en     km
en     km

ប្រទេស​ហូឡង់​ ស្ថិត​នៅ​ក្នុង​ចំណោម​ប្រទេស​ដែល​មាន​ភាព​រីក​រាយ​បំផុត​ក្នុង​ពិភព​លោក​

Share

វា​ជា​រឿង​ធម្មតា​ទៅ​ហើយ​ ដែល​ប្រទេស​ហូឡង់​តែង​តែ​មាន​ឈ្មោះ​ក្នុង​បណ្តា​ប្រទេស​ដែល​មាន​ភាព​រីករាយ​បំផុត​លើ​លោក​ ហើយ​រចនា​សម្ព័ន្ធ​ ការងារ​របស់​ប្រទេស​នេះ​ជា​ភស្តុតាង​ស្រាប់​។​ ​បុរស​ជន​ជាតិ​ហូឡង់​ចំនួន​ ២៦.៨%​ ហើយ​នឹង​ ស្រ្តី​ហូឡង់​ ៧៦.៦%​ ជា​អ្នកនៅ​​ក្រោម​អាយុ​ធ្វើ​ការ​ ចំនាយ​ពេល​ធ្វើ​ការ​តិច​ជាង​ ៣៦​​ ម៉ោង​ ​ក្នុង​ម៉ោង​ធ្វើ​ការ​រយៈ​មួយ​អាទិត្យ​។

Holland

អ្នក​សេដ្ឋ​កិច្ច​គិត​ថា​ ភាព​រីករាយ​​ ព្រម​ទាំង​រចនា​សម្ព័ន្ធ​ការ​ងារ​របស់​ពួក​គេ​គឺ​ជា​សមត្ថ​ភាព​នាំ​មក​នូវ​គុណ​ប្រយោជន៌​ចំនួន​ពីរ​ គឺ​ថា​វា​មិន​ត្រឹម​តែ​ជា​គុណ​ប្រយោជន៌​ សម្រាប់​ជីវិត​រស់​នៅ​សុក​ស្រួល​នោះ​ទេ​ វា​ថែម​ទាំង​ជួយ​ពង្រឹង​ទស្សនៈ​ប្រពៃ​ណៃ​បែប​គ្រួសារ​ដែល​មាន​ពេល​ចំណាយ​នៅ​ផ្ទះ​។​​ ប្រទេស​មួយ​នេះ​ក៏​បាន​អនុម័ត​ច្បាប់​ដែល​ចែង​ថា​ស្រ្តី​មាន​សិទិ្ធ​កាត់​បន្ថយ​ម៉ោង​ធ្វើ​ការ​ដោយ​មិន​មាន​ផល​ប៉ះ​ពាល់​ណា​មួយ​បន្ទាប់​ពី​ការ​សម្រេច​ចិត្ត​ ពី​សំនាក់​នយោជក​ឡើយ​។​

​បន្ថែម​លើ​នេះ​ទៀត​ ប្រទេស​ហូឡង់​ ក៏​ជាប់​ជា​ប្រទេស​មាន​អ្នក​ធ្វើ​លំហាត់​ប្រាណ​ ក្នុង​ចំណោម​បណ្តា​ប្រទេស​ចំនួន​ ២៨​​ ក្នុង​សហគមន៌​អឺរ៉ុប​ផង​ដែរ​។ ​នេះ​ក៏​ជា​ តឹក​តាង​មួយ​ដែល​ជា​ចំនែក​នៃ​សេចក្តី​សុខ​របស់​ពួក​គេ​៕

ប្រភពៈ THE INDEPENDENT

Share

Image
Image
Image