en     km
en     km

ភ្លៀងនឹងបន្ដធ្លាក់ច្រើនពីថ្ងៃនេះ រហូតដល់ថ្ងៃទី២៤កក្កដា

Share

ភ្នំពេញ៖ សេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក​និងឧតុនិយម ចុះនៅថ្ងៃទី ១៧​ខែកក្កដា ឆ្នាំ២០១៨ បានឱ្យដឹងថា ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ២០១៨ បណ្ដាខេត្តជាប់ឆ្នេរសមុទ្រ ពិសេសខេត្តកោះកុង និងខេត្តព្រះសីហនុនឹងបន្ដមានភ្លៀងធ្លាក់ច្រើន ហើយផ្ទៃសមុទ្រមានខ្យល់បក់បោកខ្លាំង។

តាមសេចក្ដីជូនដំណឹងដដែលនេះ បន្ទាប់ពីបានតាមដានលើស្ថានភាពអាកាសធាតុរួចមកឃើញថា ខ្យល់មូសុងនិរតីខ្លាំងនៅតែបន្ដមានឥទ្ធិពលលើព្រះរាជាណាកច្រកម្ពុជា។ ដោយឡែក សម្ពាធទាបសកម្មមួយនៃប្រព័ន្ធសម្ពាធទាប បាននឹងកំពុងបង្កើនឥទ្ធិពលលើតំបន់ផ្ទៃរងទឹកភ្លៀងទន្លេមេគង្គក្នុងប្រទេសថៃ និងប្រទេសេឡាវ។

លក្ខណៈបែបនេះ នឹងធ្វើឲ្យបណ្ដាខេត្តជាប់ឆ្នេរសមុទ្រ ពិសេសខេត្តកោះកុង និងខេត្តព្រះសីហនុនឹងបន្ដមានភ្លៀងធ្លាក់ច្រើន ។ ផ្ទៃសមុទ្រមានខ្យល់បក់បោកខ្លាំង និងមានរលកខ្ពស់។

បណ្ដារាជធានី-ខេត្តដទៃទៀតនឹងមានភ្លៀងធ្លាក់រាយប៉ាយក្នុងកម្រិតពីតិចទៅបង្គួរ។ ក្នុងន័យនេះ ក្រសួងធនធានទឹក​និងឧតុនិយមអំពាវនាវដល់ ប្រជានេសាទ និងអ្នកធ្វើដំណើរតាមសមុទ្រ បង្កើនការប្រុងប្រយ័ត្នខ្ពស់ ដើម្បីជៀសវាងនូវគ្រោះថ្នាក់ផ្សេងៗដែលអាចកើតមានឡើងជាយថាហេតុ៕

Share

Image
Image
Image