en     km
en     km

មន្រ្តីការពារជាតិបដិសេធពាក្យចចាមអារាមពីការទម្លាក់សក្កិមន្រ្តីទាហានជាន់ខ្ពស់

Share

ភ្នំពេញ៖ លោកនាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការប្រចាំការ នៃក្រសួងការពារជាតិបានបដិសេធចំពោះពាក្យចចាមអារាមដែលថា ក្រសួងការពារជាតិមានគម្រោងទម្លាក់សក្តិទាហាន ខណៈមានដំណឹងលេចលឺថា មានការទម្លាក់សក្កិ ឬផ្កាយ មន្រ្តីទាហានជាន់ខ្ពស់មួយចំនួន ដើម្បីឱ្យកូនសម្តេច ហ៊ុន សែន មានឋានៈស្មើនឹងពួកមន្រ្តីចាស់វស្សាទាំងអស់នោះ។

ការចេញមុខអះអាងរបស់លោក នាង ផាត នេះធ្វើឡើងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមេសា និងលើកទិសដៅការងារបន្តសម្រាប់ខែឧសភា ឆ្នាំ២០១៩ នៅថ្ងៃទី០២ ឧសភានេះ ដែលត្រូវបានបង្ហោះលើទំព័រហ្វេសប៊ុករបស់លោកនាយឧត្តម សេនីយ៍ ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិ។

                                               ​លោកនាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការប្រចាំការ នៃក្រសួងការពារជាតិ។

បើតាមការលើកឡើងរបស់លោក នាង ផាត ឱ្យដឹងថា ព័ត៌មានចចាមអារាមទាក់ទងការទម្លាក់សក្កិមន្រ្តីទាហានជាន់ខ្ពស់នេះ គឺមិនមែនជាការពិតទេ។ លោកសុំអំពាវនាវឱ្យនាយទាហានទាំងអស់កុំមានការភ្ញាក់ផ្អើល តាមការបកស្រាយខុសគោលបំណងរបស់រាជរដ្ឋាភិបាល ក្នុងផែនការកែទម្រង់កងយោពលខេមភូមិន្ទ រយៈពេល ៥ឆ្នាំ ពីឆ្នាំ ២០១៥-២០១៩។

លោក នាង ផាត បន្ថែមទៀតថា ការកែទម្រង់ឋានន្តសក្តិ ក្នុងកងយោធពលខេមភូមិន្ទ មានផែនការណ៍យុទ្ធសាស្រ្តយូរអង្វែង និងជាជំហានៗ ដើម្បីកសាងកងទ័ពមួយមានគុណភាព និង ប្រសិទ្ធភាពដឹកនាំ បញ្ជាឱ្យសមស្រប តាមការវិវឌ្ឍន៍ នៃសភាពការណ៍ជាតិ និងអន្តជាតិ។ មិនមែនកាត់ ឬទម្លាក់សក្តិ ដូចការបកស្រាយភាន់ច្រឡំនោះទេ៕

Share

Image
Image
Image