en     km
en     km

បទសម្ភាសន៍ ៖ លោកស្រី​ ប្រាក់​ ម៉ា​លី​ រំពឹង​ថា​ នឹង​ឈ្នះ​ឆ្នោត​ជា​លើក​ទី​៤

Share

ភ្នំពេញ៖ លោកស្រី ប្រាក់ ម៉ាលី ជាចៅសង្កាត់បឹងកេងកងទី០១ ដែលជាប់ឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់បីអាណត្តិមកហើយ។ លោកស្រីពន្យល់ថា ជ័យជំនះក្នុងរយៈពេល ១៥ឆ្នាំជាប់គ្នានេះ បានបង្ហាញពីប្រសិទ្ធិភាពការងារនិងការដឹកនាំរបស់លោកស្រីក្នុងរដ្ឋបាលមូលដ្ឋាន។

ជាស្ត្រីដែលត្រូវប្រកួតប្រជែងជាមួយនឹងគូប្រជែងជាបុរសមកពីគណបក្សដទៃ ក្រៅពីគណបក្សប្រជាជនកម្ពុជា លោកស្រី នៅតែរំពឹងយ៉ាងជឿជាក់នៅក្នុងបទសម្ភាសន៍ជាមួយលោក លៀ ស៊ីណា អ្នកយកព័ត៌មានរបស់វិទ្យុស្ត្រី FM102 ថា លោកស្រីនឹងទទួលបានជ័យជំនះក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នៅឆ្នាំ ២០១៧នេះ ជាបន្តទៀត។ ការបោះឆ្នោតដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃ៤ ខែមិថុនា។

ជាបន្ដសូមអញ្ជើញស្ដាប់កិច្ចសម្ភាសន៍ រវាងលោក លៀ ស៊ីណា ជាមួយលោកស្រី ប្រាក់ ម៉ាលី ចៅសង្កាត់បឹងកេងកងទី០១ ខណ្ឌចំការមន ដូចតទៅ៖

លោកស្រី ប្រាក់ ម៉ាលី រូបខាងស្ដាំ
លោកស្រី ប្រាក់ ម៉ាលី រូបខាងស្ដាំ

Share

Image
Image
Image