en     km
en     km

បទ​សម្ភាសន៍​៖​ ស្ត្រី​ខ្មែរ​ម្នាក់​បង្រៀន​ចារសាស្ត្រា​ និង​កែ​ច្នៃ​ស្លឹក​រឹ​ត​ជា​លិខិត​អញ្ជើញ​ផ្លូវការ​ ដើម្បី​លើកតម្កើង​វប្បធម៌​សំ​ណេ​រ​របស់​ខ្មែរឱ្យ​គង់វង្ស

Share

pheoun-pheary-01​សៀមរាប​៖​ អ្នកគ្រូ​ ភឿន​ ផា​វី​ ជា​ស្ត្រី​ខ្មែរ​ម្នាក់​ដែល​ស្រឡាញ់​ចូល​ចិត្តការ​ចារសាស្ត្រា​ស្លឹក​រឹ​ត​ តាំងពី​វ័យ​កុមារ​ បច្ចុប្បន្ន​រស់នៅ​ភូមិ​គោក​ថ្មី​ ឃុំ​ពួក​ ស្រុក​ពួក​ ខេត្តសៀមរាប​ បានឱ្យ​ដឹង​ថា​ ចំណារ​សាស្ត្រ​ស្លឹក​រិឹត​មិន​ត្រឹមតែ​កត់ត្រា​ពី​វប្បធម៌​របស់​ខ្មែរ​នោះ​ ការ​បង្ហាត់បង្រៀន​ចារសាស្ត្រា​ស្លឹក​រឹត​ និង​កែ​ច្នៃ​ស្លឹក​រិឹត​ជា​លិខិត​អញ្ជើញ​ផ្លូវការ​ផ្សេងៗ​ មាន​លិខិត​អញ្ជើញ​អាពាហ៍ពិពាហ៍​ លិខិត​អញ្ជើញ​បុណ្យ​ទាន​ផ្សេងៗ​ ក៏​ជា​ការ​ចូលរួម​ចំណែក​លើកតម្កើង​វប្បធម៌​សំ​ណេ​រ​របស់​ខ្មែរ​ផង​ដែរ​។​

សន្លឹក​សាស្ត្រា​ត្រូវ​បាន​គេ​ធ្វើ​ចេញពី​ស្លឹក​ទ្រាំង​យក​មក​កែ​ច្នៃ​តាម​វិធី​ផ្សេងៗ​។​ ស្លឹករឹត​ ដែល​ចារ​រួច​ ត្រូវ​បាន​យក​មក​ចងក្រង​ជា​សាស្ត្រា​ក្បួនខ្នាត​ មាន​ជា​អត្ថបទ​ធម៌អាថ៌​ក្នុង​ព្រះពុទ្ធ​សាសនា​ ច្បាប់​ទូន្មាន​ របាក្សត្រ​ទាក់ទង​នឹង​ប្រវត្តិសាស្ត្រ​ ខ្សែ​រឿង​ជា​សាស្ត្រាល្បែង​ ក្បួន​ទស្សន៍​ទាយ​ ក្បួន​ព្យាបាល​ជំងឺ​ និង​ក្បួន​វេទមន្ត​ ផ្សេងៗ​។​

​ជុំវិញ​រឿងរ៉ាវ​ទាំងនេះ​ សូម​នាង​កញ្ញា​ លោក​ លោកស្រី​ ស្តាប់​បទ​សម្ភាសន៍​រវាង​លោក​ ម៉ៅ​ សំណាង​ អ្នក​សារព័ត៌មាន​របស់​វិទ្យុ​ស្ត្រី​អែ​ហ្វ​អឹ​ម​ ១០២​ នៃ​មណ្ឌល​ព័ត៌មាន​ស្ត្រី​កម្ពុជា​ ជាមួយ​អ្នកគ្រូ​ ភឿន​ ផា​វី​ មាន​ខ្លឹមសារ​ដូច​តទៅ​៖

Share

Image
Image
Image