en     km
en     km

បទវិភាគ៖តើប្រធានាធិបតីហ្វីលីពីន ឌូទើតេ ក្លាហានឬក៏ឃោរឃៅ គឺនឹងស្ដែងឱ្យដឹងតាមរយៈចិនលុកលុយកោះរបស់ហ្វីលីពីន?

Share

យ៉ាងហោចណាស់នាវាចិន ទាំងនាវាល្បាតនិង នេសាទ ចំនួនជិត៣០០គ្រឿងបានទៅលោមព័ទ្ធដែនកោះមួយនៅសមុទ្រចិនខាងត្បូងដែលហ្វីលីពីនចាត់ទុកថាជាកម្មសិទ្ធិដែនទឹករបស់ខ្លួន។

តាមបណ្ដាញផ្សាយព័ត៌មានCNN ចាប់តាំងពីខែមករាមក ចិនបានបញ្ចូននាវាទាំងនោះទៅកាន់កោះ Pag-asa ដែលធ្វើឱ្យហ្វីលីពីនប្រកាសថានឹងបញ្ចូនទ័ពដើម្បីប្រឈមមុខនឹងកងទ័ពរបស់ចិននៅទីនោះ ។តែមកដល់ពេលនេះប្រធានាធិបតីហ្វីលីពីនដែលគេហៅថា បុរសខ្លាំងក្នុងសង្គ្រាមប្រឆាំងគ្រឿងញៀនសម្លាប់ពលរដ្ឋខ្លួនឯងរាប់ពាន់នាក់នៅមិនទាន់ឃើញបញ្ចូនទ័ពរបស់ខ្លួនទៅប្រឈមនឹងទ័ពចិននោះនៅឡើយទេ។ ជំហរបែបនេះអាចត្រូវបានមើលឃើញថាលោកឌូទើតេ ទំនងប្រហែលជាមិនមែនជាមេដឹកនាំក្លាហាននោះទេ តែជាមេដឹកនាំឃោរឃៅ។

សូមស្ដាប់ការប្រែសម្រួលដោយនាងខ្ញុំ ឆោម ពៅនិកា ដូចតទៅ៖

 

ភាពតានតឹងនៅតំបន់សមុទ្រចិនខាងត្បូងបានហក់ឡើងដល់កម្រិតខ្ពស់បំផុតកាលពីចុងសប្ដាហ៍ ហើយរហូតមកដល់ថ្ងៃចន្ទទី៨មេសានេះក៏នៅតែតានតឹងដដែល។ភាពតានតឹងនេះ ដោយសារតែចិនបានបញ្ចូននាវាល្បាត​និង​នាវានេសាទរាប់រយគ្រឿងទៅកាន់តំបន់កោះស្កាបូរ៉ូនៃប្រជុំកោះ Spratly នៃសមុទ្រចិនខាងត្បូងដោយឡោមព័ន្ធកោះ Pag-asa ។​

ភាពតានតឹងនេះបើយើងមើលឱ្យដិតដល់បន្ដិចគឺជៀសមិនរួច ពីការផ្ទុះសង្គ្រាមរវាងកងទ័ពហ្វីលីពីន និង ចិន។ ប្រធានាធិបតី រ៉ូឌ្រីហ្គូ ឌូទើតេ​ដែលត្រូវអ្នកសិទ្ធិមនុស្សហៅជាបុរសខ្លាំងនិងឃោរឃៅដោយសារតែគាត់បានបើកយុទ្ធនាការសង្គ្រាមគ្រឿងញៀនសម្លាប់មនុស្សជាង៤០០០នាក់ហើយមកដល់ពេលនេះ មេដឹកនាំរូបនេះកំពុងស្ថិតក្នុងដីកាកោះហៅឡើងតុលាការរបស់តុលាការឧក្រិដ្ឋកម្មអន្ដរជាតិ ICC ។

នៅពេលដែលនាវាល្បាតរបស់ចិនបំពាក់ដោយអាវុធទំនើបៗ ឡោមព័ទ្ធកោះ Pag-asa ឬ THITU ដែលមើលទៅចិនមានផែនការចូលកាន់កាប់កោះនោះពេលឆាប់ៗនេះទោះជាត្រូវរងការព្រមានជាខ្លាំងពីលោក ឌូទើតេ។ លោកឌូទ័រតេ ព្រមានក្រុងប៉េកាំងថា ឱ្យដកនាវានឹងទ័ពរបស់ខ្លួនចេញពីនោះ ព្រោះនៅលើកោះនោះមានកងទ័ពហ្វីលីពីនរួចទៅហើយ។

                                                                  លោក ដូធើតេ ប្រធានាធិបតី ហ្វីលីពីន។

 

