en     km
en     km

យន្តហោះ​ចម្បាំង​បារាំង​ទម្លាក់​គ្រាប់បែក​នៅ​បន្ទាយ​ពួក​អាយ​ស៊ី​ស​ (ISIS)​ នៅ​រ៉ា​ក់​កា​ ប្រទេស​ស៊ី​រី​

Share

Raqqa-Syria_map​​
ស៊ីរី៖ យន្តហោះ​ចម្បាំង​របស់​បារាំង​បាន​ទម្លាក់​គ្រាប់បែក​លើ​ពួក​អាយ​ស៊ី​ស​ នៅ​តំបន់​ រ៉ា​ក់​កា​ (Raqqa)​ នៃ​ប្រទេស​ស៊ី​រី​ (Syria)​ កាលពី​ថ្ងៃអាទិត្យ​ ដែល​នេះ​ជា​អ្វី​ដែល​ក្រុម​មន្ត្រី​បាន​ហៅ​ថា​ជា​ការ​បាញ់​ផ្លោង​ដ៏​ធំ​មួយ​។​

​ការ​វាយប្រហារ​តាម​ផ្លូវអាកាស​បាន​កើតឡើង​ពីរ​ថ្ងៃ​ ក្រោយ​ពី​ការ​វាយប្រហារ​ភេរវកម្ម​នៅ​កណ្ដាល​ទី​ក្រុងប៉ារីស​។​ ពួក​អាយ​ស៊ី​សបាន​អះអាង​ថា​ខ្លួន​ជា​អ្នក​នៅ​ពីក្រោយ​ការ​វាយប្រហារ​នេះ​ ដែល​ប្រធានាធិបតី​បារាំង​បាន​ហៅ​ថា​ជា​ «​សកម្មភាព​សង្គ្រាម​»​។​

​ក្រុម​អាយ​ស៊ី​ស​អះអាង​ថា​ រ៉ា​ក់​កា​ ជា​រដ្ឋធានី​របស់​ពួក​គេ​ដែល​មានឈ្មោះ​ថា​ កាលី​ហ្វ​។​ ទិស​ដៅ​នៃ​ការ​វាយប្រហារ​តាម​ផ្លូវ​អាកាស​កាលពី​ថ្ងៃអាទិត្យ​បាន​រួម​បញ្ចូល​ទាំង​មជ្ឈមណ្ឌល​កង​បញ្ជាការ​ មជ្ឈមណ្ឌល​ជ្រើសរើស​ការងារ​ មូលដ្ឋាន​ផ្ទុក​គ្រាប់​រំសេវ​ និង​ជំរំ​បណ្ដុះបណ្ដាល​សម្រាប់​ក្រុម​ភេរវ​ករ​ នេះ​បើ​តាម​លោក​ មី​គែល​ សូ​រៀ​ (Mickael​ Soira)​ ទីប្រឹក្សា​ព័ត៌មាន​របស់​រដ្ឋមន្ត្រី​ការពារ​ជាតិ​បារាំង​។​

ការ​វាយប្រហារ​ក្នុង​ទី​ក្រុងប៉ារីស​៖​ ការ​ប្រមាញ់​ពី​អាជ្ញាធរ​ជាតិ​បារាំង
​លោក​ សូ​រៀ​ បាន​និយាយ​ថា​មាន​ យន្តហោះ​ចំនួន​ ១២​ គ្រឿង​ ក្នុង​នោះ​យន្តហោះ​ចម្បាំង​ចំនួន​ ១០​ គ្រឿង​ បាន​ចូលរួម​ក្នុង​ការ​វាយប្រហារ​តាម​ផ្លូវអាកាស​។​ គ្រាប់បែក​ចំនួន​ ១២​ ត្រូវ​បាន​ទម្លាក់​ ហើយ​បំផ្លាញ​ចំ​ទិស​ដៅ​ទាំងអស់​។​

​ក្រុម​សារព័ត៌មាន​ពួក​អាយ​ស៊ី​ស​មួយ​បាន​អះអាង​ថា​ តំបន់​ទាំងនោះ​ត្រូវ​បាន​បោះបង់​ចោល​មុន​ពេល​ដែល​ពួក​គេ​​​ត្រូវ​រង​ការ​វាយប្រហារ​ ហើយ​ក៏​មិន​មាន​អ្នក​ណា​ស្លាប់​ឬ​របួស​ដែរ​។​

