en     km
en     km

ប្រជាជនស្លូវ៉ាគីបង្ខំមានការបោះឆ្នោតមុនអាណត្តិបន្ទាប់ពីនាយករដ្ឋមន្ត្រីលាលែងពីតំណែង

Share

កំណើនប្រជាជនធ្វើបាតុកម្មតាមដងផ្លូវកាន់តែកើន ដែលជាការដាក់កម្រិតឱ្យមានការបោះឆ្នោតមុនអាណត្តិ។

ការធ្វើបាតុកម្មដំបូងៗធ្វើឡើងដើម្បីទាមទារយុត្តិធម៌ជូនអ្នកសារព័ត៌មាន​ Jan Kuciak ដែលត្រូវបានធ្វើឃាត។ រឿងនេះ បាននាំឱ្យរដ្ឋមន្ត្រីក្រសួងមហាផ្ទៃលាលែងពីតំណែង ហើយបន្ទាប់មកទៀតការតវ៉ាបានឈានដល់ការសើរើករណីពុករលួយរបស់សមាជិកគណៈរដ្ឋមន្ត្រីមួយចំនួន។

តាមបណ្ដាញផ្សាយព័ត៌មានBBC បាតកម្មបានផ្ទុះឡើងនៅ ៣៥ក្រុងនៅទូទាំងប្រទេសកាលពីម្សិលលមិញ និងថ្ងៃសៅរ៍ ទី១៧មីនានេះ ។ ក្រុមតវ៉ាបានទាមទារឱ្យមានការបោះឆ្នោតមុនអាណត្តិ បើទោះជា លោក Robert Fico បានលាលែងពីតំណែងនាយករដ្ឋមន្ត្រីក៏ដោយ។

ក្រុមតវ៉ាបាននិយាយថា លោក Robert Fico នៅតែមានអំណាច ព្រោះនៅតែនៅពីក្រោយ គណៈរដ្ឋមន្ត្រីរបស់លោក។

លោក Robert Fico​ និយាយថា រដ្ឋាភិបាលចម្រុះរបស់លោកមានអាណត្តិរហូតដល់ចុងឆ្នាំ២០២០។

នេះជាការផ្ទុះបាតុកម្ម ទ្រង់ទ្រាយធំជាលើកដំបូងហើយចាប់តាំងពីឆ្នាំ១៩៨៩ នៃការបញ្ចប់របបកុម្មុយនីស្តនៅប្រទេសអឺរ៉ុបខាងកើត៕

Share

Image
Image
Image