លោកព្រមានទៀតថា ទ័ពចិនទាំងនោះអាចនឹងប្រឈមមុខប្រយុទ្ធគ្នាជាមួយនឹងកម្លាំងបេសកកម្មអត្តឃាតរបស់ហ្វីលីពីន។ លោក ឌូទើតេ​ត្រូវបានស្រង់មកចុះផ្សាយដោយបណ្ដាញផ្សាយព័ត៌មានជាច្រើនមានប្រសាសន៍ដូចនេះថា៖«ខ្ញុំព្យាយាមប្រាប់ ចិនថា កោះ ប៉ានអេហ្សា ជារបស់យើងទេ ។ ដូច្នេះពួកយើងជាមិត្តនឹងគ្នាប៉ុន្ដែសូមកុំលុកលុយកោះនោះឱ្យសោះបើអ្នកហ៊ានធ្វើគឺមានរឿងជាមួយខ្ញុំហើយ ។នេះមិនមែនជាការប្រមានរបស់ខ្ញុំទេ តែជាយោបល់អនុសាសន៍ខ្ញុំជាមិត្តរបស់អ្នក ព្រោះអ្នកជាមិត្តរបស់យើងយូរមកហើយ។​តែយ៉ាងណា ខ្ញុំមិនមែនអង្វរអ្នកទេ។ សូមជ្រាបខ្ញុំគ្រាន់តែប្រាប់អ្នកទេ ថាទាហារបស់ខ្ញុំនៅលើកោះនោះរួចទៅហើយ។​ដូច្នេះសូមកុំចូលកាន់កាប់កោះនោះឱ្យសោះ។ ពួកទាហារបស់ខ្ញុំ គេត្រៀមដើម្បីធ្វើអត្តឃាតគឺដើម្បីបុព្វហេតុរបស់ពួកគេ។​

ឌូទើតេបានធ្វើការព្រមានដូចនេះ តាំងពីថ្ងៃព្រហស្បត្តិសប្ដាហ៍មុន តែមកដល់ថ្ងៃចន្ទនេះ លោកនៅតែប្រើពាក្យដដែល ហើយគេមិនឃើញលោកបញ្ជាឱ្យមានការចល័តទ័ពទៅប្រឈមនឹងកងទ័ពចិនដែលឡោម ព័ទ្ធកោះរបស់ខ្លួននោះនៅឡើយទេ។ តែស្របពេលនេះក្រសួងការបរទេស ហ្វីលីពីនបានចេញសេចក្ដីថ្លែងការណ៍ដោយបានគម្រាមថានឹងនាំទីក្រុងប៉េកាំងទៅកាន់តុលាការព្រហ្មទណ្ឌអន្ដរជាតិ ICJឬ ទៅកាន់ក្រុមប្រឹក្សាសន្ដិសុខអង្គការសហប្រជាជាតិ។​ក្រសួងការបរទេសហ្វីលីពីនបានចាត់ទុកសកម្មភាពនាវាល្បាតរបស់ចិន ថាកំពុងរំលោភដែនអធិបតេយ្យរបស់ហ្វីលីពីនដែលត្រូវបានដាក់ឱ្យនៅក្រោមច្បាប់សមុទ្រអន្ដរជាតិហើយនោះ។

​តែយ៉ាងណាអ្នកវិភាគនឹងអ្នកសង្កេតការណ៍ចោទសួរថាតើឌូទើតេហ៊ាននាំទ័ពទៅដេញកងទ័ពចិនចេញដែរឬទេ បើដូច្នេះ មែនឌូទើតេ គាត់ជាមេដឹកនាំក្លាហានតែមិនមែនជាមេដឹកនាំឃោរឃៅនោះទេ។​តែផ្ទុយទៅវិញ បើឌូទើតេ មិនចាត់វិធានការដូចនេះ គ្មានអ្វីគួរឱ្យឆ្ងល់នោះទេ គឺដោយសារតែក្រុមម៉ានីលខ្លាចរបូតគម្រោងធំៗមួយចំនួនដែលស្ថិតនៅក្រោមការអភិវឌ្ឍរាប់ពាន់លានដុល្លារពីប្រាក់កម្ចីពីប្រទេសចិន។ ឌូទើតេ គ្រាន់តែឡើងកាន់អំណាចភ្លាម នៅចុងខែមិថុនា ឆ្នា ២០១៦ លោកបានធ្វើព្រងើយកន្ដើយមិនព្រមអនុវត្តតាមសាលក្រមមជ្ឈត្តិការអន្ដរជាតិដែលបានសម្រេចកាលពីចុងឆ្នាំ២០១៥ដោយអោយសិទ្ធិទៅហ្វីលីពីនកាន់កាប់កោះមួយចំនួននៅសមុទ្រចិនខាងត្បូង ហើយប្រាប់ទៅក្រុងប៉េកាំងថាទីនោះជាដែនទឹករបស់ក្រុងម៉ានីល។ លោកឌូទើតេ បានចាត់ទុកសាលក្រមនេះជារឿងពិសេសដាច់ដោយឡែក សម្រាប់ហ្វីលីពីនប៉ុន្ដែគ្មានអ្វីធំជាងទំនាក់ទំនងពាណិជ្ចកម្ម និង ទំហំប្រាក់កម្ចីពីចិនរាប់ពាន់លានដុល្លារនោះទេ។