អ្នកវិភាគ​យោធា​៖​ ការ​វាយប្រហារ​គឺជា​និ​មិ​ន្ត​រូប
ប្រទេស​បារាំង​បាន​ធ្វើការ​វាយប្រហារ​តាម​​ផ្លូវអាកាស​ប្រឆាំង​នឹង​ពួក​អាយ​ស៊ី​ស​ ដែល​មាន​ទិស​ដៅ​នៅ​ប្រទេស​ស៊ី​រី​ ចាប់តាំងពី​ខែកញ្ញា​ ដែល​ជា​ផ្នែក​នៃ​ការ​រួមដៃគ្នា​ជាមួយ​អា​មេ​រិ​ក​។​ ប៉ុន្តែ​អ្នកវិភាគ​និយាយ​ថា​ ការ​វាយប្រហារ​តាម​អាកាស​កាលពី​ថ្ងៃអាទិត្យ​ម្សិលមិញ​នេះ​ ទំនង​មិនមែន​ជា​ការ​ចៃដន្យ​ទេ​។​

​ឧត្តមសេនីយ៍ទោ​ចូល​និវត្ត​ម្នាក់​ឈ្មោះ​ ជែ​ម​ស៍​ ស្ប៉ា​យ​ឌើ​ ម៉ា​កស៍​ (James​ “Spider”​ Marks)​ បាន​និយាយ​ថា​៖​ «​ច្បាស់​ណាស់​ថា​វា​ជា​សកម្មភាព​របស់​យោធា​មួយ​ ប៉ុន្តែ​វា​ពិតជា​ការ​ផ្ញើ​សារ​នយោបាយ​ដ៏​ខ្លាំង​មូ​យ​ ហើយ​វា​ជា​ការ​អនុវត្ត​កិច្ចការ​ផ្ទៃក្នុង​របស់​ប្រទេស​បារាំង​»​ នោះ​បើ​យោង​តាម​អ្នកវិភាគ​យោធា​របស់​ CNN​ ម្នាក់​។​

French-airstrike-Cover

​ភេរវ​ករ​ក្នុង​ទី​ក្រុងប៉ារីស​៖​ អ្វី​ដែល​យើង​ដឹង​កន្លង​មក
​និពន្ធ​នាយក​ សារព័ត៌មាន​ប្រចាំ​ស​ប្ដា​ហ៍​របស់​ម​ជ្ឈឹ​ម​បូព៌ា​ឈ្មោះ​ ជែ​ណាយ​ ឌី​ ជី​អូ​វ៉ា​ន​នី​ (Janine​ Di​ Giovanni)​ បានឱ្យ​ដឹង​ថា​ វា​មិន​គ្រាន់តែ​ជា​រឿង​ពិបាក​ក្នុង​ការ​ដឹង​នូវ​អ្វី​ដែល​កំពុង​កើតឡើង​នៅ​ខាងក្នុង​បន្ទាយ​ពួក​អាយ​ស៊ី​ស​ទេ​ តែ​វា​ក៏​ពិបាក​ដែរ​ក្នុង​ការ​ស្ទាបស្ទង់​នូវ​យុទ្ធសាស្ត្រ​ដែល​ល្អ​បំផុត​ដើម្បី​ការ​វាយបក​ទៅ​វិញ​។​

«​ខ្ញុំ​គិត​ថា​វា​ពិតជា​ស្មុគស្មាញ​ណាស់​ ក្នុង​ការ​ចាប់ផ្ដើម​វាយប្រហារ​តាម​អាកាស​បែប​នេះ​ ដែល​ជា​ការ​ដាក់ទោស​មួយ​ តែ​វា​ជា​មធ្យោបាយ​ក្នុង​ការ​កម្ចាត់​ពួក​អាយ​ស៊ី​ស​។​ លើស​ពី​នេះ​ទៀត​ អ្នក​មិន​អាច​លុប​ចេញ​នូវ​មនោ​គម​វិជ្ជា​មួយ​បាន​ឡើយ​»​។​

