en     km
en     km

ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ត្រូវបានចាត់ទុកជាធុងសំរាមប្រទេសអភិវឌ្ឍន៍

Share

ថ្មីៗនេះកម្ពុជាភ្ញាក់ផ្អើលនឹងការមកដល់នូវសំរាមចំនួន៨៣កុងតឺន័រ ដែលត្រូវបានមន្រ្ដីជំនាញរកឃើញថាមានប្រភពនាំចូលពីប្រទេសអភិវឌ្ឍន៍។ នៅឆ្នាំ២០១៩នេះហោចណាស់មានប្រទេសចំនួន៣ទៀតនៅអាស៊ីអាគ្នេយ៍គឺ ហ្វីលីពីន ម៉ាឡេស៊ី និង​ឥណ្ឌូនេស៊ី បានផ្ទុះកំហឹងនឹងការបន្លំយកសំរាមចូលតាមផ្លូវនាវាចរណ៍។ ការយកសំរាមចូលនេះត្រូវបានមជ្ឈដ្ឋានក្នងុស្រុក​និងក្រៅស្រុកវាយតម្លៃពី ចេតនាក្រុមលោកខាងលិច ថាកំពុងចាត់ទុកប្រទេសកំពុងអភិវឌ្ឍជាសំរាម ក្រោយពីគោលនយោបាយទទួលកែច្នៃសំរាមរបស់ចិនត្រូវបានបិទបញ្ចប់។

កញ្ញា ឆោម ពៅនិកា ជូនសេចក្ដីប្រែសម្រួល

ទ្វីបអាស៊ីមានចំងាយរាប់ម៉ឺនយោជន៍ពីទ្វីបអាមេរិក អឺរ៉ុប និង អូសេអានី។ អាស៊ីអាគ្នេយ៍គឺជាអនុតំបន់នៃអាស៊ី បណ្ដុំនូវប្រទេសជាច្រើនដែលត្រូវ បានគេធ្វើការតំបន់ភូមិសាស្រ្ដពីរគឺ អាស៊ីអាគ្នេយ៍ដីគោក រួមមាន កម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ វៀតណាម និង ទៀបកោះម៉ាឡេស៊ី និងអាស៊ីអាគ្នេយ៍ដែនទឹក មាន ព្រុយណេ ម៉ាឡេស៊ីខាងកើត ទីម័រខាងកើត ឥណ្ឌូណេស៊ី ហ្វីលីពីន កោះគ្រិស្តម៉ាស និងសិង្ហបុរី។ តាមប្រវត្តិសាស្រ្ដ បណ្ដាប្រទេសនៅអាស៊ីអាគ្នេយ៍មិនមែនជាប្រទេសបញ្ឆេះសង្គ្រាម ក្រៅតំបន់នោះទេ តែគ្រាន់តែទទួលរងឥទ្ធិពលពីលោកខាងលិច ដោយសារ អាណានិគម ដោយសង្គ្រាមលោក និង មនោគមន៍វិជ្ជាផ្សេងៗដែលរុញ ឱ្យមានសង្គ្រាមស៊ីវិលបានបណ្ដាលឱ្យប្រទេសអាស៊ីអាគ្នេយ៍អស់នេះ កសាងភាពរីកចម្រើនរបស់ខ្លួនមិនរហ័សរហួនដូចលោកខាងលិច និង កើតមានជាមតិសាធារណៈជនថា ភាគច្រើនជាប្រទេសកំពុងអភិវឌ្ឍដល់សព្វថ្ងៃ។ មកដល់សតវត្សទី២១នេះ ខ្លះៗនៃប្រទេសកំពុងអភិវឌ្ឍន៍បាននិយាយតតាំង​នឹងលោកខាងលិច តាមរយៈការចាត់ទុកការបញ្ចូនសំរាមជារឿងមាក់ងាយរបស់ បណ្ដាលោកខាងលិចមកកាន់ប្រទេសខ្លួន។

