en     km
en     km

រដ្ឋមន្រ្តីក្រសួងទេសចរណ៍ជាប់ជាប្រធាន NOCC អាណត្តិទី៧ ឆ្នាំ២០១៨-២០២២

Share

(ភ្នំពេញ)៖ លោក ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ បានបន្ដទទួលការគាំទ្រ ១០០% ធ្វើជាប្រធានគណៈកម្មាធិការជាតិ អូឡាំពិកម្ពុជា(NOCC) មួយអាណត្តិទៀតក្នុងអាណត្តិទី៧ ចាប់ពី ឆ្នាំ២០១៨-២០២២ បន្ទាប់ពីទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីថ្នាក់ដឹកនាំ សមាជិកប្រតិបត្តិ និងតំណាងសហព័ន្ធកីឡាជាតិ។ នេះបើយោងតាមទំព័រហ្វេសប៊ុករបស់ក្រសួងទេសចរណ៍ចុះផ្សាយនៅព្រឹកថ្ងៃទី ០២ កុម្ភៈនេះ។

                                                   ​​      សមាសភាពដែលបានជាប់ជាគណៈកម្មាធិការអូឡាំពិចកីឡា។

ក្រៅពីលោក ថោង ខុន ជាប់ជាប្រធាន NOCC នេះ ក៏បានលើកឡើងផងដែរថាបេក្ខជន ១០នាក់ផ្សេងទៀត បានជាប់ក្នុងការបោះឆ្នោតជ្រើសរើសសមាជិកប្រតិបត្តិក្នុងគណៈកម្មាធិការជាតិអូឡាំពិកម្ពុជា(NOCC)នេះ។ ជាលទ្ធផលលោក សៅ សុខា ទទួលបានតំណែងជាអនុប្រធាន លោក ថាង ហ្គោដុន អនុប្រធាន លោក អ៊ុក សិទ្ធិជាតិ អនុប្រធាន លោក វ៉ាត់ ចំរើន អគ្គលេខាធិការ លោក តែម ម៉ឺន អគ្គលេខាធិការរង លោក លី កុសល អគ្គហេរញឹក លោកជំទាវ ម៉ក់ វណ្ណស៊ីថា លោក សំ សោភាន់ លោក ជា បូរ៉ា និងលោក មៀច សុផាន់ណា ជាសមាជិក ។

សមាជិកប្រតិបត្តិទាំង ១១នាក់នេះ មាន ៣ នាក់បានជាប់ឆ្នោតដោយស្វ័យប្រវត្តិ រួមមានលោករដ្ឋមន្រ្តី ថោង ខុន ជាប្រធាន  លោក វ៉ាត់ ចំរើន អគ្គលេខាធិការ និងលោកជំទាវ ម៉ក់ វណ្ណស៊ីថា ជាសមាជិក ។ ក្រៅពីនេះ សមាសភាពផ្សេងទៀតសុទ្ធតែឆ្លងកាត់បោះឆ្នោតពីតំណាងសហព័ន្ធកីឡាជាតិចំនួន ៤០សហព័ន្ធ តែអវត្តមាន ១សហព័ន្ធ។ ក្នុងនោះសម្លេងសន្លឹកឆ្នោត គឺបានគាំទ្រ និងយល់ព្រម ចំពោះតួនាទីរបស់សមាជិកប្រតិបត្តិខាងលើទាំងអស់៕

Share

Image
Image
Image