en     km
en     km

រាជ​រដ្ឋា​ភិ​បាល​គ្រោង​នឹង​ដាក់​ឲ្យ​ដំណើរការ​ដំណាលគ្នារថភ្លើង​និង​ទូក​ដឹក​អ្នកដំណើរ​មុន​ពិធី​បុណ្យចូលឆ្នាំ​ខែ្ម​រ​

Share

ភ្នំពេញ​៖រាជ​រដ្ឋាភិបាល​នឹង​ដាក់​ឲ្យ​ដំណើរការ​ដំណាល​គា្ន​ផ្លូវ​រថភ្លើង​និង​ទូក​ដឹក​អ្នកដំណើរ​នៅ​មុន​ពិធី​បុណ្យចូលឆ្នាំ​ខ្មែរ​ប្រពៃណី​ជាតិ​ខាង​មុខ​នេះ​។​ផ្លូវ​រថភ្លើង​ពីរ​ខ្សែរ​រត់​ពី​រាជធានី​ភ្នំពេញ​ឆ្ពោះទៅ​ក្រុង​ប៉ោយ​ប៉ែ​ត​និង​រថភ្លើង​ពី​ទីក្រុង​ភ្នំពេញ​ឆ្ពោះទៅ​ព្រ​លាន​យន្ត​អន្តរជាតិភ្នំពេញ​ហើយ​និង​សេវា​ដឹក​អ្នកដំណើរ​តាម​ទូក​ពី​ព្រែក​ព្នៅ​មក​ភ្នំពេញ​ឆ្ពោះទៅ​ក្រុង​តា​ខ្មៅ​ខេត្តកណ្តាល​។​

​លោក​រដ្ឋមន្ត្រី​ ស៊ុន​ ចាន់​ថុ​ល​អះអាង​ថា​ការ​សាកល្បង​ដំណើរ​ផ្លូវ​រថភ្លើង​ទាំង​ពីរ​ខ្សែរ​នេះ​ដោយ​ដឹក​អ្នកដំណើរ​ដោយ​ឥត​គិតថ្លៃ​ចាប់ពី​ខែមេសា​រហូត​ដល់​ដើមខែ​សីហា​ឆ្នាំ​២០១៨។រូបភាព៖ facebook page’s MPWT

​រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន​ប្រកា​ល​ថា​ផ្លូវ​រថភ្លើង​ពីរ​ខ្សែ​រត់​ពី​រាជធានី​ភ្នំពេញ​ឆ្ពោះទៅ​ក្រុង​ប៉ោយ​ប៉ែ​ត​និង​រថភ្លើង​ពី​ទីក្រុង​ភ្នំពេញ​ឆ្ពោះទៅ​ព្រ​លាន​យន្ត​អន្តរជាតិភ្នំពេញ​ហើយ​និង​សេវា​ដឹក​អ្នកដំណើរ​តាម​ទូក​ពី​ព្រែក​ព្រៅ​មក​ភ្នំពេញ​ឆ្ពោះទៅ​ក្រុង​តា​ខ្មៅ​ខេត្តកណ្តាល​នឹង​ដាក់​ឲ្យ​ដំណើរការ​ដំណាលគ្នា​នៅ​ក្នុង​ខែ មេសា ឆ្នំានេះ ​ពោល​គឺ​ដំណើរការ​មុន​ពិធី​បុណ្យចូលឆ្នាំ​ខ្មែរ​ប្រពៃណី​ជាតិ​។


​លោក​ ស៊ុន​ ចាន់​ថុ​ល​ រដ្ឋមន្ត្រីក្រសួង​សាធារណៈ​ការណ៍​និង​ដឹក​ជញ្ជូន​បាន​ប្រាប់​អ្នក​សារព័ត៌​មាននៅ​យប់​ថ្ងៃ​ទី​៩​ ខែ​ មីនា​ ក្នុង​ដំណើរ​ទស្សន​កិច្ចការ​សាងសង​ផ្លូវ​រថភ្លើង​មួយ​ខ្សែ​រថា​ក្រសួង​នឹង​ដាក់​ឲ្យ​ដំណើរ​ថ្លូ​វ​រថភ្លើង​ពី​ទីក្រុង​ប៉ោយ​ប៉ែ​តម​ក​ស្វាយ​ស៊ី​សុ​ផុ​ន​និង​ឆ្ពោះ​មក​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃ​ទី​៤​ ខែមេសា​ ឆ្នាំ​ ២០១៨​នេះ​។​

​ក្រសួង​ឲ្យ​ដឹង​ថា​ផ្លូវ​រថភ្លើង​ពី​ក្រុង​ប៉ោយ​ប៉ែ​ត​ខេត្តបន្ទាយមានជ័យ​មក​រាជធានី​ភ្នំពេញ​មាន​ប្រវែង​ជាង​៣០០​គីឡូម៉ែត្រ​ដោយ​ចំណាយ​ទឹកប្រាក់​សាងសង​ប្រមាណ​២០​លាន​ដុល្លារ​ដោយ​ថវិការ​រដ្ឋ​។​