ផ្ដើមចេញពីខែឧសភានៃប្រទេសម៉ាឡេស៊ី ក្រសួងបរិស្ថានម៉ាឡេស៊ីបាន ប្រកាសបញ្ចូនសំរាម៣០០០ពាន់តោនទៅកាន់ប្រទេសដើមវិញ។ម៉ាឡេស៊ីថា មិនថាតែឆ្នាំនេះ គឹតាំងពីឆ្នាំមុន ម៉ាឡេស៊ីពិតខឹងសម្បារខ្លាំងណាស់នឹងទង្វើ ប្រទេសអភិវឌ្ឍន៍មួយចំនួនដែលមកចាក់សំរាមលើដែនដីខ្លួនក្រោយពីចិនបដិសេធការនាំចូលសំរាមតទៅទៀត។សំរាមទាំងនោះ ម៉ាឡេស៊ីថា ជាសំរាមកែច្នៃឬ ប្រើការលែងកើតហើយ គឺមិនដូចអ្វីដែលខ្លួនបានធ្វើពាណិជ្ជកម្មឱ្យនាំចូលនូវផលិត ផលជជុះអាចកែច្នៃបាននោះទេ។អំពើនេះគឺបំពានលើច្បាប់បរិស្ថានរបស់ម៉ាឡេស៊ី។មន្រ្ដីគយម៉ាឡេស៊ីរឿងឃើញថា ប្រភពដើមនៃសំរាមនៃគឺចេញពីប្រទេសចំនួន១៤ រួមមានអាមេរិក ជប៉ុន បារាំង កាណាដា អូស្រ្ដាលី អង់គ្លេស និង​ប្រទេសអឺរ៉ុបខ្លះទៀត។ ពលរដ្ឋម៉ាឡេស៊ី ចេញមុខប្រតិកម្មតាមបណ្ដាញផ្សព្វផ្សាយព័ត៌មាន ជាពិសេសបណ្ដាញសង្គម ថា ពលរដ្ឋជាតិសាសន៍អភិវឌ្ឍន៍ឆ្លាតគ្រប់រឿងបែបជាមិន ដឹងថាអ្វីជាសំរាមទៅវិញ ខ្លាំងជាងនេះគឺមិនដឹងថាសំរាមណាកែច្នៃបានមិនបាន។ស្របពេលនោះដែរ រដ្ឋមន្រ្ដីស្រ្ដីនៃក្រសួងបរិស្ថាន និយាយដោយកំហឹងថា យើងទទូចឱ្យប្រទេសអភិវឌ្ឍន៍អស់នោះចេះពិចារណាអំពីការគ្រប់គ្រងប្លាស្ទិចរបស់ខ្លួននិងបញ្ឈប់ការដឹកជញ្ចូនសំរាមមកកាន់ប្រទេសកំពុងអភិវឌ្ឍ។បើអ្នកដឹកមកម៉ាឡេស៊ី ម៉ាឡេស៊ីនឹងដាក់ទៅវិញដោយគ្មានធម៌មេត្តាឡើយ។

ដោយឡែកព័ត៌មានពីហ្វីលីពីនបានចុះផ្សាយមួយសប្ដាហ៍បន្ទាប់ពីរឿងសំរាមនេះគឺអំពីប្រតិកម្មរបស់ ប្រធានាធិបតីកណ្ដាប់ដៃដែក Rodrigo Duterte។លោកបាន ផ្ទុះកំហឹងឆ្លើយតបជាចំហនឹងដំណឹងបន្ទាន់នៃកុងតឺន័រចំនួន៦៩ស្រាប់តែដឹកសំរាមមដល់ដែនដីរបស់ខ្លួន។លោកបានបញ្ជាឱ្យបញ្ចូនជាបន្ទាន់ទៅកាន់ប្រទេសដើម គឺកាណាដា បើមិនដូច្នេះទេលោកថានឹងដាក់ចំណាត់ការណ៍ឱ្យទុកវាអណ្ដែត ត្រសែតលើដែនទឹករបស់កាណាដាទៅ ឬ មួយចង់ឃើញលោកបញ្ជាឱ្យគេយកទៅចាក់ នៅមុខស្ថានទូតកាណាដានៅរដ្ឋធានី ម៉ានីល ឬយ៉ាងណា។ ពីភាគីកាណាដាពេលនោះបានឆ្លើយតបថា ការនាំចេញសំរាមទៅកាន់ ហ្វីលីពីនគឺរដ្ឋាភិបាលមិនបានដឹងនោះទេ វាជាប្រតិបត្តិការពាណិជ្ជកម្ មរបស់ឯកជនទេ។

