en     km
en     km

បទ​យកការណ៍​ ៖​ កូនស្រី​លោកស្រី​ លឹ​ម​ មុនី​ កញ្ញា​អ៊ុ​ន​ បុ​ណ្ណា​រី​ ថា​យក​គំរូ​ម្ដាយ​ដើម្បី​ជួយ​សង្គម​

Share

ភ្នំពេញ ៖ ​ជីវិត​មនុស្ស​ម្នាក់​មាន​លក្ខណៈ​ខុស​គ្នា​ អ្នកខ្លះ​ជួប​តែ​សេចក្តីសុខ​ ឯ​អ្នកខ្លះ​ទៀត​ជួប​តែ​សេចក្តី​ទុក្ខ​តាំង​តែ​ពី​តូច​រហូត​ដល់​ធំ​ ។​ កញ្ញា​ អ៊ុ​ន​ បុ​ណ្ណា​រី​ កូនស្រី​ពៅ​របស់​អ្នកស្រី​ លឹ​ម​ មុនី​ បាន​រៀបរាប់​ពី​ជីវិត​កំសត់​របស់​ខ្លួន​ថា​ នាង​មិន​បាន​រស់នៅ​ជួបជុំ​ឪពុក​ ដូច​គ្រួសារ​ដទៃ​ ។​ នាង​រស់នៅ​ជាមួយ​ម្ដាយ​ ។​  នាង​ពឹង​អាស្រ័យ​ទាំងស្រុង​លើ​ម្ដាយ​ ។​
Un-Bonnary

​នាង​ថា​កំលាំងចិត្ត​ក្នុង​ការ​ជំរុញ​ឲ្យ​នាង​ខិតខំ​ធ្វើ​កិច្ច​ទាំងអស់​រួម​ទាំង​ការ​សិក្សា​ផង​ ដើម្បី​ឲ្យ​ម្តាយ​សប្បាយចិត្ត​ ។​ តែ​នៅ​ពេល​នេះ​លោកស្រី​ លឹ​ម​ មុនី​ ដែល​ជា​ម្តាយ​កំពុង​ឃុំខ្លួន​ ករណី​កញ្ញា​ខុ​ម​ ចាន់​តារា​ទី​ ហៅ​ស្រី​មុំ​ ដែល​ឆ្លើយ​ដាក់​កំហុស​ ។​
​តើ​ទំនួល​ខុស​ត្រូវ​ និង​ទឹកចិត្ត​របស់​ក្មេង​ស្រី​វ័យ​២៣​ឆ្នាំ​រូប​នេះ​ទៅ​ជា​បែប​ណា​?​ ដើម្បី​ជ្រាប​កាន់តែ​ច្បាស់​សូម​ស្ដាប់​បទ​យកការណ៍​ដែល​រៀប​រាបចំ​ដោយ​កញ្ញា​ ច្រឹ​ក​ ស្រី​អូន​ ដូច​តទៅ​៖​

