en     km
en     km

បារាំង​កាន់តែ​បង្កើន​សកម្មភាព​ប្រ​យុ​ទ្ឋ​ប្រឆាំង​នឹង​ពួក​ Isis

Share

​គោលនយោបាយ​របស់​បារាំង​ចំពោះ​សង្គ្រាម​ក្នុង​ប្រទេស​ស៊ី​រី​កាន់តែ​ឈាន​ទៅ​មុខ​ខ្លាំង​ជាង​បណ្តា​ប្រទេស​នៅ​ភាគ​ខាងលិច​ដទៃ​ទៀត​ មិន​ដូច​ប្រទេស​អង់គ្លេស​ដែល​មិន​ទាន់​មាន​សកម្មភាព​អ្វី​នោះ​ឡើយ​។​

​បន្ទាប់​ពី​រង​ការ​វាយប្រហារ​ភេរវកម្ម​កាលពី​យប់​ថ្ងៃ​សុក្រ​ នៅ​កណ្តាល​ទី​ក្រុងប៉ារីស​ បារាំង​បាន​ដៅ​ផែនការ​របស់​ខ្លួន​ឆ្ពោះទៅ​កាន់​ពួក​ Isis​ និង​ ឧទ្ទាម​ស៊ី​រី​ Assad​ ដែលជា​ក្រុម​រដ្ឋ​ឥ​ស្លា​ម​ ដោយ​ដាក់​ការ​វាយប្រហារ​ដោយ​យន្តហោះ​ចម្បាំងជា​ច្រើន​គ្រឿង​។​

attack-Paris-01
​យន្តហោះ​ចម្បាំង​បារាំង​ត្រូវ​បាន​គេ​ដឹក​មក​​ហ្សកដានី​​ តែ​គេ​មិន​បាន​បញ្ជាក់​ប្រាប់​ឲ្យ​ដឹង​ច្បាស់​ពី​ទីតាំង​របស់​វា​ឡើយ​។​ យន្តហោះ​ចំនួន​ ១០​ គ្រឿង​បាន​ទម្លាក់​គ្រាប់បែក​ចំនួន​ 20​ ទៅ​លើ​ទីតាំង​សំខាន់ៗ​របស់​ពួក​ Isis​ ក្នុង​ប្រទេស​ស៊ី​រី​។​ នេះ​គឺជា​ការ​វាយប្រហារ​តាម​អាកាស​របស់​បារាំង​ធំ​ជាងគេ​បំផុត​ចាប់តាំងពី​បារាំង​បាន​ពង្រីក​យុទ្ធនាការ​ទម្លាក់​គ្រាប់បែក​របស់​ខ្លួន​ប្រឆាំង​នឹង​ពួក​ Isis​។​

​គួរ​រំ​ឮ​កថា​ ពួក​ Isis​ បាន​ចេញ​មុខ​ប្រកាស​ថា​ខ្លួន​ជា​អ្នក​នៅ​ពីក្រោយ​ការ​វាយប្រហារ​នៅ​ទី​ក្រុងប៉ារីស​ ហើយ​នេះ​ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​វាយប្រហារ​ដោយ​យន្តហោះ​របស់​បារាំង​ទៅ​លើ​រដ្ឋ​របស់​ពួក​គេ ​ក្រោយ​ពេល​ដែល​បារាំង​ចូលរួម​ជាមួយ​ក្រុមចម្រុះ​ដឹកនាំ​ដោយ​សហរដ្ឋអាមេរិក​ដើម្បី​ប្រ​យុ​ទ្ឋ​ប្រឆាំង​ទៅ​នឹង​ពួក​ Isis​។​

attack-Paris-02
​ជា​សរុប​ មក​ដល់​ពេល​នេះ​បារាំង​បាន​ដាក់​ពង្រាយ​កងកម្លាំង​ចំនួន​ ១,៣០០​ នាក់​ ព្រមទាំង​ជន​ហោះ​ចម្បាំង​ចំនួន​ ២៧១​ នៅ​ក្នុង​ប្រទេស​អ៊ី​រ៉ា​ក់​ ហើយ​បាន​បំផ្លាញ​គោលដៅ​របស់​ភេរវជន​ជាង​ 450​ កន្លែង​។​ ប៉​ន្តែ​បារាំង​បាន​ធ្វើការ​វាយប្រហារ​តិចតួច​ណាស់​នៅ​ស៊ី​រី​។​

​បារាំង​ជា​ប្រទេស​ដំបូង​គេ​បង្អស់​ដែល​បាន​ចូលរួម​ជាមួយ​ក្រុមចម្រុះ​ដឹកនាំ​ដោយ​សហរដ្ឋអាមេរិក​ក្នុង​ការ​ប្រ​យុ​ទ្ឋ​ប្រឆាំង​ទៅ​នឹង​ពួក​ Isis​។​ បារាំង​បាន​ផ្តល់​ការ​គាំទ្រ​ជា​ច្រើន​ទៀត​ដើម្បី​ប្រឆាំង​ពួក​ឧទ្ទាម​ស៊ី​រី​ Assad​ រួម​បញ្ចូល​ទាំង​ក្រុម​អ្នក​ប្រយុទ្ធ​ឃឺ​ដ​ (Kurdish) ផងដែរ​។​

​ប្រជាជន​ស៊ី​រី​ដែល​ធ្លាប់​ឆ្លងកាត់​អំពើ​ភេ​វរ​កម្ម​របស់​ក្រុម​ Isis​ និង​ Assad​ បាន​ក្រោកឈរ​ហើយ​ចូលរួម​ជា​មួ​បារាំង​ក្នុង​ការ​ប្រឆាំង​ទៅ​នឹង​គ្រប់​រូបភាព​នៃ​ការ​ធ្វើ​ភេ​វរ​កម្ម​បង្ក​ឡើង​ដោយ​ក្រុម​រដ្ឋ​ឥ​ស្លា​ម​។​
attack-Paris-03
​គួរ​បញ្ជាក់​ផង​ដែរ​ ការ​វាយប្រហារ​ភេរវកម្ម​នៅ​កណ្តាល​ទី​ក្រុងប៉ារីស​ កាលពី​ថ្ងៃ​យប់​សុក្រ​ ទី​ ១៣​ ខែវិច្ឆិកា​ បាន​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ចំនួន​ ១២៩​នាក់​ ហើយ​ ៣៥២​នាក់​ ផ្សេង​ទៀត​រង​របួស​។​ ក្នុង​ចំណោម​ទីតាំង​ទាំង​៦​ ដែល​រង​ការ​ប្រហារ​ ក៏​មាន​ភោគ​នី​យ​ដ្ឋា​ន​ខ្មែរ​មួយ​ឈ្មោះ​ថា​ «Le​ Petit​ Cambodge»​ ផង​ដែរ​ ប៉ុន្តែ​ជា​សំណាងល្អ​ដែល​មិន​មាន​ជនជាតិ​ខ្មែរ​ណា​ម្នាក់​ស្លាប់​ ឬ​រង​គ្រោះ​ក្ន​ង​ហេតុការណ៍​នោ៖​ទេ​៕

​ប្រែ​សម្រួល​ដោយ​៖​ អ៊ុ​ង​ គឹ​ម​ អ៊ា​ន់​ /​ ប្រភព​៖​ theguardian

Share

Image
Image
Image