en     km
en     km

បុរសសម្លា​ប់ស្ត្រីអ្នកបំម្រើជនជាតិហ្វីលីពីនដាក់ក្នុងទូទឹកកក់ត្រូវបានចាប់ខ្លួនបានហើយ

Share

ប៉ូលីសបានចាប់ខ្លួនបុរសម្នាក់ជនជាតិឡេបាណន់បានហើយ កាលពីថ្ងៃសុក្រ ទី ២៣កុម្ភ ដែលបុរសនេះមានឈ្មោះ  Nader Essam Assaf ត្រូវបានចាប់ខ្លួននៅក្នុងប្រទេសនេះតែម្ដង។

ក្រសួងការបរទេស ហ្វីលីពីនបានអោយដឹងថា លោក Assaf ជាជនជាតិឡេបាណន់ ត្រូវបានចាប់ខ្លួននៅក្នុងផ្ទះរបស់លោក។ លោក Assaf ជាអ្នកគ្រប់គ្រងការងារធំមួយ នៅប្រទេសគុយវ៉េត។ លោកត្រូវបានប៉ូលិសគុយវ៉ែតបានចោទពីបទមនុស្សឃាត ដោយសារបានសម្លាប់ស្ត្រីហ្វីលីពីនជាអ្នកបម្រើរបស់ខ្លួនដោយដាក់ចូលក្នុងទូទឹកក។

ស្ត្រីជនជាតិហ្វីលីពីននេះមានឈ្មោះ Joanna Demafelis អាយុ២៩ឆ្នាំ ។ សាកសពរបស់នាង ត្រូវបានរកឃើញក្នុងទឹកកក គឺមួយឆ្នាំទើបរកឃើញ។ សាកសពស្រ្តីនេះបានដឹកមកដល់ប្រទេសហ្វីលីពីនកាលពីសប្កាហ៍មុន។

ភរិយារបស់ជនសង្ស័យក៏ត្រូវបានតាមចាប់ខ្លួនដែរ ប៉ុន្តែបានរត់គេចខ្លួនបាត់។ គេសង្ស័យថា បានរត់គេចខ្លួនទៅប្រទេសស៊ីរី។ ប្ដីប្រភន្ធទាំងពីរនេះ គឺជាមុខសញ្ញា ដែលប៉ូលិសអន្តរជាតិតាមចាប់ខ្លួន តាមបណ្ដឹងរបស់រដ្ឋាភិបាល គុយវ៉ែត។

រដ្ឋមន្ត្រីក្រសួងការបរទេសហ្វីលីពីន Alan Peter Cayetano បានស្វាគមន៍ ដំណឹងនេះ ដោយចាត់ទុកថា ជាដំណាក់ដំបូងនៃការស្វែងរកយុត្តិសម្រាប់ជនរងគ្រោះ។

ក្រសួងការបរទេសហ្វីលីពីននិយាយថា ជនជាតិរបស់ខ្លួនកំពុងធ្វើការងារផ្សេងៗនៅប្រទេសគុយវ៉ែតនិងតំបន់អារ៉ាប់មាន ២៥២ពាន់នាក់ ៕ ប្រភព:BBC

 

 

Share

Image
Image
Image