​លំនៅ​ដ្ឋា​ន​នៅ​ក្នុង​សង្កាត់​ចតុមុខ​មួយ​ចំនួន​ពិតជា​មានការ​រៀបចំ​បាន​ស្អាត​ល្អ​ ។​ ក្នុង​ចំណោម​ផ្ទះ​ទាំងនោះ​ក៏​មានគ្រួសារ​រស់នៅ​ក្នុងផ្ទះ​តូចៗ​ ជា​ច្រើន​ ហើយ​សង់​នៅ​តាម​ច្រក​ផ្លូវ​ចង្អៀត​ ដែល​គេ​និយម​ហៅ​ (​ផ្លូវឌឿងហែម​)​ ។​ នៅ​ក្នុង​តំបន់​នោះ​  មានផ្ទះ​មួយ​បាន​ដាក់​តាំង​លក់ទំនិញ​ចាប់ហួយ​បន្តិចបន្តួច​ គឺ​ផ្ទះ​លោកស្រី​ លឹ​ម​ មុនី​ ។​ កញ្ញា​ អ៊ុ​ន​ បុ​ណ្ណា​រី​ កូនស្រី​ លោកស្រី​លឹ​ម​ មុនី​  ចាប់ផ្តើម​ស្នាមញញឹម​និង​បាន​និយាយ​រាក់ទាក់​ភ្លាម​មក​កាន់​អ្នក​សារព័ត៌មាន​ ។​ នាង​ និយាយ​ទាំង​ទឹកមុខ​ស្រពោន​ និង​ទឹកភ្នែក​ថា​មាន​បងប្អូន​ពីរ​នាក់​គឺ​បងប្រុស​ បាន​រៀប​ការ​រួច​ហើយ​ ប៉ុន្តែ​គាត់​កំពុង​មាន​ជម្ងឺ​ «​ដោយសារ​គាត់​មាន​បញ្ហា​ សុខភាព​គាត់​ពិការ​គាត់​ញ័រ​ សរសៃ​គាត់​ទាញ​ញ័រ​អ​ញ្ចឹ​ង​ គាត់​ពិបាក​ដើរ​ពិបាក​កាន់​អ​ញ្ចឹ​ង​ តែ​ខួ​ក្បាល​គាត់​មិន​មាន​បញ្ហា​អ្វី​នោះ​ទេ​គ្រាន់តែ​គាត់​មាន​បញ្ហា​ដៃជើង​ »​ ។​​

​ក្រោយ​ពី​ទទួល​ដំណឹង​ថា​លោកស្រី​ លឹ​ម​ មុនី​ ត្រូវ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ ហៅ​ទៅ​សាកសួរ​ពេញ​មួយ​ថ្ងៃមួយ​យប់​ ឃុំខ្លួន​ គឺ​នារី​វ័យក្មេង​រូប​នេះ​តែងតែ​ទៅ​ សាកសួរ​ និង​ យក​របស់របរ​ប្រើប្រាស់​ផ្ទាល់ខ្លួន​មួយ​ចំនួន​ទៅ​ឲ្យ​ម្ដាយ​តែ​ម្នាក់ឯង​ ។​
​ខណៈ​សាកសួរ​អំពី​ឪពុក​ បាត់​ទៅ​ណា​ នាង​ប្រាប់​ទាំង​មុខក្រៀម​ក្រំ​ថា​ គាត់​បាន​បែកបាក់​គ្នា​ តាំងពី​នាង​នៅ​អាយុ​ ១០​ ឆ្នាំ​ «​ ខ្ញុំ​អត់​មាន​ខឹង​ពួក​គាត់​ទេ​ ហើយ​រឿង​ពួក​គាត់​ជ្រើសរើស​ផ្លូវ​អ​ញ្ចឹ​ង​មក​ពី​មិន​ចង់​ឲ្យ​ខ្ញុំ​ពិបាកចិត្ត​ ប្រហែលជា​គាត់​មិន​ចង់​ឈ្លោះ​គ្នា​ឲ្យ​ខ្ញុំ​ឃើញ​ គ្រាន់តែ​ថា​ម៉ាក់​ក៏​មិន​ដែល​ហាម​មិន​ឲ្យ​ជួប​ប៉ា​ដែរ​ ហើយ​ប៉ា​គាត់​ក៏​សួរសុខទុក្ខ​យើង​ធម្មតា​អ​ញ្ចឹ​ង​»​ ។ ត្រង់នេះ​ ចំនុច​នេះ​ ដែល​ធ្វើ​ឱ្យ​មាន​កាន់តែ​ កំសត់​ ។​

