en     km
en     km

ប្រធានាធិបតីអាហ្វ្រិកខាងត្បូងក្រោយពីអស់អំណាចរងការចោទប្រកាន់អំពើពុករលួយ

Share

អតីតប្រធានាធិបតីនៃប្រទេសអាហ្វ្រិកខាងត្បូង លោក Jacob Zuma ត្រូវដាក់ ឱ្យប្រឈមមុខនឹងបទចោទ១៦ករណី ដែលពាក់ព័ន្ធនឹងអំពើពុករលួយក្នុងកិច្ចព្រមព្រៀងទិញអាវុធ។

តាមបណ្ដាញផ្សាយព័ត៌មាន BBC លោក Jacob Zuma រងការសង្ស័យថាជាប់ពាក់ព័ន្ធនឹងការប្រើប្រាស់ថវិកាមិនសមស្រប និងច្បាប់របស់ជាតិនូវទឹកប្រាក់ច្រើនពាន់លានដុល្លារ កាលលោកកំពុងកាន់អំណាច។

បទចោទដែលរដ្ឋអាជ្ញាធ្វើការចោទប្រកាន់ទៅលើលោក Jacob Zuma រួមមាន ការលួចបន្លំ ការកេងប្រវ័ញ្ច និងការលាងលុយកង្វក់ ។ តែលោក Jacob Zuma បានបដិសេធ។

លោកJacob Zuma មានអាយុ ៧៥ឆ្នាំ ត្រូវបានបង្ខំឱ្យចុះចេញពីតំណែង កាលពីខែមុនដោយសមាជិកបក្សរបស់លោក គឺគណបក្សសមាជជាតិអាហ្វ្រិក។ រដ្ឋអាជ្ញា Shaun Abraham បាននិយាយថា មានភស្តុតាងគ្រប់គ្រាន់ដើម្បីចោទប្រកាន់លោកអតីតប្រធានាធិបតីរូបនេះ៕

Share

Image
Image
Image