en     km
en     km

យុវតី​កម្ពុជា​ម្នាក់​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​១​ ទូ​ទាំង​ពិភពលោក​លើ​មុខ​វិជ្ជា​ គ្រប់គ្រង​ហិរញ្ញវត្ថុ​

Share

ភ្នំពេញ៖ ​ក្រុមប្រឹក្សា​ជាតិ​គណនេយ្យ​ នៅ​ព្រឹក​ថ្ងៃ​ សុក្រ​ ទី​១២​សីហា​ នេះ​ បាន​ធ្វើ​សន្និសីទ​សារព័ត៌មាន​អបអរសាទរ​ជ័យ​លា​ភី​ យុវតី​កម្ពុជា​ម្នាក់​បាន​ប្រឡង​ជាប់​ចំណាក់​ថ្នាក់​លេខ​១​ ទូ​ទាំង​ពិភពលោក​នៅ​ក្នុង​ចំណោម​បេក្ខជន​ប្រឡង​ចូលរួម​ ១៨៣​ ប្រទេស​ លើ​មុខ​វិជ្ជា​គ្រប់គ្រង​ហិរញ្ញវត្ថុ​ ពី​សមាគម​គណនេយ្យករ​ ជំនាញ​របស់​ចក្រភព​អង់គ្លេស​ (ACCA)​ ។​

ក្រុមប្រឹក្សា​ជាតិ​គណនេយ្យ​ នៅ​ព្រឹក​ថ្ងៃ​ សុក្រ​ ទី​១២​សីហា​ នេះ​ បាន​ធ្វើ​សន្និសីទ​សារព័ត៌មាន​អប់អរសាទរ​ជ័យ​លា​ភី​ យុវតី​កម្ពុជា​ម្នាក់​បាន​ប្រឡង​ជាប់​ចំណាក់​ថ្នាក់​លេខ​១​ ទូ​ទាំង​ពិភពលោក
ក្រុមប្រឹក្សា​ជាតិ​គណនេយ្យ​ នៅ​ព្រឹក​ថ្ងៃ​ សុក្រ​ ទី​១២​សីហា​ នេះ​ បាន​ធ្វើ​សន្និសីទ​សារព័ត៌មាន​អប់អរសាទរ​ជ័យ​លា​ភី​ យុវតី​កម្ពុជា​ម្នាក់​បាន​ប្រឡង​ជាប់​ចំណាក់​ថ្នាក់​លេខ​១​ ទូ​ទាំង​ពិភពលោក

និស្សិត​ឆ្នាំ​ទី​៣​ ជំនាញ​គណនេយ្យ​ នៃ​វិទ្យាស្ថាន​ខេ​ម​អេ​ដ​ប៊ី​ហ្ស​នេស​ស្គូ​ល​ កញ្ញា​ សុង​ ពេជ្រ​ប៉ូ​លី​ន​ ទទួល​បាន​ពិន្ទុ​លើសគេ​ក្នុង​ចំណោម​បេក្ខជន​រាប់​ពាន់​នាក់​ទូ​ទាំង​ពិភពលោក​គឺ​ ៩៧​ ពិន្ទុ​ ជា​វិញ្ញាសារ​សរសេរ​ លើ​មុខ​វិជ្ជា​គ្រប់គ្រង​ហិរញ្ញវត្ថុ​។​

​អ្នក​រស់នៅ​ក្នុង​រាជធានី​ភ្នំពេញ​ កញ្ញា​ ពេជ្រ​ប៉ូ​លី​ន​ សម្តែង​ក្តី​រំភើប​យ៉ាង​ខ្លាំង​ចំពោះ​ជ័យ​លា​ភី​លេខ​១​របស់​កញ្ញា​។​

​កញ្ញា​ បន្ត​ថា​ អ្វី​ដែល​ធ្វើ​ឲ្យ​កញ្ញា​ប្រឡង​ជាប់​លេខ​១​គឺ​ កញ្ញា​ខិតខំ​ប្រឹងប្រែង​អាន​ ស្រាវជ្រាវ​ និង​ស្វ័​យ​សិក្សា​ រួម​ផ្សំ​ទាំង​ចំណេះដឹង​ភាសា​អង់គ្លេស​ផង​ដែរ​។​

​និស្សិត​ជ័យ​លា​ភី​លេខ​១​រូប​នេះ​ បាន​អះអាង​ថា​ ប្រទេស​កម្ពុជា​នឹង​ត្រូវ​បាន​ពិភពលោក​ស្គាល់​កាន់តែ​ច្រើន​ ដោយសារ​ កញ្ញា​ជា​និស្សិត​កម្ពុជា​ដំបូង​គេ​ដែល​ទទួល​បាន​ជ័យ​លា​ភី​លេខ​ ១​ ផ្នែក​គណនេយ្យ​។​ កញ្ញា​សង្ឃឹមថា​ នឹង​ក្លាយជា​ធនធានមនុស្ស​ដ៏​សំខាន់​ក្នុង​ការ​ជួយ​អភិវឌ្ឍ​ប្រទេស​កម្ពុជា​។​

