en     km
en     km

ពលរដ្ឋជាង៩លាន៦សែននាក់ទទួលបានអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរគំរូថ្មី

Share

ក្រុងភ្នំពេញ៖ ប្រជាពលរដ្ឋខ្មែរចំនួន៩លាន៦សែន៤ម៉ឺននាក់បានទទួលអត្តសញ្ញាណបណ្ណជាតិខ្មែរដល់ដៃហើយ។ នេះបើយោងតាម លោក ឃៀង សុគន្ធា ប្រធាននាយកដ្ឋានអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ នៃអគ្គនាយកដ្ឋាន អត្តសញ្ញាណកម្មដែលចំណុះក្រោមក្រសួងមហាផ្ទៃ។

លោក បានបញ្ជាក់ទៀតថា អត្តសញ្ញាណបណ្ណសញ្ជាតិខែ្មរនឹងនៅតែបន្តផ្តល់ជូនជារៀងរាល់ថ្ងៃនៅតាមប៉ុស្តិ៍នគរបាលឃុំ-សង្កាត់ នឹង អធិការដ្ឋាននគរបាលក្រុង-ស្រុក-ខណ្ឌ។

លោកឃៀង សុគន្ធា បានអំពាវនាវដល់ប្រជាពលរដ្ឋដែលមិនទាន់មានអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ឲ្យរួសរាន់មកធ្វើអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរឲ្យទាន់ពេលវេលា ដើម្បីជាការងាយស្រួលក្នុងការចុះឈ្មោះបោះឆ្នោត។

លោកបានមានប្រសាសន៍ថា អត្តសញ្ញាណបណ្ណសញ្ជាតិខែ្មរយ៉ាងយូរ៣០ថ្ងៃ ប៉ុណ្ណោះ ប្រជាពលរដ្ឋនឹងទទួលបានបន្ទាប់ពីចុះឈ្មោះធ្វើរួច។

មកទល់និងពេលនេះ ប្រជាពលរដ្ឋប្រមាណ៩លាន៦សែន៤ម៉ឺននាក់ហើយដែលបានទទួលអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរដល់ដៃនៅទូទាំងប្រទេស។  លោកបានបញ្ជាក់ទៀតថា​ប្រធាន ការធ្វើ និងផ្ដល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរដល់ប្រជាពលរដ្ឋខ្មែរ គ្មានការបង់ថ្លៃសេវានោះឡើយ៕

 

Share

Image
Image
Image