​រាជរដ្ឋាភិបាល​រំពឹង​ថា​ផ្លូវ​រថភ្លើង​ភ្នំពេញ​ប៉ោយ​ប៉ែ​ត​ដែល​ត​ភ្ជាប់​ទៅ​ប្រទេស​ថៃ​ផ្លូវ​សេដ្ឋកិច្ច​យ៉ាង​សំខាន់​ក្នុង​សម្របសម្រួល​ពាណិជ្ជកម្ម​រវាង​ប្រជាជន​កម្ពុជា​និង​ប្រជាជន​ថៃ​ស្រប​ពេល​រាជរដ្ឋាភិបាល​ទាំង​ពីរ​ប្តេជ្ញា​ចិត្ត​ពង្រីង​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​ឲ្យ​កើន​ដល់​១៥​ពាន់​លាន​ដុល្លារ​ត្រឹម​ឆ្នាំ​២០២០​។​

​ដំណាលគ្នា​នេះ​ក្រសួង​ក៏​នឹង​ដាក់​ឲ្យ​ដំណើរការ​ផ្លូវ​រថភ្លើង​ថ្មី​មួយទៀត​ពី​ទីក្រុង​ភ្នំពេញ​ឆ្ពោះទៅ​អាកាស​យាន្ត​ដ្ឋា​ន​អន្តរជាតិ​ភ្នំពេញ​ដែល​មាន​អាច​ដឹក​អ្នកដំណើរ​ជាង​១០០​នាក់​ដោយ​ចំណាល​ពេល​ជិះ​ប្រហែល​២៥​នាទី។​

​លោក​រដ្ឋមន្ត្រី​ ស៊ុន​ ចាន់​ថុ​ល​អះអាង​ថា​ការ​សាកល្បង​ដំណើរ​ផ្លូវ​រថភ្លើង​ទាំង​ពីរ​ខ្សែរ​នេះ​ដោយ​ដឹក​អ្នកដំណើរ​ដោយ​ឥត​គិតថ្លៃ​ចាប់ពី​ខែមេសា​រហូត​ដល់​ដើមខែ​សីហា​ឆ្នាំ​២០១៨​។​

​ការ​ដាក់​ឲ្យ​ដំណើរ​សេវា​ដឹក​ជញ្ជូន​អ្នកដំណើរ​តាម​ផ្លូវទឹក​ពី​ព្រែក​ព្នៅ​មក​ទីក្រុង​ភ្នំពេញ​និង​ឆ្ពោះទៅ​ក្រុង​តា​ខ្មៅ​ខេត្តកណ្តាល​នៅ​ថ្ងៃ​ទី​៦​ ខែ​ មេ​សា​ ឆ្នាំ​ ២០១៨​។​

​សេវា​ដឹក​អ្នកដំណើរ​តាម​ទូក​នឹង​ប្រើប្រាស់​ទូក​ចំនួន​បួន​គ្រឿង​គឺ​ពីរ​គ្រឿង​ទិញ​និង​កំពុង​ជួសជុល​ដោយ​ក្រុមហ៊ុន​ក្នុងស្រុក​និង​ពីរ​គ្រឿង​ទៀត​បញ្ជា​ទិញ​ពី​ប្រទេស​វៀតណាម​ក្នុង​មួយ​គ្រឿង​ថ្លៃ​២០​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​។​នេះ​បើ​តាត​ការ​បញ្ជាក់​ពី​លោក​ ស៊ុន​ ចាន់​ថុ​ល​ រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន​បាន​ប្រាប់​អ្នក​សារព័ត៌​មាននៅ​ពេល​ចុះ​ពិនិត្យ​ការ​សាងសង់​ក​ពង់​ផែ​នៅ​ព្រឹក​ថ្ងៃ​សៅរ៍​ទី​ ១០​ ខែ​ មីនា​ ឆ្នាំ​ ២០១៨​នេះ​។​

ក្រសួង​សាធារណការ​និង​ដឹង​ជញ្ជូន​បាន​ឲ្យ​ដឹង​ថា​កំពង់​ផែ​ចំនួន​១៥​សម្រាប់​ទូក​ចូល​ចត​ដឹក​អ្នកដំណើរ​ពី​ ព្រែក​ព្នៅ​ឆ្ពោះទៅ​ក្រុង​តា​ខ្មៅ​។​

​ក្នុង​គម្រោង​សាងសង់​ផ្លូវ​រថភ្លើង​ទាំង​ពីរ​ខ្សែ​និង​សេវាកម្ម​ដឹក​ជញ្ជូន​អ្នកដំណើរ​តាម​ផ្លូវទឹក​ក្នុង​គោលបំណង់​កាត់​បន្ថយ​ការ​កក់​ស្ទះចរាចរណ៍​។​យោង​តាម​របាយការណ៍​មួយ​របស់​ក្រសួង​ដែនដី​ នគរ​រូប​នី​យ៍​កម្ម​ និង​សំណង់​ បង្ហាញ​ថា​កំណើន​ប្រជាពលរដ្ឋ​ក្នុង​រាជធានី​ភ្នំពេញ​នឹង​កើន​ពី​៤,៣​ លាន​នាក់​នៅ​ឆ្នាំ​២០១៤​ ដល់​៧,៩​ លាន​នាក់​ នៅ​ឆ្នាំ​២០៣០​។​

​បើ​យោង​តាម​របាយការណ៍​ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន​រថយន្ត​ចុះបញ្ជី​៣​លាន​គ្រឿង​។​ក្នុង​នោះ​រថយន្ត​៥​សែន​គ្រឿង​និង​២,៥​លាន​គ្រឿង​កាលពី​ឆ្នាំ​២០១៦៕

 

 

Share

Image
Image
Image