en     km
en     km

បវរកញ្ញា​ប្រទេស​ព័រ​តូ​រី​កូ​ បាន​ផ្អាក​ការ​ប្រកួត​ របស់​ខ្លួន​ ក្រោយ​ពី​មានការ​សរសេរ​សារ​បង្ហោះ​លើ​ Twitter​ ប្រឆាំង​នឹង​ជន​មូ​ស្លី​ម

Share

កញ្ញា Destiny Velez
កញ្ញា Destiny Velez

បវរកញ្ញា​ព័រ​តូ​រី​កូ​ ឆ្នាំ​២០១៥​ គឺ​កញ្ញា​ Velez​ បាន​ប្រកាស​លើ​ទំព័រ​ Twitter​ របស់​នាង​ ថា​នាង​បាន​ផ្អាក​ការ​ប្រកួត​របស់​ខ្លួន​ បន្ទាប់​ពី​មានការ​បង្ហោះ​សារ​ប្រឆាំង​នឹង​ជនជាតិ​ម៉ូ​ស្លី​ម​នៅ​លើ​ Twitter​។​ បន្ទាប់​មក​ក៏​ត្រូវ​បាន​គេ​រិះគន់​ជា​ខ្លាំង​ ហើយ​កញ្ញា​ Velez​ បាន​ធ្វើការ​សុំ​ទោស​ចំពោះ​បញ្ហា​នេះ​។​

​ទូរទស្សន៍​ CNN​ បាន​បញ្ចាំង​ពីសារ​របស់​កញ្ញា​ Velez​ ដែល​សរសេរ​ថា​៖​ «​មូ​ស្លី​ម​ប្រើ​ច្បាប់​របស់​យើង​ទៅ​ធ្វើ​ភេរវកម្ម​នៅ​សហរដ្ឋអាមេរិក​ និង​រោងចក្រ​ឧស្ម័ន​។​ វា​មិន​មានការ​ប្រៀបធៀប​ឡើយ​រវាង​ជនជាតិ​ជ្វី​ហ្វ​ សាសនិក​គ្រិស្ដ​ និង​សា​និក​មូ​ស្លី​ម​។​ ទាំង​សាសនិក​ជ្វី​ហ្វ​ ទាំង​សា​និក​គ្រិស្ត​ ពុំ​មាន​របៀបវារៈ​នៃ​ការ​ធ្វើ​ភេរ​កម្ម​នៅ​ក្នុង​ព្រះ​គម្ពី​ដ៏​បរិសុទ្ធ​បស់​ពួក​គេ​ទេ​  ហើយ​អ្វី​ដែល​មូ​ស្លី​ម​ទាំងអស់​បាន​ធ្វើ​ គឺ​ត្រូវ​បាន​ផ្ដល់​ឱ្យ​នូវ​ប្រេង​ និង​ការ​ធ្វើ​ឱ្យ​មាន​ភេ​វរ​កម្ម​នៅ​ក្នុង​បណ្ដា​ប្រទេស​ទាំងនេះ​ ព្រមទាំង​អ្វីៗ​ជា​ច្រើន​ទៀត​»​។​

​អង្គការ​បវរកញ្ញា​ព័រ​តូ​រី​កូ​ បាន​ចេញ​សេចក្តីថ្លែងការណ៍​មួយ​នៅ​ចុង​ស​ប្ដា​ហ៍​នេះ​ ដែល​ថា​កញ្ញា​ Velez​ នៅ​ផ្សេង​ពី​ការ​អធិប្បាយ​របស់​នាង​។​

​ទាក់ទង​ទៅ​នឹង​សកម្មភាព​ និង​ការ​ប្រព្រឹត្ដ​ថ្មីៗ​របស់​កញ្ញា​ Velez​  អង្គការ​បវរកញ្ញា​ព័រ​តូ​រី​កូ​មាន​អារម្មណ៍​ថា​ ពាក្យ​សម្ដី​របស់​នាង​មិន​បាន​តំណាង​ឱ្យ​សេចក្តី​សុចរិត​ និង​ភាព​ជឿជាក់​នៃ​កម្មវិធី​របស់​យើង​ ឬ​ក៏​របស់​សមាជិក​ក្រុមប្រឹក្សាភិបាល​របស់​យើង​ ម្ចាស់​ឧបត្ថម្ភ​និង​ដៃគូ​របស់​យើង​ ឬ​អង្គការ​ជាតិ​ទេ​។​

