en     km
en     km

មេដឹកនាំវេណេហ្សូអេឡា ប្រកាសត្រៀមសង្គ្រាមជាមួយអាមេរិក

Share

ប្រធានាធិបតី វេណេហ្សូអេឡា នីកូឡាស ម៉ាឌូរ៉ូ ដែលត្រូវបានប្រទេសលោកខាងលិចនិងក្រុមគណបក្សប្រឆាំងចោទថា កំពុងដឹកនាំប្រទេសទៅរករបបផ្តាច់ការ បានប្រកាសប្រាប់មេទ័ពរបស់ខ្លួនឲ្យត្រៀមធ្វើសង្គ្រាមជាមួយសហរដ្ឋអាមេរិក។

ការថ្លែងរបស់លោក នីកូឡាស់ ធ្វើឡើងឆ្លើយតបទៅនិងលោកដូណាល់ត្រាំដែលបានចេញបម្រាមហាមពលរដ្ឋរបស់ខ្លួនធ្វើដំណើរទៅវេណេហ្សូអេឡា ហើយបានព្រមានថាមិនទុកឲ្យប្រធានាធិបតី នីកូឡាស់ ដឹងនាំប្រទេស បានទៀតនោះទេ។

លោក នីកូឡាស់បានប្រាប់មេទ័ពរបស់លោកថា ចាប់ពីពេលនេះតទៅ មេទ័ពទាំងអស់ត្រូវស្លៀកពាក់ឯកសណ្ធានយោធានៅគ្រប់ទីកន្លែងទាំងអស់ហើយត្រូវរៀបចំទីតាំងប្រយុទ្ធរបស់ខ្លួនមុខសង្គ្រាមផ្ទុះឡើង។

កាលពីថ្ងៃម្សិលមិញលោកដូណាល់ត្រាំ​ ដែលស្រង់មកចុះផ្សាយដោយបណ្តាញផ្សាយព័ត៌មាន BBC គឺលោកបានប្រាប់នាយករដ្ឋមន្រ្តី អេស្ប៉ាញ ថា សហភាពអ៊ឺរ៉ុបត្រូវតែចូលរួមជាមួយអាមេរិកដើម្បីធ្វើការដាក់ទណ្ឌកម្មលើប្រទេសវេណេហ្សូអេឡា។

លោកត្រាំបានបញ្ជាក់ទៀតថា ការដាក់ទណ្ឌកម្មគឺជាជម្រើសការទូត តែករណីអន្តរាគមន៍ដោយកងទ័ពគឺជារឿងផ្សេងទៀត។

វិបត្តិនយោបាយនៅវេណេហ្សូអេឡា តាំងពីខែមេសាមក បាននាំឲ្យមនុស្សស្លាប់ជាង១២០នាក់ ហើយក្នុងនោះមេដឹកនាំបក្សប្រឆាំងធំៗត្រូវបានចាប់ខ្លួន។ សហរដ្ឋអាមេរិក បានដាក់លោកនីកូឡាស់ ម៉ាឌូរ៉ូ ក្នុងបញ្ជីខ្មៅនៃមេដឹកនាំឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ៕Newsweek.com

Share

Image
Image
Image