en     km
en     km

ភ្ញៀវ​ទេសចរណ៍​អឺរ៉ុប​ធ្លាក់​ចុះ​ ខណៈ​ភ្ញៀវ​ទេសចរណ៍​មក​ពី​តំបន់​អាស៊ី​កើនឡើង​ខ្លាំង​ជាង​ ៥​ដង​

Share

​ភ្នំពេញ​៖​ នៅ​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ​ គេ​សង្កេត​ឃើញ​កំណើន​ទេសចរណ៍​បរទេស​ហាក់​កើនឡើង​ ដែល​ក្នុង​នោះ​ គេ​សង្កេត​ឃើញ​ភ្ញៀវ​ទេសចរណ៍​បរទេស​ភាគច្រើន​ជា​ភ្ញៀវ​ ដែល​មក​ពី​ប្រទេស​ក្នុង​តំបន់​អាស៊ី​ មាន​ដូច​ជា​ប្រទេស​ចិន​ និង​ ប្រទេស​កូរ៉េ​ខាងត្បូង​។​ តែ​ស្រប​ពេល​នេះ​ភ្ញៀវ​ទេសចរណ៍​អឺរ៉ុប​ចាប់ផ្តើម​ធ្លាក់​ចុះ​។​ តែ​មន្ត្រី​ទេសចរណ៍​អះអាង​ថា​ បើ​ទោះបីជា​គ្មាន​ភ្ញៀវ​ទេសចរណ៍​អ៊ឺ​រ៉ុ​ប​ក៏​កំណើន​ទេសចរណ៍​កម្ពុជា​ កើនឡើង​ខ្លាំង​ជាង​មុន​ ៥​ ដង​ បើ​ប្រៀបធៀប​និង​ឆ្នាំ​មុនៗ​។​ លោក​ សេរី​ វឌ្ឍនៈ​ រាយការណ៍​៖​

ប្រភពរូបភាពី Sabay

​រដូវ​កាល​ (LOW​ SEASONS)​ គឺជា​រដូវ​កាលដែល​ភ្ញៀវ​ទេសចរណ៍​បរទេស​ចាប់ផ្តើម​ចូល​ធ្វើការ​ឡើង​វិញ​ ដែល​ជា​ហេតុផល​មួយ​ធ្វើ​ឲ្យ​កំណើន​ទេសចរណ៍​បរទេស​មានការ​ធ្លាក់​ចុះ​ជាង​រដូវ​កាល​ផ្សេងៗ​។​

​លោក​ លី​ សែ​ នាយក​ប្រតិបត្តិ​នៃ​គ្រឹះស្ថាន​អង្គរ​បាន​ឲ្យ​វិទ្យុ​ស្ត្រី​ដឹង​ថា​ នៅ​ក្នុង​រដូវ​កាល​នេះ​ ថ្វីបើ​កំណើន​ទេសចរណ៍​បរទេស​កើនឡើង​ក្នុង​រដូវ​កាល​ (LOW​ SEASONS)​ ក៏​ពិតមែន​ តែ​ចំនួន​ភ្ញៀវ​ទេសចរណ៍​មក​ពី​អ៊ឺ​រ៉ុ​ប​មាន​តិច​ជាង​ភ្ញៀវ​ទេសចរណ៍​ ដែល​មក​ពី​តំបន់​អាស៊ី​ ព្រោះ​រដូវ​កាល​(LOW​ SEASONS)​ ឬ​គេ​អាច​ហៅ​ថា​ រដូវ​ដែល​ភ្ញៀវ​ ទេសចរណ៍​បរទេស​ចាប់ផ្តើម​ធ្លាក់​ចុះ​ ព្រោះ​ជា​រដូវ​ដែល​ជនជាតិ​អ៊ឺ​រ៉ុ​ប​ដល់​ពេល​ចូល​ ធ្វើការ​វិញ​ ដែល​ជា​ហេតុផល​មួយ​ធ្វើ​ឲ្យ​ អ្នក​ទេសចរណ៍​មក​ពី​ទ្វីប​អ៊ឺ​រ៉ុ​ប​ចាប់ផ្តើម​ធ្លាក់​ចុះ​។​ លោក​ លី​ សែ​ ៖​ អាហ្នឹង​!​ គឺជា​រដូវ​កាលដែល​ជា​ ធម្មតា​អ៊ឺ​រ៉ុ​ប​គឺ​មាន​ពេលវេលា​របស់​គាត់​ក្នុង​ការ​ ឈប់​វិស្សមកាល​ នៅ​ក្នុង​ខែ​ កញ្ញា​ហ្នឹង​គឺ​ពួក​គាត់​មាន​វ៉ា​កង​មួយ​ក្រុម​ទៅ​ !​ ជា​ទូទៅ​សម្រាប់​អឺរ៉ុប​ គឺ​ខែ​៩​ ហ្នឹង​គឺ​គេ​ចាប់ផ្តើម​ចូល​ធ្វើការ​វិញ​ហើយ​ ដែល​ធ្វើ​ឲ្យ​កំណើន​ទេសចរណ៍​អឺរ៉ុប​ហ្នឹង​ធ្លាក់​ចុះ​។​