តើ​អ្វី​ដែល​ជា​ផល​ប៉ះពាល់​ពី​ការ​វាយប្រហារ​តាម​ផ្លូវអាកាស​?
​វា​ពិបាក​ក្នុង​ការ​ដឹង​ថា​តើ​មាន​អ្វី​កំពុង​កើតឡើង​ខ្លះ​នៅ​ខាងក្នុង​រដ្ឋធានី​រ៉ា​ក់​កា​។​ ចាប់ពី​ក្រុម​អាយ​ស៊ី​ស​កាន់កាប់​មក​ រដ្ឋធានី​ក៏​កាន់តែ​មាន​ភាព​ស្ងាត់ជ្រងំ​ និង​ឯកោ​កាន់តែ​ខ្លាំង​ឡើង​ ហើយ​រ៉ា​ក់​កា​ត្រូវ​បាន​បំពេញ​មក​វិញ​នូវ​ការ​ឈឺចាប់​ និង​ភាព​ភ័យ​ខ្លាច​។​

​ក្រុម​សកម្មប្រយុទ្ធ​អាយ​ស៊ី​ស​នៅ​តំបន់​រ៉ា​ក់​កា​ បាន​រំពឹង​ទុកជា​មុន​ថា​នឹង​មានការ​សងសឹក​ដោយ​ការ​វាយប្រហារ​តាម​អាកាស​ និង​ការ​ជម្លៀស​ចេញ​នូវ​គ្រឿង​បរិក្ខារ​ រួម​បញ្ចូល​ទាំង​ទីបញ្ជាការ​ អគារ​វះកាត់​និង​អគារ​សន្តិសុខ​របស់​ពួក​គេ​។​ នេះ​បើ​តាម​សម្ដី​របស់​សមាជិក​ក្រុម​រ៉ា​ក់​កា​ម្នាក់​។​

​សកម្មជន​និយាយ​ថា​ ផ្លូវ​មាន​សភាព​ស្ងប់ស្ងាត់​ ផ្សារ​មិនសូវ​អ៊ូអរ​ដូច​រាល់ដង​ ហើយ​អាចារ្យ​នៅ​ក្នុង​វិហារ​អ៊ី​ស្លា​ម​គិត​ថា​ទីក្រុង​នឹង​រង​ការ​វាយប្រហារ​។​

​ក្រុម​អាយ​ស៊ី​ស​នៅ​តំបន់​រ៉ា​ក់​កា​ ធ្លាប់​ជា​ទិស​ដៅ​នៃ​ការ​វាយប្រហារ​សងសឹក​តាម​ផ្លូវអាកាស​ពី​មុន​មក​កាលពី​ខែកុម្ភៈ​។​ ពីរ​ថ្ងៃ​ ក្រោយ​ពី​សារព័ត៌មាន​បានឱ្យ​ដឹង​ថា​ ក្រុម​នោះ​បាន​ដុត​សម្លាប់​ឈ្លើយសឹក​ជនជាតិ​ហ្ស​ក​ដា​នី​ម្នាក់​ ប្រទេសតំបន់​ម​ជ្ឈឹ​ម​បូព៌ា
​ក៏​វាយបក​វិញ​។​ នា​ពេល​នោះ​ ពួក​អាយ​ស៊ី​សបាន​បង្ហោះ​នូវ​រូបថត​នៃ​ការ​បំផ្លាញ​ពី​ការ​វាយប្រហារ​តាម​អាកាស​របស់​ប្រទេស​ហ្ស​ក​ដា​នី​។​ សកម្មជន​ស៊ើបអង្កេត​ស៊ី​រី​ដើម្បី​សិទ្ធិ​មនុស្ស​ បានឱ្យ​ដឹង​ថា​ក្រុម​សកម្មប្រយុទ្ធ​ហ្ស​ក​ដា​នី​ចំនួន​ ១០​ នាក់​ ត្រូវ​បាន​សម្លាប់​។​

នៅ​ក្នុង​ទីក្រុង​របស់​ប្រទេស​ស៊ី​រី​ ប្រជាជន​កំពុង​រស់នៅ​ក្រោម​របប​មួយ​ដ៏​គួរ​ឱ្យ​ខ្លាច​៕

ប្រែ​សម្រួល​ដោយ​៖​ សេង​ វិបុល​ /​ ប្រភព​៖​ CNN​

Share

Image
Image
Image