គឺឃើញថា បន្ទាប់ពីចិន និង​ម៉ាឡេស៊ីមក ហ្វីលីពីនគឺជាប្រទេសទីបីដែលជា ទីតាំងចាក់ចោល​សំរាមរបស់ពិភពលោក។តែមិនដូច្នេះទាំងស្រុងទេ ស្រាប់តែខែមិថុនា ទំនងមានការបង្វិលសំរាមទាំងនោះទៅកាន់ប្រទេសដទៃ ហើយមិននឹកស្មានថាជាប្រទេស​ឥណ្ឌូនេស៊ីសោះ។ តាមរយៈក្រសួងបរិស្ថានរបស់ប្រទេសឥណ្ឌូនេស៊ី ឥណ្ឌូនេស៊ីបានធ្វើការឆ្លើយតប​យ៉ាងអង់អាចតែប្រកបដោយការឈឺចាប់ចំពោះការមកដល់នូវសំរាមផ្លាស្ទិច កម្ទេចឈើ និង កាកសំណល់ផ្សេងៗប្រមាណ៤៩កុងតឺន័រកាលពីខែមិថុនា។ឥណ្ឌូនេស៊ីនឹកស្មានមិនដល់ថាកុងតឺន័រនេះជាសំរាមដែលមិនមែនជាក្រដាសបោះចោលសម្រាប់់កែច្នៃនោះទេ។ ប្រភពនៃការនាំចូលសំរាមមកាន់ឥណ្ឌូនេស៊ីត្រូវបានរាយការណ៍ដោយជំនាញថា គឺមកពី សហរដ្ឋអាមេរិក អូស្រា្ដលី និង ប្រទេសអឺរ៉ុបមួយចំនួន។ឥណ្ឌូនេស៊ីជាផ្លូវការចាត់ទុកថា ទង្វើរបស់ប្រទេសអភិវឌ្ឍន៍គឺកំពុងបំពារ​បំពានច្បាប់នាំចូល។ ជាងនេះទំនិញសំរាមអស់នោះត្រូវបានមន្ទីរពិសោធន៍រកឃើញថា មាន៣៨កុងតឺន័រពោរពេញដោយសារធាតុកង្វក់ពុលជាខ្លាំងប៉ះពាល់សុខភាព។ ឥណ្ឌូនេស៊ី​ភ្លាមនោះបាននិយាយជួសមុខឱ្យអាស៊ីអាគ្នេយ៍ថា ប្រទេសជាតិអាស៊ីអាគ្នេយ៍​បដិសេធ​​នឹងធ្វើជាដែនដីចាក់សំរាមរបស់លោកខាងលិច។

ស្រាប់តែមកដល់ខែកក្កដា គឺមួយត្រីមាសបន្ដបន្ទាប់គ្នានៅ ថ្ងៃទី១៧កក្កដា កុងតឺន័រដឹកសំរាមចំនួន៨៣បានដល់ប្រទេសកម្ពុជា។ វាបានធ្វើឱ្យការភ្ញាក់ផ្អើលពីមហាជនជាខ្លាំង។ ការត្រួតពិនិត្យជាចុងក្រោយរបស់ មន្រ្ដីជំនាញរកឃើញប្រភពគឺដដែលៗដូចហ្នឹងប្រទេសពីរបីទៀតនៅអាស៊ីអាគ្នេយ៍។កុងតឺន័រផ្ទុកសំរាមមាន៧០មកពីអាមេរិក និង ១៣ដឹកពីកាណាដា។ជាងនេះក្រសួងបរិស្ថានកម្ពុជា បានប្រតិកម្មដោយឆ្លើយតបតាមសំអាងលើផ្លូវច្បាប់ថា នឹងរកមុខក្រុមហ៊ុនបន្លំយកសំរាមចូលនោះដោយថាជាទំនិញកែច្នៃមកផ្ដន្ទាទោសខាងតែបាន។អ្នកនាំពាក្យក្រសួងបរិស្ថានកម្ពុជាមួយរូប បាននិយាយថា កម្ពុជាមិនមែនជ ាធុងសំរាមរបស់បរទេសដែលអាចមកចាក់របស់ហួសកាលបរិច្ឆេទនោះទេ រដ្ឋាភិបាលកំពុងប្រឆាំងនឹងកាត់បន្ថយកការនាំចូលផ្លាស្ទិច និងសារធាតុប្រេងផ្សេងៗ ទៀតយកមកកែច្នៃ។ កម្ពុជាក៏នឹងបង្ហាញវិធានដឹកទៅវិញនូវសំរាមអស់នោះវិញដែរ។

ប្រទេសលោកខាងលិចបានដឹកជញ្ជូនកាកសំណល់ប្លាស្ទិចរបស់ខ្លួនទៅប្រទេសចិនសម្រាប់ធ្វើការកែច្នៃឡើងវិញអស់ជាច្រើនទសវត្សរ៍ប៉ុន្តែត្រូវបានបង្ខំចិត្តស្វែងរកទិសដៅថ្មីៗកាលពីឆ្នាំមុននៅពេលដែលរដ្ឋាភិបាលចិនបានហាមឃាត់ការនាំចូលកាកសំណល់បរទេស។បន្ទុកចាប់តាំងពីពេលនោះមកបានធ្លាក់ចុះយ៉ាងធ្ងន់ធ្ងរមកលើប្រទេសអាស៊ីអាគ្នេយ៍ថ្វីបើបណ្តាប្រទេសនៅក្នុងតំបន់ក៏កំពុងធុញទ្រាន់នឹងការលាងសំរាមយ៉ាងរង្គាលរបស់លោកខាងលិច៕

អត្ថបទ៖ ឆោម ពៅនិកា

Share

Image
Image
Image