​យ៉ាងណា​ក៏​ដោយ​លោក​បាន​បង្ហាញ​ថា​ ចំពោះ​ភ្ញៀវ​ទេសចរណ៍​នៅ​តំបន់​អង្គរ​ ភ្ញៀវ​ទេសចរណ៍​គឺ​មានការ​ធ្លាក់​ចុះ​ជាង​រដូវ​កាល​ផ្សេងៗ​។​ តែ​លោក​បាន​សង្កត់ធ្ងន់​ថា​ ក្នុង​រដូវ​កាល​នេះ​គឺ​មាន​កំណើន​ឡើង​ខ្លាំង​ជាង​ ៥​ ដង​ បើ​ប្រៀបធៀប​និង​ចំនួន​នៃ​ភ្ញៀវ​ទេសចរណ៍​បរទេស​កាលពី​ឆ្នាំ​មុនៗ​ ។​ លោក​បាន​បង្ហាញ​ឲ្យ​ដឹង​ទៀត​ថា​ ចំនួន​ភ្ញៀវ​ទេសចរណ៍​កាលពី​ឆ្នាំ​មុន​ ក្នុង​រដូវ​កាល​ (LOW​ SEASONS)​ គឺ​កើនឡើង​បាន​ ២%​ តែ​ដោយឡែក​សម្រាប់​ឆ្នាំ​ ២០១៧​ នេះ​ គឺ​កើនឡើង​ដល់​ទៅ​ ១០%​ គឺ​កើនឡើង​ចំនួន​៥​ដង​។​ លោក​ លី​ សែ​ ៖​ «​យើង​បើ​ប្រៀបធៀប​ជា​ចំនួន​ទូទៅ​ គឺ​ភ្ញៀវ​គឺ​ខាង​អង្គរ​យើង​ហ្នឹង​ គឺ​កំនើន​ជា​មធ្យម​គឺ​ ១០​ ភាគរយ​ ប្រៀបធៀប​នឹង​ខែកញ្ញា​ក្នុង​ឆ្នាំ​ ២០១៧​ ទៅ​និង​ឆ្នាំ​មុន​ គ្រាន់តែ​ថា​កំនើន​ទេសចរណ៍​អាស៊ី​ កើនឡើង​ជាង​អឺរ៉ុប​»​។​

ប្រភពរូបភាពី Sabay

​យល់​ស្រប​នឹង​ការ​លើក​ឡើង​នេះ​ដែរ​ លោក​ តាំង​ សុចិត្ត​គ្រឹះ​ស្នា​ ប្រធាន​មន្ទីរ​ទេសចរណ៍​នៃ​ខេត្ត​ព្រះ​សីហ​នុ​ ក៏​បាន​យល់​ស្រប​ ចំពោះ​ការ​ពន្យល់​មូលហេតុ​នៃ​ការ​ធ្លាក់​ចុះ​កំណើន​ទេសចរណ៍​បរទេស​នេះ​ ដែរ​។​ លោក​ បាន​ពន្យល់​ថា​ ការ​ធ្លាក់​ចុះ​នៃ​ភ្ញៀវ​ទេសចរណ៍​គឺ​មក​ពី​រដូវ​កាល​ (LOW​ SEASONS)​ ដែល​ធ្វើ​ឲ្យ​ភ្ញៀវ​ទេសចរណ៍​មានការ​ស្រក​ចុះ​។​ យ៉ាងណា​លោក​ក៏​បាន​បង្ហាញ​ការ​យល់​ស្រប​នឹង​លោក​ លី​ សែ​ ថា​កំណើន​ទេសចរណ៍​ បរទេស​ហាក់ដូចជា​កើនឡើង​ខ្លាំង​ជាង​ធម្មតា​បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០១៦​ ដែល​ក្នុង​នោះ​ភ្ញៀវ​ទេសចរណ៍​ដែល​ជាប់​ចំណាត់ថ្នាក់​លេខ​មួយ​គឺ​ប្រទេស​ចិន​ ហើយ​លេខ​២​ គឺ​សហភាព​អឺរ៉ុប​។​
​លោក​ សុចិត្ត​គ្រឹ​ស្នា​៖​ វា​ទូទៅ​ឧបមា​ថា​ ខែ​នេះ​រដូវ​នេះ​គឺជា​រដូវ​ (LOW​ SEASONS)​ អ​ញ្ជឹ​ង​គឺថា​ភ្ញៀវ​អឺរ៉ុប​ពេល​ខ្លះ​គាត់​ឡើង​ ពេល​ខ្លះ​គាត់​ធ្លាក់​ជា​ទូទៅ​យើង​មិន​អាច​វាយតម្លៃ​ដោយ​ ការ​ស្មាន​បាន​ទេ​។​

​គេ​សំគាល់​ឃើញ​ថា​ ចំនួន​ទេសចរណ៍​បរទេស​ឆ្នាំ​នេះ​គឺ​កើនឡើង​ខ្លាំង​ជាង​ឆ្នាំ​មុន​ ខណៈ​កម្តៅ​នយោបាយ​ការទូត​រវាង​កម្ពុជា​ និង​ សហរដ្ឋអាមេរិក​ប៉ុន្មាន​ខែ​នេះ​មានការ​ប៉ះទង្គិច​។​ កំណើន​ទេសចរណ៍​នៅ​ក្នុង​ឆមាស​ដំបូង​ ភ្ញៀវ​ទេសចរណ៍​ដែល​មក​ធ្វើ​ ដំណើរ​ទស្សនា​នៅ​ ខេត្តសៀមរាប​ឆមាស​ទី​មួយ​ មាន​ចំនួន​ ២.៦​លាន​នាក់​ ខណៈ​ភ្ញៀវ​ទេសចរណ៍​ចិន​មាន​ចំនួន​ ៣៥​ភាគរយ​៕

Share

Image
Image
Image