​ក្នុង​វ័យ​ ២៣​ឆ្នាំ​គឺ​កញ្ញា​ អ៊ុ​ន​ បុ​ណ្ណា​រី​ បាន​ជួប​បញ្ហា​ជា​ច្រើន​ ដូច​ជា​ការ​មើលថែ​ម្តាយ​ពេល​ឈឺ​   ជាដើម​ ហើយ​នៅ​ពេល​នេះ​ប្រៀប​បាន​បង្គោល​មួយ​នៅ​ក្នុងផ្ទះ​ជំនួស​ម្តាយ​នាង​ «​និយាយ​ថា​ខ្លួនឯង​ក្មេង​ប៉ុន្តែ​ត្រូវ​រត់​ចុះ​រត់ឡើង​ មើល​ឯកសារ​ចាំ​ម៉ាក់​មុខ​បន្ទប់​ មាន​អារម្មណ៍​ថា​ដូច​ឯកោ​ព្រោះថា​គេ​អ្នក​ផ្សេង​គេ​មានគ្រួសារ​ពេញលេញ​ គេ​មាន​បងប្អូន​ធំ​ ខ្ញុំ​មាន​តែ​បងប្អូន​ ហើយ​ខ្ញុំ​មាន​តែ​ម្នាក់ឯង​អត់​ពី​មា​ក់​ទៅ​ខ្ញុំ​ដូច​ជំហរ​ក្នុង​គ្រួសារ​អ​ញ្ចឹ​ង​»​ ។​ ​កញ្ញា​ អ៊ុ​ន​ បុ​ណ្ណា​រី​ ជា​ក្មេង​ស្រី​ម្នាក់​ដែល​ស្តាប់បង្គាប់​ម្តាយ​ ។​​

​នាង​បាន​ចូល​រៀន​ជំនាញ​ ទំនាក់ទំនង​អន្តរជាតិ​ រៀន​ឆ្នាំ​ទី​៣​ ហើយ​ក៏​នាង​កំពុង​ ប្រឈម​បញ្ហា​ ២​ គឺ​ផ្លូវចិត្ត​ និង​ សេដ្ឋកិច្ច​ ។​ អ៊ុ​ន​ បុ​ណ្ណា​រី​ បន្ត​ទាំង​ទឹកភ្នែក​ ថា​នាង​គ្មាន​ចិត្ត​ធ្វើ​កិច្ចការ​អ្វី​សោះ​ក្រោយ​ពី​ម្ដាយ​ ជាប់​ឃុំ​ និង​មាន​អារម្មណ៍​រា​ថយ​ «​បើសិន​គាត់​ឈឺ​ឬ​ក៏​យ៉ាងម៉ិច​យើង​អាច​ទៅ​មើល​គាត់​នៅ​ពេទ្យ​ ឬ​ដឹង​ថា​ទោះ​ម៉ិច​ក៏​ដោយ​អា​នឹង​ជា​រឿង​ធម្មជាតិ​ ។​ ពីមុខ​យើង​ចង់​ជួប​គាត់​ពេល​ណា​ក៏​បាន​ដែរ​ តែ​ពេល​ចង់​ជួប​ ទាន់​តែ​មាន​ពេល​មាន​វេលា​ ។​ អារម្មណ៍​ពេល​ឃើញ​ម៉ាក់​ពាក់​ខោអាវ​អ្នកទោស​អ​ញ្ចឹ​ង​ខ្ញុំ​ទទួលយក​មិន​បាន​ព្រោះថា​ កន្លែង​នឹង​គេ​ទុកដាក់​អ្នកទោស​មនុស្ស​អាក្រក​អ​ញ្ចឹ​ង​ តែ​សម្រាប់​ម៉ាក់​ខ្ញុំ​ជា​មនុស្ស​ល្អ​ស្រាប់តែ​គាត់​មានទោស​អ​ញ្ខឹ​ង​ខ្ញុំ​ទទួលយក​មិន​បាន​…»​ ។​​

