en     km
en     km

មន្រ្ដីយោធាអាមេរិក៖នៅខែឧសភាឆ្នាំក្រោយគេអាចមើលឃើញទង់ជាតិចិននៅលើឆ្នេររាមកម្ពុជា

Share

តាមសារព័ត៌មានVOA អន្ដរជាតិរាយការណ៍ថា មន្រ្តីជាន់ខ្ពស់នៃបញ្ជាការ សហរដ្ឋអាមេរិកឥណ្ឌូ – ប៉ាស៊ីហ្វិកកាលពីថ្ងៃទី ១៥ ខែសីហាបានបញ្ជាក់ថាកម្ពុជានិង ចិនកំពុងបន្តស្ថាបនាមូលដ្ឋានកងទ័ពជើងទឹកចិននៅ​ក្នុង​ខេត្តព្រះសីហនុនៃ ភាគនិរតីប្រទេសកម្ពុជា។ ករណីនេះ កម្ពុជា ចាត់ទុកជាការបំផ្លើសរបស់​អាមេ​រិក ។ កម្ពុជា បានបដិសេធទាំងស្រុងថា កម្ពុជា មិនអោយ​មានវ​ត្តមាន​ទ័ពចិន​លើទឹក​ដីកម្ពុជា​ឡើយ​។

ទោះលោក Mike Pompeo រដ្ឋមន្រ្ដីក្រសួងការបរទេសអាមេរិក បាននិយាយសរសើរអំពីកម្ពុជាដែលគោរពទៅតាមរដ្ឋធម្មនុញ្ញខ្លួនមិនឱ្យមានកងទ័ពបរទេសឈរជើងនៅលើទឹកដីកម្ពុជាឡើយ។

មេដឹកនាំការទូតអាមេរិក បានថ្លែងដូចនេះ នៅចំពោះរដ្ឋមន្ត្រីការបរទេសនៃសមាគមអាស៊ាន នៅទីក្រុងបាងកក កាលពីដើមខែកក្កដា ដោយលោកស្នើ ឱ្យប្រយ័ត្នវត្តមានទ័ពចិនក្នុងតំបន់។

សារព័ត៌មាន សម្លេងសហរដ្ឋអាមេរិកផ្សាយជាភាសាអន្ដរជាតិ បានចុះផ្សាយ ដោយស្រង់សម្ដីលោក Joel B. Vowell មន្រ្តីជាន់ខ្ពស់នៃបញ្ជាការសហរដ្ឋអាមេរិកឥណ្ឌូ – ប៉ាស៊ីហ្វិកផ្សាយនៅថ្ងៃអាទិត្យទី២៥សីហានេះ ថា ការស្ថាបនានឹងចាប់ផ្តើមនៅ ឆ្នាំក្រោយនូវមូលដ្ឋានកងទ័ពជើងទឹករាមដោយបញ្ជាក់ប្រាប់ក្រុមអ្នកសារព័ត៌មានក្នុងតំបន់ថាប្រទេសកម្ពុជានឹងផ្តល់សិទ្ធិឱ្យចិនចូលមកដែនសមុទ្រនៅតាមឈូងសមុទ្រថៃ។

លោកបាននិយាយដូច្នេះទៀតថា យើងមានព័ត៌មានដែលប្រាប់យើងថា ទីនោះនឹងមានគម្រោងមួយចំនួនរបស់សាធារណរដ្ឋប្រជាមានិតចិនដើម្បីសម្រួលដល់មូលដ្ឋានកងទ័ពជើងទឹកនៅរាម។ក៏ប៉ុន្ដែមន្រ្ដីមន្ទីរបញ្ជកោណនៃទីក្រុង វ៉ាស៊ីនតោនមិនទាន់ធ្វើការអធិប្បាយអ្វីពីលើការបញ្ជាក់របស់ វ៉ូវ៉ែលនៅឡើយទេ។លោក វ៉ូវ៉ែលបាន ហៅគម្រោងដាក់យោធាចិននៅកម្ពុជាគឺជាក្ដីបារម្ភដ៏ធំ មួយសម្រាប់សហរដ្ឋអាមេរិកនិងក្រុមសម្ព័ន្ធមិត្តក្នុងតំបន់។

ដោយពិនិត្យមើលលើភូមិសាស្រ្ដ រាមជាទីតាំងទឹកមានមូលដ្ឋានជម្រៅទឹកជ្រៅនៅឈូងសមុទ្រថៃដែលអាចផ្ដល់ភាពងាយស្រួលក្នុងការបើកកាត់ទៅកាន់សមុទ្រចិនខាងត្បូង។ភាគីចិនជារឿយៗអះអាងថាដែនទឹកជាច្រើននៃសមុទ្រចិនខាងត្បូងជារបស់ចិនដែលទោះទីនោះទាំង ហ្វីលីពីន វៀតណាម ម៉ាឡេនឹងតៃវ៉ាន់ អះអាងរៀងខ្លួន។តែឡូវនេះព័ទ្ធពេញដោយកោះសិប្បនិម្មិតរបស់ក្រុងប៉េកាំង។

លោកដូណាល់អែមស្មឺននាយកកម្មវិធីអាស៊ីអាគ្នេយ៍នៅមជ្ឈមណ្ឌលស្រាវជ្រាវអាស៊ី – ប៉ាស៊ីហ្វិកនៅសាកលវិទ្យាល័យស្ទែនហ្វដបាននិយាយថាប្រសិនបើចិនប្រើមូលដ្ឋានរាមវានឹងមានគ្រោះថ្នាក់ខ្លាំងណាស់។

