en     km
en     km

ប្រជាជនឥណ្ឌា៩រយលាននាក់ចាប់ផ្ដើមជ្រើសរើសសភានិងនាយករដ្ឋមន្ត្រីសម្រាប់ ៥ឆ្នាំទៀត

Share

ការបោះឆ្នោតសភា នៃប្រទេសឥណ្ឌា ដែលមានប្រជាជនជាង ១៣០០នាក់បានចាប់ផ្ដើម​ហើយ​នៅថ្ងៃព្រហស្បតិ៍នេះ ដោយពលរដ្ឋប្រមាណ ៩០០លាននាក់ មានឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោតត្រូវចេញទៅបោះឆ្នោត។

ការបោះឆ្នោតអាណត្តិថ្មីនេះ គឺជា ការកំណត់លើប្រជាប្រិយភាពម្ដងទៀត របស់​នាយ​ក​រដ្ឋមន្ត្រីំណារិនឌ្រាម៉ូឌី បើបក្ស របស់គាត់ឈ្នះឆ្នោតគឺលោកម៉ូឌីនឹងបន្តធ្វើនាយករដ្ឋមន្ត្រី ប្រាំឆ្នាំទៀត។ លោកម៉ូឌីមានអាយុ៦៨ឆ្នាំ ។ លោកជាបេក្ខជន របស់គណបក្សកាន់អំណាច ​ Bharatiya Janata -BJP។

យ៉ាងណាបក្ស BJPរួមនឹងលោកម៉ូឌី ត្រូវ​យកឈ្នះលើ បក្ស​នយោបាយធំៗរាប់​សិបបក្ស ប៉ុ​ន្តែបក្ស សមាជជាតិ របស់សន្តិវង្ស Nehru-Gandhi គឺជាបក្សអាចរកសំឡេងឆ្នោតបានច្រើន ជាងគេ។ បក្សប្រឆាំងដ៏ធំនេះ ដឹកនាំដោយ បេក្ខជនាយករដ្ឋមន្ត្រីគឺលោក Rahul Gandhi ។

មិនត្រឹមតែ ត្រូវប្រឈមនឹង បក្ស សមាជជាតិ បក្ស BJP ត្រូវប្រឈមនឹងការកាត់បន្ថយភាពក្រីក្រនៅតាមជនបទ ដែលបក្សនេះ ធ្វើបានជោកជ័យតិចតួចហើយមួយវិញទៀតករណីភេរវកម្ម និង បញ្ហាប្រទេសប៉ាគីស្ថាន។

តាមកាសែតបាងកកប៉ុស្តិ៍  លទ្ធផលបោះឆ្នោតនឹងប្រកាសអោយដឹងជាផ្លូវការរហូតដល់ថ្ងៃទី២៣ឧសភាឆ្នាំ២០១៨នេះ៕

 

Share

Image
Image
Image