និស្សិត​ជ័យ​លា​ភី​លេខ​១​ ​កញ្ញា​ សុង​ ពេជ្រ​ប៉ូ​លី​ន
និស្សិត​ជ័យ​លា​ភី​លេខ​១​ ​កញ្ញា​ សុង​ ពេជ្រ​ប៉ូ​លី​ន

​កញ្ញា​ សុង​ ពេជ្រ​ប៉ូ​លី​ន​៖​ «​ខ្ញុំ​មាន​អារម្មណ៍​សប្បាយចិត្ត​ខ្លាំង​ ….​ ខ្ញុំ​សឹងតែ​អត់​ជឿ​ថា​ខ្ញុំ​ជាប់​លេខ​១​ ដោយសារ​ខ្ញុំ​ធ្លាប់​ប្រឡង​មុខ​វិជ្ជា​ផ្សេងៗ​នៅ​ស្រុក​ខ្មែរ​ ក៏​ខ្ញុំ​ធ្លាប់​បាន​លេខ​១​ដែរ​ ប៉ុន្តែ​ពេល​ចំណាត់ថ្នាក់​ជា​សកលលោក ​អាច​បាន​ត្រឹម​លេខ​៣​ ប៉ុណ្ណោះ​»​។​

​លោក​ ខេ​ស៊ី​ បា​ណេ​ង​ នាយក​វិទ្យាស្ថាន​ខេ​ម​អេ​ដ​ប៊ី​ហ្ស​នេស​ស្គូ​ល​ បាន​និយាយ​ថា​ ជំនាញ​ផ្នែក​គណនេយ្យ​នា​ពេល​បច្ចុប្បន្ន​គឺជា​និន្នាការ​មួយ​ជាស​កល​នៅ​តាម​បណ្តា​ក្រុមហ៊ុន​ធំៗ​នៅ​លើ​ពិ​ភ​បលោក​។​

​លោក​បន្ត​ថា​ ប្រសិនបើ​ប្រទេស​កម្ពុជា​ប្រើប្រាស់​ស្តង់ដា​គណនេយ្យ​អន្តរជាតិ​ ប្រទេស​កម្ពុជា​នឹង​ទាក់ទាញ​ អ្នក​វិនិយោគ​កាន់តែ​ច្រើន​ឡើងៗ​។​

​លោក​ បា​ណេ​ង​ បន្ត​ថា​ ជំនាញ​គណនេយ្យ​មាន​កើន​ឡើងជា​លំដាប់​បើ​ប្រៀបធៀប​ទៅ​និង​មុខ​ជំនាញ​ផ្សេង​ទៀត​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ។​

​លោក​ ខេ​ស៊ី​ បា​ណេ​ង​៖«​យើង​ឃើញ​វិស័យ​ហិរញ្ញវត្ថុ​មាន​កើន​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​ យ៉ាងច្រើន​វា​មាន​ល្បឿន​លូតលាស់​ខ្លាំង​ជាង​វិស័យ​ផ្សេង​។​ យើង​ឃើញ​ចំនួន​បុគ្គលិក​ យើង​ឃើញ​ការ​ផ្សព្វផ្សាយ​ការងារ​ផ្នែក​ហិរញ្ញវត្ថុ​ច្រើន​ជាងគេ​។​ ហើយ​គណនេយ្យ​ជា​បេះដូង​របស់​ធានា​គារ​ ក្រុមហ៊ុន​ ជា​បេះ​នៃ​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​ ដើម្បី​គ្រប់គ្រង​ប្រកបដោយ​គុណភាព​ ប្រសិទ្ធិ​ភាព​ សុវត្ថិភាព​ យើង​ចាំបាច់​មាន​ជំនាញ​កម្រិត​ខ្ពស់​»​។​

​ជាមួយ​គ្នា​នេះ​ និស្សិត​កម្ពុជា​ចំនួន​ ៤​ នាក់​ផ្សេង​ទៀត​ដែល​ទទួល​បាន​ចំណាត់ថ្នាក់​លេខ​១​ ទូ​ទាំង​ពិភពលោក​ នៅ​ក្នុង​កម្មវិធី​  CPA​ និង​ CAT​ លើ​វិញ្ញាសារ​ប្រឡង​តាម​កុំព្យូទ័​ ចាប់តាំងពី​ឆ្នាំ​ ២០១២​ រហូត​ដល់​ឆ្នាំ​ ២០១៥​ ក៏​បាន​មក​ចូលរួម​ក្នុង​កម្មវិធី​នេះ​ដែរ​៕​

Share

Image
Image
Image