កាលពីថ្ងៃទី២១ កក្កដា សារព័ត៌មាន The Wall Street Journal  ចុះផ្សាយថា ​កម្ពុជាបានចុះកិច្ចព្រមព្រៀងសម្ងាត់ជាមួយចិន ក្នុងការ​ផ្ដល់​ឱ្យចិន មាន​មូលដ្ឋាន​កងទ័ពជើងនៅឈូងសមុទ្រកម្ពុជា រយៈពេល​ ៣០ឆ្នាំ​ និងអនុញ្ញាតឱ្យប៉េកាំងកសាងទីតាំងយុទ្ធោបករណ៍យោធាលើផ្ទៃដី១០០ហិចតា។

បែបណា ចិននិងកម្ពុជាបានបដិសេធរបាយការណ៍ស៊ើបអង្កេតនោះ។តែលោក វ៉ូវ៉ែលបដិសេធលើការបដិសេធនោះម្ដងទៀត។

លោក Vowell ថែមទាំងថា ស្នើពួកគេនាំយើងទៅទស្សនាទីនោះនៅខែឧសភាឆ្នាំ ក្រោយហើយនឹងបានអ្វីដែលគេស្ថាបនាហើយ នៅទីនោះ។ ខ្ញុំគិតវិជ្ជមានទេគឺវាគ្មានទង់ជាតិកម្ពុជាឬអាមេរិកឡើងវានឹងមានដោតទង់ជាតិចិន។មន្រ្ដីជាន់ខ្ពស់អាមេរិករូបនេះ បានទាញយកការព្រួយបារម្ភពីការអភិវឌ្ឍខេត្តកោះកុងនិងព្រលានយន្ដហោះថ្មីដែលស្ថិតនៅចម្ងាយ៧០គីឡូម៉ែត្រពីរាម។

មន្ទីរបញ្ចកោណថា សម្ដេចហ៊ុនសែន នាយករដ្ឋមន្រ្ដីកម្ពុជា និង រដ្ឋមន្រ្ដីក្រសួងការពារជាតិ សម្ដេច ទៀបាញ់មិនទាន់ផ្ដល់ចម្លើយក្រោយពីមន្ទីរ រដ្ឋបាលអាមេរិកបានផ្ញើលិខិតសួរនាំអំពីគម្រោងនៅរាមនោះទេ។ តំណាលគ្នានោះ នៅក្នុងលិខិតចុះថ្ងៃទី ២៤ ខែមិថុនាអនុរដ្ឋមន្ត្រីក្រសួងការពារជាតិ សហរដ្ឋអាមេរិកប្រចាំតំបន់អាស៊ីខាងត្បូងនិងអាស៊ីអាគ្នេយ៍ Joseph Felter បានសម្តែងការព្រួយបារម្ភអំពីការច្រានចោល របស់កម្ពុជាចំពោះជំនួយរបស់ សហរដ្ឋអាមេរិកសម្រាប់ការជួសជុលកន្លែងបណ្តុះបណ្តាលនិងឃ្លាំងថែទាំទូកនៅមូលដ្ឋាន។

វិទ្យុស្ត្រីមិនទាន់បានសុំការឆ្លើយតបជាថ្មីម្ដងទៀតទៅ អ្នកនាំពាក្យរាជរដ្ឋាភិបាល និងអ្នកនាំពាក្យ​ក្រសួង​ការពារជាតិនោះទេ។

តែទាំងលោកផៃស៊ីផាននិងឧត្តមសេនីយ៍ឈុំ សុជាតិ បានដឹកនាំអ្នកសារព័ត៌មាន ជាង៧០កាលពីចុង​ខែ​មិថុនា ទៅកាន់ឆ្នេរ រាមកម្ពុជាដែលអាមេរិកសង្ស័យថា ទីនោះអនាគតនឹងក្លាយជាមូលដ្ឋានទ័ពជើ​ងទឹកចិន។ ក្រោយពីនាំអ្នកសារព័ត៌មាន ទៅពិនិត្យមើលហើយ គឺទាំងលោកផៃស៊ីផាន និងលោក​ឈុំ​សុជាតិបានអះអាងប្រាប់អ្នកសារព័ត៌មានទីនោះ គឺឆ្នេររាមពុំអាចក្លាយជាមូលដ្ឋានទ័ពជើងចិនឡើយ។

យ៉ាងណាអ្នកនាំពាក្យក្រសួងការពារជាតិលោក ឈុំ សុជាតិបានប្រាប់វីអូអាថា មន្រ្ដីប្រតិភូយោធាអាមេរិកម្នាក់បានសួរនាំលោករឿងនេះកាលពីថ្ងៃទី១កក្កដា តែលោកបានយករដ្ឋធម្មនុញ្ញមកបញ្ជាក់ថាមានការហាមឃាត់វត្តមានកងទ័ពចិននៅរាម។លោកឈុំសុជាតិថែមទាំងថា រឿងទី២ បើសិនណាអ្នកចង់ប្រើមូលដ្ឋានទ័ពនៅកម្ពុជា គឺវាមិនប្រសើរដូចប្រើនៅលើកោះហានណាន់ទេព្រោះវាជិតចិនហើយទឹកជ្រៅជាងទៀតបើធៀបនឹងទីនេះ ម្យ៉ាងកោះនោះវាជាផ្នែកមួយនៃខេត្តចិនភាគខាងត្បូង។

ជាចុងក្រោយ​Vowell ព្រមានឱ្យដឹងថា កម្ពុជាត្រូវតែឆ្លើយតបនឹងលិខិត ហ្វឺល័រមុនពេលការបញ្ជាធ្លាក់មកថាត្រូវតែសម្រេចថាធ្វើអ្វី សម្រាប់អាមេរិក៕

អត្ថបទដោយ ឆោម ពៅនិកា

Share

Image
Image
Image