en     km
en     km

យោធាភូមា ៧នាក់ ត្រូវបានកាត់ទោស ១០ឆ្នាំករណីហិង្សាលើសហគមន៍រ៉ូហ៊ីងយ៉ា

Share

សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិនៃប្រទេសភូមាបានអោយដឹងថា កាលពីថ្ងៃ អង្គារ យោធាចំនួន ៧នាក់ត្រូវបានកាត់ទោស ម្នាក់ៗ ៧ឆ្នាំ និងដាក់ទណ្ឌកម្មអោយធ្វើពលកម្មធ្ងន់ធ្ងរ ករណីបានប្រព្រឹត្តឃោរឃៅលើសហគមន៍រ៉ូហ៊ីងយ៉ា។

រដ្ឋាភិបាលភូមាបាន សារភាពថា កងទពមួយក្រុមបានប្រត្រឹត្តអំពើឃោរឃៅដោយវាយប្រហារលើ សហគមន៍រ៉ូហ៊ីងយ៉ា កាលពីខែកញ្ញាឆ្នាំ២០១៧ គឺការបំពានលើបទបញ្ជានិងវិន័យរបស់យោធាដោយបណ្ដាលឱ្យជាតិសាសន៍នេះស្លាប់១០នាក់នៅក្នុងស្រុក Inn Dinn  រដ្ឋរ៉ាខាញភាគខាងប្រទេស ភូមា។  

តាមបណ្ដាញផ្សាយព័ត៌មានរបស់អាល្លឺម៉ង់ DW ការកាត់ទោសយោធា ៧នាក់នេះ ធ្វើឡើងមុនការមកដល់របស់ក្រុមស៊ើបអង្កេតសិទ្ធិមនុស្ស របស់អង្គការសហប្រជាជាតិដែលទៅកាន់តំបន់នោះ ដើម្បីពិនិត្យមើលការរស់នៅរបស់សហគមន៍រ៉ូហ៊ីងយ៉ាដែលរងការធ្វើទុក្ខទោសធ្ងន់ធ្ងរជាច្រើនឆ្នាំ មកហើយករណីជម្លោះជាតិសាសន៍ និងសាសនា។

ការវាយបង្រ្កាបរបស់ពួកយោធាដ៏ខ្លាំងក្លាលើសហគមន៍អន្តោប្រវេសន៍រ៉ូហ៊ីងយ៉ាបានបណ្ដាលអោយពលរដ្ឋនេះ ជិត ៧០០ពាន់នាក់បានរត់ភៀសខ្លួនទៅនៅប្រទេសបង់ក្លាដេស។

អង្គការសិទ្ធិមនុស្សអន្តរជាតិបានចាត់ទុកថា ជាអំពើប្រឆាំងមនុស្សជាតិដែលពួកយោធាភូមាត្រូវប្រឈមមុខនឹង បទឧក្រិដ្ឋយ៉ាធ្ងន់ធ្ងរ៕

Share

Image
Image
Image