​កាលពីមុន​ហេតុ​ការ​ណ៏​ចាប់ខ្លួន​ ម្តាយ​កញ្ញា​ អ៊ុ​ន​ បុ​ណ្ណា​រី​ ជា​ក្មេង​ស្រី​ម្នាក់​បាន​ទទួល​ផ្លាស់​ប្តូរ​ការ​សិក្សា​ចំនួន​៣​ប្រទេស​ ដែល​ចេញ​ទៅ​នៅ​ក្នុង​ខែឧសភា​ ។​ នាង​ថា​ដោយសារ​ហេតុការណ៍​ចាប់ខ្លួន​ម្តាយ​ នាង​មិន​ចង់ទៅ​ចូលរួម​ តែ​ដោយសារ​ការ​លើកទឹកចិត្ត​ពី​ម្តាយ​នៅ​ពេល​ដែល​នាង​ទៅ​សួរសុខទុក្ខ​ នៅ​ពន្ធនាគារ​ នាង​ក៏​សម្រេចចិត្ត​ថា​នឹង​ទៅ​ប្រទេស​ទាំងនោះ​ «​ម៉ាក់​ប្រាប់​ខ្ញុំ​ថា​កុំ​ឈប់​ទៅ​ទៅ​ហើយ​ខ្ញុំ​ប្រឹងរៀន​ឬ​ដើ​លេង​លំហែរ​ខ្លះទៅ​ គាត់​ដឹង​តែ​ខ្ញុំ​ពិបាកចិត្ត​ គាត់​ចេះ​តែ​លើកទឹកចិត្ត​ខ្ញុំ​…»​ ។​​

​កាយ​ឃ្លាត​តែ​ចិត្ត​បារម្ភ​ដល់​ម្តាយ​ជា​និច្ច​  អ៊ុ​ន​ បុ​ណ្ណា​រី​ ថា​ពេល​នេះ​នាង​ភ័យ​ព្រួយ​ខ្លាំង​ជាងគេ​គឺ​បញ្ហា​សុខភាព​ម្តាយ​នាង​  ព្រោះ​ម្តាយ​នាង​មាន​វ័យ​៦០​ឆ្នាំទៅ​ហើយ​ «​នឹក​ដល់​តែ​គាត់​ពេល​មេឃ​ក្តៅ​ ខ្ញុំ​គិត​ថា​គាត់​នៅ​ទីនោះ​ក្តៅ​ប៉ុណ្ណា​ ខ្ញុំ​ដឹង​ថា​គាត់​គេង​មិន​លក់​តែ​ម្តង​ ព្រោះ​គ្នា​ច្រើន​…»​។​​

​ទោះជា​ម្តាយ​មានទុក្ខ​ទោស​ក្ដី​ គឺ​នាង​មិន​ខ្មាស់​គេ​ដែរ​ ព្រោះ​ម្ដាយ​នាង​ជា​អ្នក​ជួយ​សង្គម​ ។​ តែ​អ្វី​ដែល​នាង​ពិបាក​នោះ​ ការ​ឆ្លើយ​ទៅ​និង​សំនួរ​ក្មេងៗ​ ដែល​កន្លង​មក​នាង​តែង​ប្រាប់​គេ​ថា​ មនុស្ស​អាក្រក់​ទើប​មានទោស​ គេ​ដាក់គុក​ តែ​ពេល​នេះ​ម្តាយ​នាង​ជា​មនុស្ស​ល្អ​បែរជា​ជាប់គុក​ទៅ​វិញ​ ។​ ប៉ុន្តែ​នាង​ប្រាប់​ក្មេងៗ​ថា​ ជួយ​សង្គម​គឺជា​មនុស្ស​ល្អ​ ។​ ស្លឹកឈើ​ជ្រុះ​មិន​ឆ្ងាយ​ពី​គល់​ពិតមែន​ កញ្ញា​ អ៊ុ​ន​ បុ​ណ្ណា​រី​ បាន​ប្រាប់​ដោយ​ទឹកមុខ​ស្រពោន​ បន្តិច​ថា​នឹង​យក​គំរូ​តាម​ម្ដាយ​ «​ខ្ញុំ​ត្រូវ​តែ​ខំរៀន​ឲ្យ​ចប់​និង​ ធ្វើ​កិច្ចការ​សង្គម​ឲ្យ​បាន​ច្រើន​ ធ្វើ​ល្អ​ឲ្យ​បាន​ច្រើន​…»​

Share

Image
Image
Image