en     km
en     km

ធនាគារ​ពិ​ព​ភ​លោក​៖​សេដ្ឋកិច្ច​កម្ពុជា​នឹង​បន្ត​កើនឡើង​៧,១ ភាគរយ

Share

​ភ្នំពេញ​៖​ យោង​តាម​របាយការណ៍​បច្ចុប្បន្នភាព​សេដ្ឋកិច្ច​កម្ពុជា​ចុង​ក្រោយ​របស់​ធនាគារ​ពិ​ព​ភ​លោក​(World​ Bank)​ ចេញផ្សាយ​នៅ​ថ្ងៃ​ទី​ ២៨​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០១៨​ ឱ្យ​ដឹង​ថា​ សេដ្ឋកិច្ច​កម្ពុជា​នឹង​បន្ត​កើនឡើង​ខ្ពស់​រហូត​ដល់​ ៧,១​ ភាគរយ​។​

                  ក្រុមការងាររបស់រដ្ឋជួសជុលអ៊ុតកៅស៊ូនៅផ្លូវមួយខ្សែនៅរាជធានីភ្នំពេញ។ រូបភាព៖ សាលាក្រុង


​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ធនាគារ​ពិ​ព​ភ​លោក​ បញ្ជក់​ថា​ អត្រាកំណើន​សេដ្ឋកិច្ច​ត្រូវ​បាន​ព្យា​ករណ៍​ថា​ នឹង​កើនឡើង​បន្តិចបន្តួច​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ដោយសារ​ការ​ប្រើ​ទំនិញ​ក្នុងស្រុក​ និង​ការ​នាំ​ចេញ​កើនឡើង​។

​លោក​ លី​ សុ​ដេ​ត​ អ្នក​សេដ្ឋកិច្ច​ជាន់ខ្ពស់​របស់​ធនាគារពិភពលោក​ប្រចាំ​នៅ​កម្ពុជា​ មាន​ប្រសាសន៍​ថា​ អាទិភាព​ជា​ច្រើន​សម្រាប់​កម្ពុជា​ រួម​មាន​ ការ​ការពារ​វិស័យ​ហិរញ្ញវត្ថុ​ឱ្យ​បាន​ល្អ​ ពង្រឹង​ភាព​ប្រកួតប្រជែង​និង​ទប់ស្កាត់​កំណើន​អត្រា​ប្តូរ​ប្រាក់​ពិត​ដែល​បណ្តាល​មក​ពី​កំណើន​ដ៏​ឆាប់រហ័ស​ការ​នាំ​ចូល​ទំនិញ​នៅ​ថ្មី​នេះ​។​

​ធនាគារ​ពិ​ព​ភ​លោក​ ឱ្យ​ដឹង​ថា​ ស្រប​ពេល​អត្រាកំណើន​សេដ្ឋកិច្ច​កម្ពុជា​បន្ត​កើនឡើង​ល្អ​ប្រសើរ​តិចតួច​ តែ​ក៏​អាច​មាន​ ហានិភ័យ​មួយ​ចំនួន​ក្នុង​វិស័យ​ហិរញ្ញវត្ថុ​បន្ត​កើនឡើង​ ពាក់ព័ន្ធ​ នឹង​វិស័យ​សំណង់​ និង​អចលនទ្រព្យ​។​ ព្រមទាំង​សក្តានុពល​នៃ​ការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ EBA​ និង​ផល​ប៉ះពាល់​កើត​ចេញពី​ជម្លោះ​ពាណិជ្ជកម្ម​រវាង​សហរដ្ឋអាមេរិក​ និង​ចិន​។​

​លោកស្រី​ អ៊ី​ង​ហ្គូ​ណា​ ដូ​ប្រា​ចា​ ប្រធាន​ធនាគារពិភពលោក​ប្រចាំ​នៅ​កម្ពុជា​ ឱ្យ​ដឹង​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ថា​ ដើម្បី​សម្រេច​បាន​គោលបំណង​ដែល​មាន​ប្រាក់​ចំណូល​ខ្ពស់​កម្រិត​មធ្យម​ កម្ពុជា​ចាំបាច់​ត្រូវ​បង្កើន​ការ​វិនិយោគ​ទៅ​លើ​ធនធានមនុស្ស​ និង​ហេដ្ឋារចនាសម្ព័ន្ធ​ និង​កំណែ​ទម្រ​ង​នានា​ដែល​គាំទ្រ​ដល់​កំណើនសេដ្ឋកិច្ច​លើ​គ្រប់​វិស័យ​ និង​ប្រកបដោយ​ចេរភាព​។​ លោកស្រី​ថា​ ការ​កៀរគរ​ប្រាក់​សន្សំ​ក្នុងស្រុក​ឱ្យ​បាន​ច្រើន​ដើម្បី​បង្កើន​ការ​វិនិយោគ​ក្នុង​ការ​សម្រេច​គោលដៅ​មួយ​ដូច​បណ្តា​ប្រទេស​មាន​សេដ្ឋកិច្ច​ល្អ​ជាងគេ​នៅ​អាស៊ី​៕

Share

Image
Image
Image