en     km
en     km

ផ្ទុះបាតុកម្មដ៏ហិង្សានៅអ៊ីរ៉ាក់៖នាយករដ្ឋមន្ត្រីយល់ព្រមរុះរើគណៈរដ្ឋមន្ត្រីបន្ទាប់ពីមនុស្សស្លាប់កើនឡើង​៤៤នាក់

Share

ផ្ទុះបាតុកម្មដ៏ហឹង្សានៅអ៊ីរ៉ាក់៖នាយករដ្ឋមន្ត្រីយល់ព្រមរុះរើគណៈរដ្ឋមន្ត្រី បន្ទាប់ពីមនុស្សស្លាប់កើនឡើង​៣៤នាក់។

នាយករដ្ឋមន្ត្រី អ៊ីរ៉ាក់ Adel Abdul Mahdi បានអំពាវនាវ អោយសមាជិកសភា គាំទ្រលោក ដើម្បីរុះរើ គណៈរដ្ឋមន្ត្រី ខណៈលោកទទូចសុំអោយបាតុករ អត់ធ្មត់នឹងត្រឡប់ទៅធ្វើការវិញ ។

ការប្រកាន់ជំហរ ទន់ភ្លន់របស់លោក Mahdi បានកើតឡើងចំពេល បាតុករ រាប់ម៉ឺននាក់កាន់តែផ្ទុះ​កំហឹងដោយសារតែប៉ូលីសវាយបង្រ្គាប បណ្ដាលអោយមនុស្ស៤៤នាក់ស្លាប់ និងរងរបួស ជាង១៥០០នាក់ ។ នេះបើតាមទីភ្នាក់ងារសារព័ត៌មាន អ៊ីរ៉ាក់ ​ANI News។លោក Mahdi បាន​លោកសន្យាថានឹង ពិនិត្យ ហើយរុះរើគណៈរដ្ឋមន្ត្រីឡើងវិញ តែលោកថាគ្មានដំណោះស្រាយណា ល្អជាងនេះទេ។

លោកMahdi បានថ្លែងដូចនេះ តាមកញ្ចក់ទូរទស្សន៍ ចំពេល បាតុករឈានដល់ការទាមទារអោយ​ទម្លាក់រដ្ឋាភិបាល។ យ៉ាងណា លោក ទទួលស្គាល់ អំពីការកើតមានប្រព័ន្ធពុករលួយ នៅក្នុងជួរ​រដ្ឋាភិបាល ដែលលោកថាចាំបាច់ត្រូវវេះកាត់ជាបន្ទាន់។

បាតុកម្មតវ៉ានៅក្នុងប្រទេសអ៊ីរ៉ាក់បានផ្ទុះឡើងតាំងតែពីថ្ងៃអង្គារមកម្ល៉េះ ហើយបច្ចុប្បន្ននេះបាន និងកំពុងរីករាលដាលកាន់តែកាន់ខ្លាំងនៅក្នុងរដ្ឋធានីបាកដាដ។

ក្រុមបាតុករទាំងនេះនាំគ្នាធ្វើបាតុកម្មតវ៉ា ដើម្បីសម្ដែងការខឹងសម្បារនឹងអំពើពុករលួយ, វិបត្តិគ្មានការងារធ្វើ ព្រមទាំងទាមទារជីវិតរស់នៅតាមបែបស្ដង់ដារសមរម្យ។

លោក Adel Abdul Mahdi កាលពីថ្ងៃពុធបានចេញសេចក្ដីថ្លែងការណ៍មួយថា រដ្ឋាភិបាលរបស់លោក កំពុងរៀបចំជំនួបជាមួយក្រុមអ្នកតំណាងបាតុករ ដើម្បីពិភាក្សា និងពិចារណាទទួលសំណើសមស្របរបស់បាតុករ។ តែអ្នកសង្កេតការណ៍ព្រមានថា បើស្ថានការណ៍កាន់តែអាក្រក់ អាចនឹងកើតមាន​រដ្ឋប្រហារ ។ នេះជាលើកដំបូង ហើយដែលប្រជាជនអ៊ីរ៉ាក់ បានធ្វើបាតុកម្ម ប្រឆាំងអំពើពុករលួយ នៅ​ក្នុងជួររដ្ឋាភិបាល ចាប់តាំងពី ការទម្លាក់របបផ្ដាច់ការសាមដាមហូសេន នៅឆ្នាំ២០០៣ ដោយកងទ័ព​សហរដ្ឋអាមេរិក ៕

Share

Image
Image
Image