en     km
en     km

រដ្ឋមន្រ្ដីការបរទេសវៀតណាមទៅកូរ៉េខាងជើងមុនមេដឹកនាំគីមជុងអ៊ុនមកវៀតណាម

Share

លោក ផាំ ប៊ីន មីញ រដ្ឋមន្រ្ដីក្រសួងការបរទេសវៀតណាមនឹងបំពេញទស្សនកិច្ចទៅកាន់ប្រទេសសម្ព័ន្ធមិត្តកូរ៉េខាងជើង រយៈពេលពីរថ្ងៃពីថ្ងៃទី១២ ដល់ថ្ងៃទី១៤ កុម្ភៈនេះ។

ទស្សនកិច្ចទៅកាន់ប្រទេសកូរ៉េខាងជើងនេះ​ធ្វើឡើងមុនមួយសប្ដាហ៍ដែលលោកគីម ប្រមុខរដ្ឋរបស់ប្រទេសនោះ នឹងណាត់ជួបកិច្ចចរចាកំពូលនឹងលោកត្រាំនៅចុងខែកុម្ភៈនេះ

នៅប្រទេសវៀតណាម ដើម្បីជជែកគ្នាលើកម្មវិធីអាវុធនុយក្លេអ៊ែរកូរ៉េខាងជើងដែលកំពុងគម្រាមកំហែងសន្ដិសុខពិភពលោក និង​ករណីការដាក់ ទណ្ឌកម្មសេដ្ឋកិច្ចទៅលើរបបព្យុងយ៉ាងបច្ចុប្បន្ន ។

សេចក្ដីរាយការណ៍ពីភ្នាក់ងារសារព័ត៌មាន យ៉ុងហាប់ បានបញ្ជាក់ថា លោក ផាំ  នឹងដឹកនាំគណៈ​ប្រតិភូចំនួនប្រាំរូប ទៅកាន់ព្យុងយ៉ាងទៅតាមអ្វីដែលរដ្ឋមន្រ្ដីការបរទេសកូរ៉េខាងជើងប្រទេស​​នេះបានអញ្ជើញ ។

អ្នកវិភាគអន្ដរជាតិ ព្យាករណ៍ថា មេដឹកនាំកូរ៉េខាងជើង ក៏ នឹងបំពេញទស្សនកិច្ចផ្លូវរដ្ឋមកកាន់វៀតណាម បើ មុន ជំនួប ជាមួយ​លោកត្រាំវិញប្រព្រឹត្តទៅ។

ជំនួបអាចត្រូវចាត់ទុកជាកំណត់ត្រាប្រវត្តិសាស្រ្ដមួយទៀតសម្រាប់វៀតណាម ក្នុងទំនាក់ទំនងមហាមិត្តពីប្រទេសទាំងពីរនេះ​ហើយលោកគីម​ជុងអ៊ុន នឹងក្លាយជាមេដឹកនាំទីមួយមកកាន់ប្រទេសវៀតណាមក្នុងអំឡុងពេល៥០ឆ្នាំមកនេះ ដែលមិនធ្លាប់មានមេដឹកនាំកូរ៉េខាងជើងរូបនេះធ្វើទស្សនកិច្ចផ្លូវរដ្ឋនោះទេ។

គេចាំបានថា ជីតារបស់គីម ដែលជាស្ថាបនិក ប្រទេសរដ្ឋកុម្មយនិស្ត្រកូរ៉េខាងជើងគឺលោក​គីម​ស៊ុងអ៊ីល បានធ្វើដំណើរទស្សនកិច្ចចុងក្រោយនៅក្រុងហាណូយក្នុងឆ្នាំ១៩៦៤អំឡុងពិភពលោកធ្លាក់ក្នុងសង្គ្រាមត្រជាក់៕

 

Share

Image
Image
Image