en     km
en     km

បក្ស​​កាន់​​អំណាច​​ជប៉ុន​​៖​ ​លោក ​អា​បេ​ ត្រូវ​​ប្ដឹង​​ចិន​​ក​ណី​​សមុទ្រ​​ចិន​​ខាង​កើត​​

Share

​​ជប៉ុន៖ ​គណបក្ស​កំពុង​កាន់​អំណាច​នៅ​ប្រទេស​ជប៉ុន ​​ទទូច​ឱ្យរដ្ឋាភិបាល​​នាយក​រដ្ឋមន្ដ្រី​ ហ្ស៊ី​ន​សូ ​អា​បេ​ ដាក់​​ពាក្យបណ្ដឹង​​ទៅ​​កាន់​តុលា​​ការ​​អន្ដរ​ជាតិ​នៅ​ប្រទេស​ហូ​ឡង់​ ដើម្បី​ប្រឆាំង​ទីក្រុង​ប៉េ​កាំ​ង​ដែល​​ក្រុង​តូ​ក្យូ​ថា ​បាន​ធ្វើ​សកម្មភាព​ខួង​យក​ប្រេង​នៅ​សមុទ្រ​ចិន​​ខាង​កើត​។​

ប្រសិនបើ​ទីក្រុង​តូ​ក្យូ​ប្រឆាំង​ចិន​ដូចនេះ​ គឺជា​លើក​ទី​ពីរ​ហើយ​ដែល​ប្រទេស​មហាអំណាច​ធំ​មួយ​នៅ​អាស៊ី​នេះ ​រង​ការ​ប្ដឹងផ្ដល់​ទៅ​តុលាការអន្ដរជាតិ ​គឺ​បន្ទាប់​ពី​ប្រទេស​ហ្វី​លី​ពី​ន​។​

Japan---North-Korea
នាវារុករក​​ប្រេងកាត​របស់ចិនក្នុងតំបន់​ជំ​លោះរវាងចិននិងជប៉ុន   (រូបភាពពី AFP)

ទំនាក់ទំនង​ចិន​និង​ជប៉ុន​ ​មាន​ភាព​រកាំរ​កុះ​​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ​ដោយសារ​តែ​ជម្លោះ​​ព្រំដែន​ទឹកជា​ប្រវត្តិសាស្ដ្រ​ដណ្ដើម​​កាន់កាប់​ដី​កោះ​មួយ​ចំនួន​នៅ​សមុទ្រ​ចិន​ខាងកើត​។​

តាម​បណ្ដាញ​ផ្សាយ​ព័ត៌មាន​ Channel​ News​ Asia​ រដ្ឋាភិបាល​ជប៉ុន​បាន​អំពាវនាវ​កាលពី​ថ្ងៃ​ម្សិល​ម្សិ​ញ​ឲ្យ​ចិន​បញ្ឈប់​ជា​បន្ទាន់​រាល់​ការ​ស្ថា​ប័​នា​​​សំណង់​រុករក​​ប្រេងកាត​នៅ​ក្នុង​តំបន់​ជំ​លោះ​។​ ប៉ុន្ដែ​ប្រទេស​ចិន​​ឆ្លើយ​វិញ​ថា ​​ខ្លួន​មាន​​សិទ្ធ​គ្រប់​គ្រាន់​​និង​ស្រប​ច្បាប់​ ​គឺ​ដោយសារ​តែ​តំបន់​នោះ​ជា​ផ្នែក​មួយ​នៃ​​ដែនទឹក​ប្រវត្តិសាស្ដ្រ​របស់​ខ្លួន​។​

សូមបញ្ជាក់ថា ប្រទេស​ចិន​ក៏​ត្រូវ​បាន​ប្រទេស​ហ្វី​លី​ពី​ន​ ប្ដឹង​ករណី​លុកលុយ​ដែនទឹក​ប្រទេស​ហ្វី​លី​ពី​ន​​នៅ​សមុទ្រ​ចិន​​ខាងត្បូង​ទៅ​​កាន់​តុលាការអន្ដរ​ជាតិ​នៅ​​ទីក្រុង​ឡា​អេ​ផង​ដែរ​។​ ​កាលពី​ចុងឆ្នាំ​ ២០១៥​ តុលាការ​នេះ​ ​បាន​​បើក​រឿង​ក្ដី​នេះ​ម្ដង ​ប៉ុន្ដែ​ភាគី​ចិន​មិន​​បាន​ចូលខ្លួន​មក​ការពារ​នៅ​ពេល​នោះ​ទេ​​៕​

ប្រភព​:៖ CNA

Share

Image
Image
Image