en     km
en     km

របាយការណ៍ ៖ បទល្មើសគ្រឿងញៀនកើនឡើងជាង៩២% ក្នុងឆ្នាំ ២០១៧

Share

ភ្នំពេញ៖ របាយការណ៍របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបង្ហាញថា បទល្មើសគ្រឿងញៀនដែលសមត្ថកិច្ចបង្រាបបានមាន ៨១៧៣ ករណីកើនឡើង ៣៩២៧ ស្មើនឹង៩២,៤៨%។

                                                                                ​​អ្នកញៀនថ្នាំដែលសមត្ថកិច្ចឃាតខ្លួនបាន។

 

នេះបើយោងតាមរបាយរបស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បង្ហាញក្នុងពិធីបើកសន្និបាតត្រួតពិនិត្យការងារបង្ក្រាបគ្រឿងញៀន ឆ្នាំ២០១៧ និងលើកទិសដៅការងារបន្តឆ្នាំ ២០១៨​ ។

របាយការណ៍ដដែលបង្ហាញថា សមត្ថកិច្ចចាប់ឃាត់ខ្លួនជនសង្ស័យបាន ១៧៧៩៥នាក់ ក្នុងនោះស្រីមាន១៥៨៤នាក់ កើនឡើង ៧៨៦២នាក់ ស្មើនឹង ៧៩,១៥%។ ចំណែកគ្រឿងញៀនដែលសមត្ថកិច្ចចាប់បានក្នុងឆ្នាំ២០១៧ មានជាង៣០០គីឡូក្រាម។ ក្នុងនោះគ្រឿងញៀនសំយោគមានជាង ១៨០គីឡូក្រាម កញ្ឆាក្រៀមមាន ១១៦គីឡូក្រាម កញ្ឆាស្រស់ ៣០៣គីឡូក្រាម។

រីឯការធ្វើបច្ចុប្បន្នភាពអ្នកប្រើប្រាស់គ្រឿងញៀន នៅតាមភូមិ-ឃុំ មានចំនួន ១៤៣៥៣នាក់ កើនឡើងរហូត ៥៣៣៣នាក់ស្មើនឹង ៥៩,១២%។

យ៉ាងណាក្នុងឆ្នាំ ២០១៧ ដដែល អ្នកញៀនថ្នាំដែលបានទៅទទួលសេវាព្យាបាលនៅតាមមណ្ឌលសុខភាព និងតាមមណ្ឌលបណ្តោះអាសន្នរបស់រដ្ឋ និងឯងជន ក្នុងរយៈពេលនៃការអនុវត្តផែនការយុទ្ធនាការនេះមានចំនួន ១៥ ៧៩៦ នាក់គឺកើនឡើង ៩,៤៣% បើធៀបនឹង២០១៦។

ក្នុងនោះការព្យាបាលនៅក្នុងមន្ទីរពេទ្យថ្នាក់ជាតិ ២កន្លែង មន្ទីរពេទ្យខេត្ត ២៤កន្លែង មន្ទីរពេទ្យបង្អែក៧២កន្លែង មណ្ឌលសុខភាព ៣២១កន្លែង។

ចំណែកចំនួនអ្នកញៀនថ្នាំប្រភេទអំហ្វេតាមីន ហេរ៉ូអ៊ីន និងអាភៀន ដេលបានទៅទទួលមន្ទីរពេទ្យរដ្ឋមានចំនួន ៣១០១នាក់។ និងអ្នកទៅទទួលការព្យាបាលនៅតាមមណ្ឌលបន្សាប មាន ១២៦៩៥នាក់កើនឡើង៥៣៩៤នាក់ស្មើនឹង៧៣,៨៨%។

របាយការណ៍ប្រឆ្នាំ២០១៧ នេះបានគត់សម្គាល់ឃើញថា បណ្តាខេត្តនៅភាគ­­ឥសានប្រទេស នៅតែជាខេត្តដែលបន្តមានសកម្មភាពលួចចរាចរនាំចូលគ្រឿងញៀនដោយខុសច្បាប់ ទោះបីអាជ្ញាធរប្រឹងប្រែងបង្រាបបានចំករណីធំៗ និងកាត់ផ្តាច់ខែ្សរយៈទាក់ទងជាច្រើនហើយក៏ដោយ។

របាយការរបស់អាជ្ញាធរគ្រឿងញៀន កត់សម្គាល់ឃើញថា ឧក្រិដ្ឋជនអន្តរជាតិ នៅតែព្យាយាមប៉ុនប៉ងប្រើប្រាស់កម្ពុជា ធ្វើជាប្រទេសផលិតកែច្នៃ និងឆ្លងកាត់គ្រឿងញៀនខុសច្បាប់តាមគ្រប់រូបភាព ទាំងផ្លូវគោក និងទឹក និងអាកាស។ ពួកឧក្រិដ្ឋជនអន្តរជាតិបានបោះទុនយ៉ាងច្រើនទៅឱ្យតំបន់ត្រីកោណមាស ដើម្បីផលិតគ្រឿងញៀនសម្រាប់ធ្វើការចែកចាយនៅទូទាំងតំបន់។ តំបន់ ត្រីកោណមាស មានព្រំដែនបីប្រទេសជាប់គ្នា គឺឡាវ ថៃនិងភូមា។ តំបន់នេះ ជាតំបន់ដាំអាភៀនដ៏ធំមួយនៅអាស៊ីអាគ្នេយ៍៕

Share

Image
Image
Image