លោកឌូទើតេ ឡើងយន្ដហោះភ្លាមទៅជួបស៊ីជីងភីងដោយទទួលយកគោលការណ៍សន្ដិសហវិជ្ជមាននៃការសុខដុមរមនាជាមួយគ្នានៃសមុទ្រចិនខាងត្បូងទៅះជាខ្លួនមានប្រៀបលើចិនក៏ដោយ។តែសម្រាប់ចិនវិញមកដល់ពេលនេះទំនងមិនយល់ដូចហ្វីលីពីននោះទេ ។ក្រុងប៉េកាំងត្រូវបានប្រទេសមួយចំនួនមើលឃើញថា ជាប្រទេសវាតទីនិយមជំនាន់ថ្មី តាមរយៈកម្លាំងសេដ្ឋកិច្ចរបស់ខ្លួន ជាមួយនឹងប្រាក់កម្ចីរាប់ពាន់លានដុល្លាររបស់ខ្លួនទៅឱ្យប្រទេសមួយចំនួនក្នុងតំបន់។ ការបញ្ចូននាវាល្បាតមកឡផមព័ទ្ធកោះ ផេន អាហ្សា បានស្ដែងឱ្យឃើញថា ក្រុងប៉េកាំងកំពុងតែយកប្រៀបលើប្រទេសតូចៗក្នងតំបន់នៃជម្លោះដែនសមុទ្រជាមួយគ្នាតាមរយៈឥទ្ធិពលនៃប្រាក់កម្ចី។ យ៉ាងណាក៏ដោយគេនៅតែរំពឹងគិតថា នាវាល្បាតចិនអាចនឹងដកទៅវិញក្នុងពេលឆាប់ៗខាងមុខនេះនៅពេលដែលក្រុងប៉េកាំង ទទួលបានការសម្របសម្រួល ពីទីក្រុងម៉ានីល អំពីអត្ថប្រយោជន៍របស់ខ្លួននៅក្នុងតំបន់នោះ។

ករណីនេះសមាជិកព្រឹទ្ធសភាហ្វលីពិនមកពីបក្សប្រឆាំង កំពុងតែចោទសួរលោក ឌូទើតេថាតើសម្ព័ន្ធមិត្តរបស់ខ្លួជាប្រវត្តិសាស្រ្ដគឺសហរដ្ឋអាមេរិកអាចជួយអន្ដរាគមន៍រឿងនេះបានដែរឬទេ។​នៅក្នុងសប្ដាហ៍នេះ នាវាចម្បាំងដ៏ធំមួយរបស់អាមេរិកដែលផ្តុកដោយយន្ដហោះប្រដេញចំនួន១០គ្រឿងនិង កាំជ្រួចរាប់សិបដើមបានទៅដល់ឆកសមុទ្រហ្វីលីពីនហើយដើម្បីធ្វើសមយុទ្ធយោធាដ៏ធំមួយដែលមានកង័ពជើងទឹកហ្វីលីពីន និង កងទ័ពអាមេរិក ច្រើនពាន់នាក់ចូលរួម។ សមយុទ្ធនេះត្រូវបានគេហៅថា ដើម្បីការពារសម្ព័ន្ធមិត្តរបស់ខ្លួនបើសិន បើមានការឈ្លានពានពីប្រទេសណាមួយ។ ដោយឡែក លោកឌូទើតេ បើមិនហ៊ានបញ្ចូនទ័ពរបស់ខ្លួនទៅប្រឈមមុខនឹងកទ័ពរបស់ចិននៅទីនោះទេ នៅពេលដែលចិន ចុលលុកលុយកោះនោះ គឺ ឌូទើតេ នឹងត្រូវបានអ្នកសង្កេតការណ៍ហៅថា ជាមេដឹកនាំត្រឹមតែឃោរឃៅគឺមិនក្លាហាននោះទេ៕

អត្ថបទ ដោយ នួន បូរិន្ទ

Share

Image
Image
Image