឲ្យ​រដ្ឋអំណាច​កណ្តាល​នៅ​ចិនដីគោក​គោរព​ឲ្យ​បាន​ខ្ជាប់ខ្ជួន​នូវ​គោលការណ៍​ប្រទេស​មួយ​ប្រព័ន្ធ​ពីរ​សម្រាប់​ដែនដី​ស្វយ័ត​ហុងកុង។

យ៉ាងណាក៏ដោយជុំវិញច្បាប់សហរដ្ឋអាមេរិកមានចំពោះហុងកុងត្រូវបានអ្នកវិភាគបរទេសឯករាជ្យថាមិនទាន់មានលទ្ធផលប្រសើរក្នុងពេលភ្លាមៗនោះទេ។ច្បាប់នេះជាបឋមគ្រាន់តែជាការផ្ដល់ឱវាទដល់ហុងកុងមិនមែនចាប់បង្ខំតាមលក្ខណៈច្បាប់ឡើយ។លោក Andrew Coflan អ្នកស្រាវជ្រាវឯករាជ្យពីចិនបានគូសបញ្ចាកថ់ា ច្បាប់នេះវានឹងប៉ះពាល់ដល់សេដ្ឋកិច្ចហុងកុង ឈឺចាប់ដល់ក្រុមសហគមន៍ពាណិជ្ជកម្ មបរទេសហើយនឹងធ្វើឱ្យបហុងកុងមានវិបត្តិហិរញ្ញវត្ថុ។

តែយ៉ាងណាអាមេរិកក៏បានព្រមានរដ្ឋាភិបាលចិនមិនឱ្យគម្រាមកំហែងពលរដ្ឋបំបិទព័ត៌មាននោះទេដោយថាពិភពលោកតាមដានហុងកុងនិងចិនជានិច្ច៕

ដោយ៖ ពៅនិកា

Share

Image
Image
Image