en     km
en     km

បទសម្ភាស៖សកម្មភាពការទូតកម្ពុជាមានច្រើនពិតមែនតែកម្ពុជាមិនមានតម្លៃការទូតខ្ពស់ទេជាមួយលោកខាងលិច

Share

នៅរយៈពេលចុងក្រោយនេះ គេសង្កេតឃើញមេដឹកនាំកំពូលៗរបស់កម្ពុជាបាន​ធ្វើ​សកម្ម​ភាពការទូត​យ៉ាងសកម្មនៅលើឆាកអន្តរជាតិ។​សកម្មភាពការទូតទាំងនោះ មានទាំងថ្នាក់ជាតិ ថ្នាក់​តំបន់​និង​ពិភពលោក។ អ្វីជាការកត់សម្គាល់គឺ​ការធ្វើសកម្មភាពការទូត​យ៉ាងសកម្មនេះគឺដើម្បី​ទាញ​សហគមន៍​អន្តរជាតិឱ្យ​ផ្ដោត​លើតម្លៃនៃ​ការរស់រៀនមានជីវិតនៃប្រជាជនកម្ពុជានៃ ប្រទេស​​មួយប្រកប​ដោយ​សុ​ខ​សន្តិ​ភាព​​​ដែលផ្ដល់​ឱ​កាស​ឱ្យប្រជាជនមានការងារធ្វើ មានមុខ​របរទទួលទាន់​គ្រាប់​គ្រាន់​គឺមាន​ន័យ​ថា​ស្ថាន​ភាព​ក្រីក្រត្រូវបានកាត់បន្ថយជាខ្លាំង។  តែយ៉ាងនេះក្ដី អ្នក​សិក្សា​សង្គម មើល​ឃើញ​ថាសកម្មភាពការទូត​យ៉ាងសកម្មរបស់​មេដឹក​នាំកម្ពុជានៅពេលនេះ គឺតំលៃការទូតកម្ពុជា​នៅ​លើ​ឆាកអន្តរជាតិ ​នៅតែមិនទាន់គ្រប់គ្រាន់​ព្រោះ​សកម្មភាព​ការទូតមាន​ច្រើនមែន​តែភាព​ជាស្ដែង​​​នៃការអនុវត្តសិទិ្ធនយោបាយរបស់​ពលរដ្ឋកម្ពុជានៅតែ​មិនប្រសើរ​ឡើយ។ លោកថា​សម្រាប់​​លោកខាងលិចគេចង់ឃើញ​សកម្ម​ភាព​ពិតប្រាកដ​មិនមែនចេះតែ​និយាយឱ្យ​តែលាន់​លឺនោះទេ។លោកថាតម្លៃការទូត​កម្ពុជា​​នឹង​ស្រុត​ចុះនៅពេលសហភាពអឺរ៉ុបដក​ប្រព័ន្ធអនុគ្រោះពន្ធEBAពីកម្ពុជា។

ដើម្បីជ្រាប!សូមស្ដាប់បទសម្ភាស រវាងលោកនួន បូរិននិងអ្នកវិភាគឯមសុវណ្ណារ៉ាដូចតទៅ៖

Share

Image
Image
Image