​សកម្មភាព​របស់​បវរកញ្ញា​ Velez​ គឺ​ផ្ទុយ​ស្រឡះ​ពី​អង្គការ​ ដូច្នេះ​ ជា​លទ្ធផល​នៃ​សកម្មភាព​របស់​នាង​នោះ​ គឺ​នាង​ត្រូវ​បាន​គេ​ផ្អាក​ពី​ការ​ប្រកួត​។​ កម្មវិធី​អង្គការ​បវរកញ្ញា​ព័រ​តូ​រី​កូ​ នឹង​មិន​អនុគ្រោះ​ចំពោះ​សកម្មភាព​ណាមួយ​ដែល​ផ្ទុយ​ទៅ​នឹង​ឥរិយាបថ​របស់​អង្គការ​បវរកញ្ញា​ ព័រ​តូ​រី​កូ​ឡើយ​។​

​សេចក្តីថ្លែងការណ៍​របស់​អង្គការ​នេះ​ ក៏​បាន​បញ្ចូល​ទាំង​ការ​សុំ​អភ័យទោស​របស់​កញ្ញា​ Velez​ ផង​ដែរ​។​

​កញ្ញា​ Velez​ បាន​ធ្វើការ​សុំ​ទោស​ថា​៖​ «​ខ្ញុំ​សុំ​អភ័យទោស​ដល់​អ្នក​ទាំងអស់​គ្នា​ដែល​ខ្ញុំ​បាន​ធ្វើ​ឱ្យ​ខកចិត្ត​ជាមួយនឹង​ពាក្យ​សម្ដី​របស់ខ្ញុំ​។​ ខ្ញុំ​ជា​មនុស្ស​ដំបូង​ដែល​បាន​ ក្រោកឈរ​ឡើង​ប្រឆាំង​នឹង​ការ​គំរាមកំហែង​។​ រឿង​ចុង​ក្រោយ​ដែល​ខ្ញុំ​ចង់​ធ្វើ​ គឺ​មិនមែន​ធ្វើបាប​នរណា​ម្នាក់​ឡើយ​។​ ជា​ថ្មី​ម្តងទៀត​ ខ្ញុំ​សុំ​ទោស​ អ្នក​ដែល​មាន​អារម្មណ៍​ថា​ អាក់អន់ចិត្ត​ចំពោះ​ពាក្យ​សម្ដី​របស់ខ្ញុំ​»​។​

​កញ្ញា​Velez​ បាន​ចូលរួម​ប្រកួត​ បវរកញ្ញា​អា​មេ​រិ​ក​ នា​ឆ្នាំ​នេះ​។​

​ដូច​គ្នា​នេះ​ដែរ​ អង្គការ​បវរកញ្ញា​អា​មេ​រិ​កបាន​ព្យាយាម​ឱ្យ​ កញ្ញា​ Velez​ នៅ​ឆ្ងាយ​ពី​ការ​អធិប្បាយ​របស់​នាង​។​ សេចក្តីថ្លែងការណ៍​មួយ​របស់​អង្គការ​បវរកញ្ញា​នេះ​ បានឱ្យ​ដឹង​ថា​ មិន​មានការ​យល់ព្រម​ឱ្យ​គាំទ្រ​នូវ​អ្វី​ដែល​នាង​បាន​បដិសេធ​នោះ​ទេ​។​ អនុស្សា​រណៈ​បញ្ជាក់​ថា​ បាន​ធ្វើការ​ជាមួយ​អង្គការ​បវរកញ្ញា​ព័រ​តូ​រី​កូ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​នេះ​។​

​កាលពី​ស​ប្តា​ហ៍​មុន​ លោក​ Moore​ បាន​បង្ហោះ​រូ​ថត​របស់​លោក​កាន់​ផ្លា​ក​សញ្ញា​មួយ​ថា​ “​យើង​ទាំងអស់​គ្នា​ជា​ជន​មូ​ស្លី​ម​”​ នៅ​ខាង​មុខ​នៃ​អគារ​ Trump​ Tower​ ក្នុង​ទីក្រុង​ New​ York​ ។​ ការ​ដែល​លោក​ Moore​ កាន់​ផ្លា​ក​សញ្ញា​នេះ​ ក៏​ព្រោះតែ​ បេក្ខជន​ប្រធានាធិបតី​នៃ​គណបក្ស​សាធារណរដ្ឋ​ លោក​ Donald​ Trump​ បាន​អំពាវនាវ​ឱ្យ​មានការ​ហាមឃាត់​ទៅ​លើ​ជន​មូ​ស្លី​ម​ទាំងអស់​ មិន​ឱ្យ​ចូល​ទៅ​សហរដ្ឋអាមេរិក​ កាលពី​ពេល​ថ្មីៗ​នេះ​៕

ប្រែ​សម្រួល​ដោយ​៖​ មឿ​ន​ ឌី​ណ​ /​ ប្រភព​៖​ CNN​ News

Share

Image
Image
Image