en     km
en     km

មេដឹកនាំហ្វីលីពីន ឌូទើតេ ទទូចឱ្យសមាជិក ICC ដកខ្លួនពីស្ថាប័នយុត្តិធម៌អន្តរជាតិនេះ

Share

ហ្វីលីពីន៖ បន្ទាប់ពីធ្វើសេចក្ដីសម្រេចដោយឯកតោភាគី ដកសមាជិកភាពចេញលក្ខន្តិកៈក្រុងរ៉ូម  ដែល ជាយន្តការបង្កើតស្ថាប័នយុត្តាធិការអន្តរជាតិ ICC លោក Rodrigo Duterte ប្រធានាធិបតីនៃប្រទេសហ្វីលីពីន បានទទូចដល់ប្រទេសជាសមាជិករបស់ ICC ទាំងអស់ដកខ្លួនពីស្ថាប័ននេះ។

ការទទូចរបស់មេដឹកនាំប្រទេសមួយនៅអាស៊ីអាគ្នេយ៌បានធ្វើឡើងបន្ទាប់ពីខ្លួនលោកផ្ទាល់ ត្រូវបានការិយាល័យរដ្ឋអាជ្ញា ICC ចាប់ផ្ដើមស៊ើបអង្កេតសំណុំរឿងឧក្រិដ្ឋកម្មពាក់ព័ន្ធសង្រ្គាមប្រឆាំងគ្រឿងញៀន។

 

             ពលរដ្ឋហ្វីលីពីនចេញបាតុកម្មប្រឆាំងការសម្លាប់អ្នកទោសគ្រឿងញៀនក្នុងយុទ្ធនាការបោសសំអាតគ្រឿងរបស់លោក ដូធើតេ។

 

លោកប្រធានាធិបតី Rodrigo Duterte  បាននិយាយកាលពីថ្ងៃអាទិត្យទី១៨មីនាថា លក្ខន្តិកៈក្រុងរ៉ូម ដែលនាំឱ្យមានការបង្កើតតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ICC គឺជាឧបរកណ៍គតិយុត្តមួយដែលគ្មានន័យ ដោយសារតែមិនមានស្តង់ដាទូទៅ។

តុលាការឧក្រិដ្ឋកម្មអន្តរជាតិ ICC ត្រូវបានដាក់ឱ្យដំណើរយន្តការរបស់ខ្លួន នៅឆ្នាំ២០០២ ដែលមាន១២៣ប្រទេសជាសមាជិក ក្នុងនោះមានប្រទេសហ្វីលីពីនមួយដែរនៅអាស៊ីអាគ្នេយ៌។

លោកប្រធានាធិបតី Rodrigo Duterte  ត្រូវបានសកម្មជនសិទ្ធិមនុស្ស ហៅលោកថាជាបុរសខ្លាំង កោងកាច ដោយសារលោកប្រើប្រាស់បទបញ្ជារំលោភលើច្បាប់ទាំងឡាយរបស់ប្រទេសនេះ ជាពិសេស លោកមានឈ្មោះ មនុស្សសង្រ្គាមប្រឆាំងគ្រឿងញៀនដែលនាំឱ្យក្រុមសិទិ្ធមនុស្សអន្តរជាតិរកឃើញថា ក្រោមបទបញ្ជារបស់លោក បណ្ដាលឱ្យមនុស្សជាង១២០០០នាក់ស្លាប់។

លោកប្រធានាធិបតី Rodrigo Duterte   បានប្ដេជ្ញាថានឹងបញ្ចុះបញ្ចូលប្រទេសជាសមាជិករបស់ ICC ដកខ្លួនពីលក្ខន្តិកៈក្រុងរ៉ូម។ 

ក្នុងពិធីមួយ ជាមួយកងទ័ពកាលពេលថ្មីៗនេះ លោកDuterte  បាននិយាយថា៖« យើងសូមនិយាយថា យើងពិតជាដកខ្លួនចេញមែន ទើបយើង ប្រកាសប្រាប់ពិភពលោកដួចនេះ។ សូមប្រទេសជាសមាជិកគួរត្រូវធ្វើតាមយើងព្រោះស្ថាប័ននេះគ្មានបានការទេ»។

                                                                                ​​លោក ដូធើតេ ប្រធានាធិបតី ហ្វីលីពីន។

 

លោកប្រធានាធិបតី Rodrigo Duterte  ថាលក្ខន្តិកៈក្រុងរ៉ូម គឺជាគំនិតផ្ដួចផ្ដើម និងធានារ៉ាប់រង ដោយ សហភាពអឺរ៉ុប ដែលលោកថា ស្ថាប័ននេះ មិនមានស្តង់ដាសម្រាប់ប្រទេសទូទៅទេ។

តាមបណ្ដាញផ្សាយព័ត៌មានអាល្លឺម៉ង់ DW ការិយាល័យរដ្ឋអាជ្ញា ICC ដែលមានមូលដានកណ្ដាលនៅទីក្រុងឡាអេ ប្រទេសហូឡង់ កាលពីខែមុននេះ បានប្រកាស បើកការស៊ើបអង្កេតបឋម ករណីការបង្រ្កាបយ៉ាងឃោរឃៅ ក្នុងយុទ្ធនាការប្រឆាំងគ្រឿងញៀននៅក្នុងប្រទេសហ្វីលីពីន។ ករណីនេះក្រុមសិទ្ធិមនុស្ស ជាតិនិងអន្តរជាតិ បាននិយាយថា យុទ្ធនាការនេះ នាំឱ្យមនុស្សស្លាប់រាប់ពាន់នាក់។ 

យោងតាមលក្ខន្តិកៈក្រុងរ៉ូម  សមាជិក អាចបោះបង់ចោលសមាជិកភាពរបស់ខ្លួន តែត្រូវធ្វើសេចក្ដីស្នើជាផ្លូវការ ហើយ រយៈពេលមួយឆ្នាំទើប ចាកចេញពីសមាជិកនេះបាន។

អ្នកច្បាប់ សិទ្ធិមនុស្ស និយាយថា ទោះបី ហ្វីលីពីនដកខ្លួនពីលក្ខន្តិកៈក្រុងរ៉ូមក៏ដោយ តែ លោកប្រធា នាធិបតី Rodrigo Duterte  មិនអាចរួចខ្លួនពីការចោទប្រកាន់និងផ្តន្ទាទោសបាននោះទេ ព្រោះតែ ទង្វើរបស់បុគ្គលនេះ បានស្ដែងឡើងនៅក្នុងពេលប្រទេសខ្លួនជាសមាជិក។

តែយ៉ាងនេះក្ដីលោក Duterteបាន វាយបន្ថោកICC ថា ជាស្ថាប័នមួយគ្មានសិទិ្ធអំណាច ចោទប្រកាន់ ឬកាត់ទោស លោកទេ ដោយសារតែ លក្ខន្តិកៈក្រុងរ៉ូម បានរំលោភលើច្បាប់របស់ប្រទេស ហ្វីលីពីន៕

Share

Image
Image
Image